នីកូ បញ្ចេញ​បទ​ទី​២​ក្រោយ​ក្លាយ​ជា​តារា​ឯករាជ្យ

កាល​ពី​យប់​មិញ​ នីកូ​ បាន​បញ្ចេញ​បទ​ចម្រៀង​ទី២​របស់​ខ្លួន​ដែល​មិន​ស្ថិត​នៅ​ក្រោម​ផលិតកម្ម​ណា​ទាំង​អស់​ពោល​គឺ​បទ​ចម្រៀង​ឯករាជ្យ ហើយ​បទ​នោះ​មាន​ចំណង​ជើង​ថា “នៅ​ម្នាក់​ឯង​នឹក​រឿង​កន្លង”។

 

នីកូ បញ្ចេញ​បទ​ទី​២​ក្រោយ​ក្លាយ​ជា​តារា​ឯករាជ្យ

 

បទ “នៅ​ម្នាក់​ឯង​នឹក​រឿង​កន្លង” នេះ​គឺ ទទួល​បាន​ការ​និពន្ធ​បទភ្លេង​ដោយ​ លោក ផល វឌ្បនះ ចំណែក​ឯ​ ទំនុក​ច្រៀង​និង​មេឡូឌី គឺ នីកូ ជា​អ្នក​និពន្ធ​ផ្ទាល់​តែ​ម្ដង។

 

ម្ចាស់​បទ​”ខ្ញុំ​ខូច​ចិត្ត​ម្នាក់​ឯង​​គ្មាន​អ្នក​ដឹង” ធ្លាប់​បាន​បញ្ជាក់​មក​ Sabay ថា​ការដែល​លោក​ចេញ​មក​ធ្វើ​ជា​តារា​ឯករាជ្យ​វិញ​ដោយ​សារ​តែ​លោក​ចង់​ផ្ដោត​អារម្មណ៍​ទៅ​លើ​បទ​និពន្ធ​ថ្មី​និង​គុណ​ភាព​របស់​បទ​នីមួយ​ៗ​ពោល​គឺ​លោក​ចង់​បាន​គុណភាព​ជាជាង​បរិមាណ​ហើយ​លោក​នឹង​បែង​ចែក​ពេលវេលា​ឲ្យ​ច្បាស់​លាស់​ក្នុង​ការ​ចេញ​ចម្រៀង​នីមួយៗ​៕

 

តោះ…!!! ទៅ​​ស្ដាប់​បទ​ “នៅ​ម្នាក់​ឯង​នឹក​រឿង​កន្លង” ទាំង​អស់​គ្នា៖

 

 

អត្ថបទ៖ SAMEDY