គូស្នេហ៍​ខុស​កម្ពស់​​មើល​ចិត្ត​​គ្នា​ ១០​​ឆ្នាំ​​ទើប​​រៀបការ

ការ​ចំណាយ​ពេលវេលា​​​សិក្សា​ស្វែង​យល់​ពី​ចិត្ត​គ្នា​​ទៅ​វិញ​ទៅ​មក​ គឺ​ជា​រឿង​សំខាន់​នា​សម័យ​​​នេះ​​ មុន​ឈាន​ទៅ​ដល់​ថ្ងៃ​​ដឹក​ដៃ​គ្នា​ចូល​រោង​ផ្ទឹម​​ជា​ប្ដី​ប្រពន្ធ​រួម​រស់​ជា​មួយ​គ្នា​អស់​មួយ​ជីវិត។​ ​ការ​ស្រលាញ់​​​​​​​រវាង​​គូស្នេហ៍​ខាង​ក្រោម​នេះ ​​មិន​បាន​ឲ្យ​​តម្លៃ​​​​ទៅ​ទ្រព្យ​សម្បត្តិ និង​រូបរាង​​ឡើយ តែ​ជា​​ចំណេះ​វិជ្ជា និង​​ភាព​ស្មោះ​ត្រង់​ទៅវិញទៅមក​។

 

គូស្នេហ៍​ខុស​កម្ពស់​​មើល​ចិត្ត​​គ្នា​ ១០​​ឆ្នាំ​​ទើប​​រៀបការ

 

លោក​ Lin Yanhua និង​​អ្នកនាង​ Chen Guiyun ជា​ជនជាតិចិន ​ត្រូវ​​​​គ្រប់​គ្នា​មើល​ឃើញ​ថា​ ​ជា​ប្ដី​ប្រពន្ធ​ខុស​ប្លែក​ពី​មនុស្ស​ទូទៅ​​​ដោយសារ​ប្ដី​​​មាន​កម្ពស់​​ទាប​​​មិន​ដល់​មួយ​ម៉ែត្រ​ តែ​​ប្រពន្ធ​​មាន​សម្រស់​​ស្រស់​ស្អាត​​ និង​កម្ពស់​ប្រហាក់ប្រហែល​​នារី​ទូទៅ។​​ និយាយ​ពី​ប្រវត្តិ​ស្នេហ៍​​​​វិញ ពួក​គេ​បាន​​ជួប​គ្នា​ដំបូង​​តាំង​ពី​​ ១០​ឆ្នាំ​មុន​មក​ម្ល៉េះ គឺ​ពេល​អ្នក​នាង ​​​​Chen​​ ជិះ​រថយន្ត​​តាក់ស៊ី​​នៅ​របាំង​ក្រោយ​ ហើយ​​​លោក​ Lin ​បាន​ទៅ​ជួស​ជុល​​​ប្រព័ន្ធ​អូឌីយ៉ូ​​ (បាស់) ក្នុង​​​តាក់ស៊ី។

 

​ក្រោយ​ដឹង​ថា​​ Lin ជា​ជាង​ជួសជុល​អេឡិចត្រូនិក ចាប់​តាំង​ពី​ពេល​នោះ​មក​​អ្នក​នាង​ Chen តែងតែ​​​​​​​​​​​​យក​​ឧបករណ៍​ខូច​​​​​​ទៅ​ឲ្យ​គាត់​ជួសជុល និង​ជជែក​គ្នា​លេង​​​ធម្មតា។ ​អស់​រយៈពេល​ជា​​យូរ​​​​ Chen មើល​ឃើញ​ថា​ Lin ជា​មនុស្ស​អំណត់​តស៊ូ​ព្យាយាម និង​​​សុទិដ្ឋិនិយម ​​​អ្នក​ទាំង​ពីរ​​​ចាប់​ផ្ដើម​​​​​​​ស្រលាញ់​គ្នា​​​​​។

 

១០​​ឆ្នាំ​ក្រោយ ហាង​ជួសជុល​កាន់​តែ​រីកចម្រើន ​Chen ក្លាយ​ជា​​មនុស្ស​ស្រី​​​​ដែល​​ Lin ទុក​ចិត្ត​បំផុត​​ ទើប​​នៅ​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ​ ពួក​គេ​​សម្រេច​រៀប​ការ​ជា​ប្ដី​ប្រពន្ធ​ស្របច្បាប់​តែ​ម្ដង៕

 

គូស្នេហ៍​ខុស​កម្ពស់​​មើល​ចិត្ត​​គ្នា​ ១០​​ឆ្នាំ​​ទើប​​រៀបការ

 

គូស្នេហ៍​ខុស​កម្ពស់​​មើល​ចិត្ត​​គ្នា​ ១០​​ឆ្នាំ​​ទើប​​រៀបការ

 

គូស្នេហ៍​ខុស​កម្ពស់​​មើល​ចិត្ត​​គ្នា​ ១០​​ឆ្នាំ​​ទើប​​រៀបការ

 

 

ចុចអាន៖ ប្លែកៗ! គូស្នេហ៍ ៥៨គូ នាំ​គ្នា​ទៅ​បង្កើត​ចំណង​អាពាហ៍ពិពាហ៍​លើ​អាកាស

ចុចអាន៖ រឿងគូស្នេហ៍​វ័យ​ចាស់​​​កូរ៉េ​ ជាប់​លេខ​១ទម្លាក់​រឿង​ហូលីវូដ

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Trending In China​​