ធ្លាយរឿង កូនចៅលោក ហុង សុវណ្ណរាន នាយផ្នែករដ្ឋបាលព្រៃឈើលំផាត់ កាប់ដើមម៉ៃសាក់ លក់ទៅឲ្យឈ្មួញ អាជ្ញាធរស្រុកប្រតិកម្ម

ខេត្តរតនគិរី ៖ សេចក្តីរាយការណ៍បានអោយដឹងថា ដើមម៉ៃសាក់ចាស់វស្សា៣ដើម នៅចំណុច មាត់ទន្លេសេសានស្ថិតនៅភូមិលំផាត់ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី មន្ត្រីរដ្ឋបាលព្រៃឈើ ឈ្មោះ រស់ ប៊ូទុំ ជាមន្ត្រីរដ្ឋបាលព្រៃឈើ ស្រុកលំផាត់ បានឲ្យកូនឈ្មោះ ទុំ ង៉ែត ភេទប្រុស ព្រម ទាំងបក្ខពួក ចំនួន ២នាក់ទៀត ឲ្យមកកាប់ដើមម៉ៃសាក់ លក់ទៅឲ្យឈ្មួញ នៅស្រុកក្រោម លោក នូ ថេ អភិបាលស្រុកលំផាត់មានប្រតិកម្មមិនគួរណា កាប់បំផ្លាញទ្រព្យសម្បត្តិរដ្ឋ ដែលគ្មានការ អនុញាតិ សោះឡើយ។

សេចក្តីរាយការណ៍បន្តថា រឿងកាប់ដើមម៉ៃសាក់៣ដើមលក់យកលុយ បង្ករដោយលោក រស់ ប៊ូទុំ ជាមន្ត្រីរដ្ឋបាលព្រៃឈើ ស្រុកលំផាត់ និងបក្សពួក ដែលជាកូនចៅសំណព្វចិត្តលោក ហុង សុវណ្ណរាន នាយផ្នែករដ្ឋបាលព្រៃឈើលំផាត់ ត្រូវបានលោក នូ ថេ អភិបាលស្រុកលំផាត់ រាយ ការណ៍ ទៅលោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី ដើម្បីមានវិធានការណ៍។

ប្រភពបញ្ជាក់ផងដែរថា លោក រស់ ប៊ូទុំ មន្ត្រីរដ្ឋបាលព្រៃឈើដុះស្លែ ប្រចាំស្រុកលំផាត់ ជាកូនចៅ លោក ហុង សុវណ្ណរាន នាយផ្នែករដ្ឋបាលព្រៃឈើលំផាត់ និងជាអ្នកប្រមូលសេដ្ឋកិច្ច ជូនលោក ហុង សុវណ្ណរាន ច្រើនឆ្នាំមកហើយ បានជាថ្លើមធំហ៊ានកាប់ដើមម៉ៃសាក់ ដែលជាសម្បត្តិរបស់រដ្ឋ នៅចំណុចមាត់ទន្លេសេសាន ស្ថិតនៅភូមិលំផាត់ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី គ្មានខ្លាច ច្បាប់សូម្បីតែបន្តិច៕

ធ្លាយរឿង កូនចៅលោក ហុង សុវណ្ណរាន នាយផ្នែករដ្ឋបាលព្រៃឈើលំផាត់ កាប់ដើមម៉ៃសាក់ លក់ទៅឲ្យឈ្មួញ អាជ្ញាធរស្រុកប្រតិកម្ម ធ្លាយរឿង កូនចៅលោក ហុង សុវណ្ណរាន នាយផ្នែករដ្ឋបាលព្រៃឈើលំផាត់ កាប់ដើមម៉ៃសាក់ លក់ទៅឲ្យឈ្មួញ អាជ្ញាធរស្រុកប្រតិកម្ម