តួ​007 លាប​សក់​ស​តែង​ខ្លួន​ប្លែក​មើល​មិន​ចង់​ស្គាល់​ កំឡុង​ពេល​ថត​រឿង​ថ្មី

តារា​សម្ដែង​​ប្រុស Daniel Craig ដែល​គ្រប់គ្នា​ស្គាល់​ជា​តួ​007 ប៉ុន្មាន​វគ្គ​ចុងក្រោយ​នេះ​ បាន​ផ្លាស់ប្ដូរ​ស្ទីល​សក់​ថ្មី​ឈូស​​សង​ខាង​លាប​​ពណ៌​ស ពេល​កំពុង​ថត​ភាពយន្ត​​ថ្មី។

 

តួ​007 លាប​សក់​ស​តែង​ខ្លួន​ប្លែក​មើល​មិន​ចង់​ស្គាល់​ កំឡុង​ពេល​ថត​រឿង​ថ្មី

 Daniel CraigនិងAdam Driver

 

តារា​វ័យ​៤៨ឆ្នាំ ពេល​នេះ​កំពុង​តែ​​ថត​ភាពយន្ត​ថ្មី​ក្នុង​ទីក្រុង Atlanta រដ្ឋ Georgia  ដែល​មាន​ចំណងជើង​ថា​ “Logan Lucky”។ ក្នុង​ភាពយន្ត​នេះ Daniel ត្រូវ​សម្ដែង​ជា​តួ​អ្នក​ទោស​ជាមួយ​ដៃ​គូ​ម្នាក់​ទៀត​ជា​តារា​ក្នុង​រឿង “Star Wars” គឺ Adam Driver ដែល​អ្នក​ទាំង​ពីរ​ត្រូវ​ដើរ​តួ​ជា​បង​ប្អូន ប៉ុនប៉ង​លួច​នៅ​កន្លែង​ប្រណាំង​ឡាន​មួយ​កន្លែង។​

 

យ៉ាងណាមិញ Daniel Craig ហាក់​ដូច​ជា​មនុស្ស​​ផ្សេង​​ក្នុង​ភាពយន្ត ​”Logan Lucky” ដែល​ខុស​ឆ្ងាយ​​ពី​រូបរាង​តួ​ដែល​លោក​សម្ដែង​ក្នុង​រឿង 007។ តារា​ស្រី Riley Keough តួ​រឿង “Mad Max: Fury Road” និង​ចៅ​ស្រី​​តារា​ចម្រៀង Elvis Presley ក៏​មាន​មុខ​ក្នុង​រឿង​ថ្មី​នេះ​ដែរ។ តាម​ការ​រំពឹង​ទុក ​”Logan Lucky” នឹង​បញ្ចាំង​ក្នុង​ឆ្នាំ​២០១៧៕

 

តួ​007 លាប​សក់​ស​តែង​ខ្លួន​ប្លែក​មើល​មិន​ចង់​ស្គាល់​ កំឡុង​ពេល​ថត​រឿង​ថ្មី

 

តួ​007 លាប​សក់​ស​តែង​ខ្លួន​ប្លែក​មើល​មិន​ចង់​ស្គាល់​ កំឡុង​ពេល​ថត​រឿង​ថ្មី

 

តួ​007 លាប​សក់​ស​តែង​ខ្លួន​ប្លែក​មើល​មិន​ចង់​ស្គាល់​ កំឡុង​ពេល​ថត​រឿង​ថ្មី

 

តួ​007 លាប​សក់​ស​តែង​ខ្លួន​ប្លែក​មើល​មិន​ចង់​ស្គាល់​ កំឡុង​ពេល​ថត​រឿង​ថ្មី

 Riley Keough

 

ចុចអាន៖Daniel Craig បដិសេធ​ដើរ​តួ​ James Bond បន្ត​ ទោះ​គេ​ឲ្យ​ជិត​១០០​លាន​ដុល្លារ

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖​ mirror