ដេននី ក្វាន់ ប្រកាសរកម៉ូយទិញផ្លែទៀប

6 Videos


តារាសម្តែងសិចស៊ី ដេនី ក្វាន់ ទើបតែបង្កើតឲ្យមានការភ្ញាក់ផ្អើលជាមួយនឹងការបើកដំណើរ ការហាងពីរព្រមគ្នាគឺហាងផ្នែកសម្រស់និងហាងលក់គ្រឿងសង្ហារឹមដែលចាយទុនខ្ទង់ម៉ឺនដុល្លារនាពេលកន្លងទៅថ្មីៗនេះនាងបានបង្ហាញពីចំការទៀបរបស់នាងនៅខេត្តព្រះវិហារព្រមទាំងបានបង្ហាញរូបភាព និងបង្ហោះសារអំពាវនាវរកម៉ូយជួយទិញផ្លែទៀបនាងផង ។

ដេននី ក្វាន់ ប្រកាសរកម៉ូយទិញផ្លែទៀប

នៅក្នុងបណ្តាញទាក់ទងសង្គមហ្វេសប៊ុកគេឃើញ ដេននី ក្វាន់ បង្ហោះនូវរូបភាពនាងកំពុងបេះ ផ្លែទៀបក្នុងចំការរបស់នាងនៅឯខេត្តព្រះវិហារដោយក្នុងនោះនាងថែមទាំងសរសេរសារអមជាមួយរូប ភាពនោះថា៖ ឆ្លៀតពេលទំនេរពីការងារមកលេងពុកម៉ែនៅខេត្ត ចៃដន្យចំរដូវទៀបទុំ ក៏ដើរបេះផ្លែទៀប ពេញចំការដើម្បីយកទៅលក់នៅភ្នំពេញកុំភ្លេចជួយទិញទៀបទុំ (ទៀបធម្មជាតិគ្មានជាតិគីមី) របស់ ដេននីក្វាន់ផងណា..! អាចខលកុម្មង់ទិញបានតាមលេខទូរសព្ទ័ 088 887 9111, 097 279 9990, 098 959 515

ដេននី ក្វាន់ ប្រកាសរកម៉ូយទិញផ្លែទៀប

ដេននី ក្វាន់ ជាតារាសម្តែងម្នាក់ល្បីឈ្មោះតាមរយៈរឿងអាស្រូវស្លៀកពាក់សិចស៊ី បែបនារីអឺរ៉ុប ជារឿយៗនាងតែងតែបង្ហាញបញ្ចេញឲ្យឃើញដើមទ្រូងសិចស៊ីយ៉ាងព្រហើនរបស់នាងធ្វើឲ្យប្រុសៗចាប់ចិត្តដិតអារម្មណ៍ជាខ្លាំង ។ ក្រោយពីមានការណែនាំពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈលើការស្លៀក ពាក់ឲ្យសក្តិសមជានារីខ្មែរនាងក៏បានបន្ទន់ឥរិយាបទមក វិញច្រើនផងដែរ ។

ដេននី ក្វាន់ ប្រកាសរកម៉ូយទិញផ្លែទៀប

ពេលនេះ ដេននី ក្វាន់ កំពុងថតបទចម្រៀង MV ជាបទ Original Song របស់លោក សានផានិត ក្នុងនោះមានបទផ្កាយព្រះអង្គារនិងបទគ្មានសិទ្ធិ៕ ដេវីត

ដេននី ក្វាន់ ប្រកាសរកម៉ូយទិញផ្លែទៀបដេននី ក្វាន់ ប្រកាសរកម៉ូយទិញផ្លែទៀបដេននី ក្វាន់ ប្រកាសរកម៉ូយទិញផ្លែទៀបដេននី ក្វាន់ ប្រកាសរកម៉ូយទិញផ្លែទៀបដេននី ក្វាន់ ប្រកាសរកម៉ូយទិញផ្លែទៀបដេននី ក្វាន់ ប្រកាសរកម៉ូយទិញផ្លែទៀបដេននី ក្វាន់ ប្រកាសរកម៉ូយទិញផ្លែទៀប