Chelsea នាំយក David Luiz មកវិញ និងបំពេញការផ្ទេរ Alonso (មានវីដេអូ)

ការព្យាយាមពង្រឹងតំបន់ការពាររបស់ក្រុមអស់រយៈពេលដ៏យូរអង្វែងរបស់ក្រុម Chelsea បានធ្វើឲ្យពួកគេជះទឹកប្រាក់ជិត៦០លានផោននៅថ្ងៃបិទទីផ្សារដោះដូរកីឡាករ ខណៈដែលខ្សែការពារ David Luiz បានបំពេញការវិលត្រឡប់ទៅកាន់អតីតក្លិបរបស់ខ្លួនដ៏មិននឹកស្មានដល់ពីក្លិប Paris Saint-Germain ស្របពេល Marcos Alonso ក៏បានចូលរួមពីក្លិប Fiorentina ផងដែរ។

Alonso

លោក Antonio Conte ដែលមានអារម្មណ៍ខឹងសម្បាដោយសារតែការដាក់ការចាប់អារម្មណ៍ទៅលើកីឡាករជាច្រើនដូចជា Kalidou Koulibaly របស់ Napoli និង Alessio Romagnoli របស់ AC Milan ត្រូវបានច្រានចោលនោះ បានបើកភ្លើងខៀវឲ្យ David Luiz វិលត្រឡប់មកវិញក្នុងតម្លៃខ្លួនជាបឋមចំនួន៣៤លានផោន (ស្មើនឹង៤៤,៦៨លានដុល្លារអាមេរិក ដែលអាចនឹងកើនឡើងទៅថ្ងៃអនាគត ក្រោយពីខ្សែការពារអន្តរជាតិប្រេស៊ីលរូបនេះខ្វះនូវការជឿជាក់ក្នុងក្លិប PSG។

David Luiz

ខ្សែការពារកណ្តាលរូបនេះ បានយល់ឃើញថា រូបគេនឹងត្រូវបានមើលរំលងដោយសារតែវត្តមានមិត្តរួមជាតិរបស់គេ Marquinhos និង Thiago Silva នៅកីឡដ្ឋាន Parc des Princes ហើយរយៈពេល២ឆ្នាំ ក្រោយពីចាកចេញពីទៅកាន់ប្រទេសបារាំង ក្នុងតម្លៃខ្លួន៥០លានផោន រូបគេបានបញ្ជាក់ថា គេចង់វិលទៅកាន់ទីក្រុងឡុងដ៍វិញ។

Luiz បានចុះហត្ថលេខារយៈពេល៣ឆ្នាំ ជាមួយនឹងជម្រើសក្នុងការបន្តកិច្ចសន្យាមួយរដូវកាលទៀតនៅឯកីឡដ្ឋាន Stamford Bridge។ ដោយឡែក ខ្សែការពារ Alonso បានបំពេញការផ្ទេរពីក្លិប Fiorentina ទៅកាន់កីឡដ្ឋាន Stamford Bridgeក្នុងតម្លៃខ្លួន២៣លានផោន និងបានចុះហត្ថលេខារយៈពេល៥ឆ្នាំ៕

មានវិដេអូ David Luiz 2016 Amazing Skill Show និង Marcos Alonso 2016 Skill show

ប្រភពព័ត៌មាន៖ The Guardian

The post Chelsea នាំយក David Luiz មកវិញ និងបំពេញការផ្ទេរ Alonso (មានវីដេអូ) appeared first on CamboSport.