សម្លាប់នាងចោល ព្រោះទប់កំហឹងមិនបាន

ខេត្តតាកែវ ៖ កាលពីព្រឹកថ្ងៃទី២៩សីហា២០១៦ ស្ថិតនៅភូមិពោធិ៍ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ
បុរសម្នាក់ត្រូវចាប់ខ្លួន បន្ទាប់ពីខឹងប្រពន្ធដេញចេញពីផ្ទះ ក៏ផ្ទុះកំហឹងខ្លាំងយកពូថៅមកកាប់ រហូត ស្លាប់ក្នុងថ្លុកឈាម ។

មន្ត្រីប៉ូលីសបានឱ្យដឹងថា ជនសង្ស័យ ឈ្មោះស្រ៊ុន ចាន់ឌី អាយុ៣១ឆ្នាំ រីឯស្ត្រីដែលស្លាប់ ឈ្មោះ ភួន សុខហៃ អាយុ២១ឆ្នាំ (ជាប្រពន្ធអត់រៀបការ) មានទីលំនៅក្នុងភូមិកើតហេតុ ។ជនសង្ស័យ និងស្ត្រីរងគ្រោះ បានរួមរស់ជាមួយគ្នាដូចប្ដី-ប្រពន្ធ គ្រាន់តែមិនបានរៀបការ ។ លុះថ្ងៃកើតហេតុ ទាំង២នាក់ក៏មានទំនាស់យ៉ាងខ្លាំង ដោយស្ត្រីរងគ្រោះបានដេញប្តី (ជនដៃដល់) ចេញពីផ្ទះ ព្រោះ នាងនិយាយមិនស្តាប់រឿងជក់ថ្នាំញៀនស្រាប់តែត្រូវជននោះខឹងយកពូថៅទៅកាប់នាងរហូតស្លាប់ តែម្តង ។ក្រោយកើតហេតុ កម្លាំងនគរបាលក៏បានចុះទៅអន្តរាគមន៍ដោយចាប់ខ្លួនបានភ្លាមៗ ៕

សម្លាប់នាងចោល ព្រោះទប់កំហឹងមិនបាន