ចង់​ដឹង​អត់​ថា​ក្នុង​ប្រអប់​ iPhone 7 មាន​ផ្ទុក​អី​ខ្លះ?

រូបភាព​មួយ​សន្លឹក​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​បណ្ដា​សំណាក់​អ្នក​គាំទ្រ​ផលិតផល​ Apple ដោយ​​​បង្ហាញ​ពី​គ្រឿង​ប្រើ​ប្រាស់​ដែល​នឹង​មាន​មក​ជា​មួយ​ iPhone ជំនាន់​ថ្មី។

 

ចង់​ដឹង​អត់​ថា​ក្នុង​ប្រអប់​ iPhone 7 មាន​ផ្ទុក​អី​ខ្លះ?

 

តាម​រូបភាព​លេច​ធ្លាយ​នោះ​បង្ហាញ​ថា​ iPhone 7 / 7 Plus នឹង​មាន​​មក​ជា​មួយ កាស​ស្ដាប់​ដែល​មាន​ Connector ប្រភេទ​ Lightning, ដុំ​សម្រាប់​ត​ភ្ជាប់​ពី​រន្ធ​កាស 3.5mm ទៅ​រន្ធ​ Lightning, ខ្សែ​ USB ប្រភេទ​ Lightning និង ដុំ​សម្រាប់​សាក​ថ្ម។ ផ្អែក​តាម​រូប​ភាព​នេះ​គេ​ជឿជាក់​យ៉ាង​ច្បាស់​ថា​ iPhone ជំនាន់​ថ្មី​ពិត​ជា​មិន​មាន​រន្ធ​​ 3.5mm ​សម្រាប់​ដោត​កាស ដែល​ជំនួស​វិញ​ដោយ​កាស​ស្ដាប់​​មាន​ Connector ប្រភេទ​ Lightning​​​ វិញ។

 

ចង់​ដឹង​អត់​ថា​ក្នុង​ប្រអប់​ iPhone 7 មាន​ផ្ទុក​អី​ខ្លះ?

កាស​ស្ដាប់​ប្រភេទ Lightning អាច​នឹង​មាន​រូបរាង​បែប​នេះ

 

ទោះ​បី​ជា​មិន​មាន​រន្ធ​ 3.5mm សម្រាប់​ដោត​កាស​ស្ដាប់​ប្រភេទ​ធម្មតា​មែន​ ប៉ុន្តែ​ Apple បាន​បន្ថែម​នូវ ដុំ​សម្រាប់​ត​ភ្ជាប់​ពី​រន្ធ​កាស 3.5mm ទៅ​រន្ធ​ Lightning ដែល​​នៅ​តែ​អាច​ឲ្យ​អ្នក ​ប្រើ​ប្រាស់​កាស​ស្ដាប់​ដែល​មាន​ Connector ប្រភេទ 3.5mm បាន​ដដែល។

 

គេ​ជឿ​ជាក់​ច្បាស់​ថា​ iPhone 7 និង 7 Plus នឹង​ប្រកាស​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​ ៧ ខែ​កញ្ញា​ សប្ដាហ៍​ក្រោយ​នេះ​ ដោយ​មាន​អម​ជា​មួយ​ផលិតផល​ថ្មីៗ​ជា​ច្រើន​ទៀត​របស់​ Apple៕

 

ចុច​អាន៖ លេច​តម្លៃ​ iPhone 7 ​ប្រកាស​ផ្លូវការ​អាទិត្យ​ក្រោយ​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ 9to5Mac​​​​​​​​​​