ព្រឹទ្ធសភា​សម្រេច​ដក​អភ័យឯកសិទ្ធិ​អ្នកស្រី ថាក់ ឡានី ខណៈ​បក្ស​ប្រឆាំង​ពហិការ

សមាជិក​ព្រឹទ្ធសភា​ពី​ខាង​គណបក្ស​កាន់​អំណាច​សម្រេច​លើក​អភ័យឯកសិទ្ធិ​អ្នកស្រី ថាក់ ឡានី ដែល​ជា​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម រង្ស៊ី ជា​ឯកច្ឆន្ទ ខណៈ​សមាជិក​ព្រឹទ្ធសភា​ពី​ខាង​គណបក្ស​ប្រឆាំង​ពហិការ​មិន​ចូលរួម​ប្រជុំ​សភា​ពេញ​អង្គ​នៅ​ថ្ងៃ​ទី​១ កញ្ញា នេះ​ទេ។

ការ​សម្រេច​លើក​អភ័យឯកសិទ្ធិ​អ្នកស្រី ថាក់ ឡានី ធ្វើ​ឡើង​ដោយ​សំឡេង​យល់​ព្រម ៤៦ លើ​៤៦​សំឡេង នៃ​សមាជិក​ព្រឹទ្ធសភា​ពី​ខាង​គណបក្ស​ប្រជាជន​កម្ពុជា។

អ្នក​ស្រី ថាក់ ឡានី ត្រូវ​លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​ប្ដឹង​កាល​ពី​ដើម​ខែ​សីហា ទាក់​ទង​នឹង​ការ​ចោទ​ថា​រូប​លោក​​ ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង​នៃ​ឃាតកម្ម​លើ​​បណ្ឌិត កែម ឡី​​ កាលពី​ថ្ងៃ​ទី ១០ កក្កដា​។ លោក​ប្ដឹង​សុំ​​ឱ្យ​តុលាការ​ផ្ដន្ទាទោស​អ្នក​ស្រី​ ថាក់​ ឡានី តាម​ផ្លូវ​ច្បាប់ និង​ទាម​ទារ​សំណង​ជំងឺ​ចិត្ត១០០រៀល (១ រយ រៀល)

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។