ភ្នំពេញ-សៀមរាប នឹង​ក្លាយ​ជា​ទីក្រុង​បំពាក់​ប្រព័ន្ធ​បច្ចេកវិទ្យា Smart City ដំបូង​គេ

Smart City សំដៅ​លើ​ទី​ក្រុង​ដែល​មាន​បំពាក់​នូវ​បច្ចេកវិទ្យា​ទំនើប ស្វ័យប្រវត្ត​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​អគ្គិសនី ទឹក​ស្អាត បរិស្ថាន និង​ប្រព័ន្ធ​សុវត្ថិភាព​ដែល​ទាំង​នេះ​ត្រូវ​គ្រប់​គ្រង​និង​បញ្ជា​ដោយ​ប្រព័ន្ធ​បច្ចេកវិទ្យា​សុទ្ធសាធ។

 

ភ្នំពេញ-សៀមរាប នឹង​ក្លាយ​ជា​ទីក្រុង​បំពាក់​ប្រព័ន្ធ​បច្ចេកវិទ្យា Smart City ដំបូង​គេ

 

 

លោក ឃិន ម៉ារិទ្ធ ជា​ប្រធាន​​គ្រប់​គ្រង​គម្រោង Smart City ​ប្រចាំប្រទេស​កម្ពុជាបាន​ប្រាប់​ឱ្យ​ដឹង​ថា ​បច្ចុប្បន្ន​គម្រោង​មួយ​ផ្នែក​នៃ Smart City គឺ Smart Lighting (បញ្ជា​បិទ-បើកភ្លើង​បំភ្លឺ​ផ្លូវស្វ័យប្រវត្តិ) ត្រូវ​បាន​ដាក់​សាក​ល្បង​រួច​មក​ហើយ​តាំងពី​ខែមេសា លើ​អំពូល​ភ្លើង​ប្រភេទ LED នៅ​ទីក្រុង​រណប កោះពេជ្រ​និង​តំបន់​ស្ពាន​ជ្រោយ​ចង្វារ ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ពេល​យប់ ដែល​តែង​កើត​មាន​ជាញឹក​ញាប់។

 

លោក​បាន ​បន្ថែម​ថា អំឡុង​ខែវិច្ឆិការ​ខាង​មុខ​នេះ ក្រុងសៀមរាប​ក៏​នឹង​មាន​បំពាក់បច្ចេកវិទ្យា Smart Lighting()នេះ​ផង​ដែរ​នៅ​តំបន់​មួយ ​ចំនួន​ដូចជា តំបន់​អង្គរ និង​អាជ្ញាធរ​ជាតិ​អប្សរា​ប្រចាំ​នៅ​ខេត្ត​សៀមរាប។

 

ភ្នំពេញ-សៀមរាប នឹង​ក្លាយ​ជា​ទីក្រុង​បំពាក់​ប្រព័ន្ធ​បច្ចេកវិទ្យា Smart City ដំបូង​គេ

 

គម្រោង ​នេះ​ត្រូវ​បាន​សហការរវាង​ក្រុមហ៊ុន NTT Communication និង Minebea ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​ក្រសួង​បរិស្ថាន​ប្រទេស​ជប៉ុន និង​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ផ្គត់​ផ្គង់​នូវ​ប្រព័ន្ធ​បច្ចេកវិទ្យា និង​បណ្ដាញ​គ្រប់​គ្រង​ស្វ័យប្រវត្តិ​ផ្សេង​ទៀតនៃគម្រោង Smart City ​ដូច​ជាដាក់​បន្ថែម​បច្ចេកវិទ្យា ត្រួត​ពិនិត្យចំណត​រថយន្តស្វ័យ​ប្រវត្តិ និង​ប្រព័ន្ធ​គ្រប់គ្រង​អគ្គីសនីឬ​តម្លៃ​អគ្គសនីជាដើម​។

 

ចុច​អាន៖ កូរ៉េ​ខាង​ត្បូង ​គ្រោង​បង្កើត​ទី​ក្រុង​បច្ចេកវិទ្យា​ដ៏ទំនើបនៅ​ខេត្តព្រះសីហនុ

 

អត្ថបទ៖ រក្សា