៣០ ឆ្នាំ​ក្រោយ​​អ្នក​វិទ្យាសាស្ត្រ​​អាច​នឹង​ធ្វើ​ឲ្យ​មនុស្ស​ដែល​ស្លាប់​បាត់​រស់​ឡើង​វិញ

ក្រុមហ៊ុនផលិតរ៉ូបូតមួយនៅសហរដ្ឋអាមេរិកដែលមានឈ្មោះថា Humai បានប្រកាស់ពីគម្រោងរបស់ខ្លួន ក្នុងការធ្វើឲ្យអ្នកដែលស្លាប់បាត់អាចរស់ឡើងវិញបាន។

បើតាមការបញ្ជាក់ពីក្រុមហ៊ុនបានឲ្យដឹងថា គម្រោងនេះមិនមែនធ្វើឲ្យសាកសពអាចងើបដើរ និងមានជីវិតបាននោះទេ ប៉ុន្តែជាការយកការចង់ចាំ ពីក្នុងខួរក្បាលរបស់អ្នកដែលស្លាប់បញ្ចូលទៅក្្នុងខួរក្បាលមនុស្សយន្តដែលត្រូវបានបង្កើតឡើងដោយមានរូបរាងដូចជាអ្នកដែលបានស្លាប់នោះ។

ការយកខួរក្បាលអ្នកស្លាប់មកដាក់បញ្ចូលក្នុងមនុស្សយន្តនឹងធ្វើឲ្យវាអាចធ្វើរឿងគ្រប់យ៉ាងដែលអ្នកស្លាប់នោះបានធ្វើ ស្គាល់មនុស្សដែលអ្នកស្លាប់បានស្គាល់ និយាយជារួមគឺធ្វើសកម្មភាពដូចជាអ្នកស្លាប់ពេលនៅរស់អញ្ចឹង ប៉ុន្តែក្រុមហ៊ុននឹងកំណង់ព្រំដែនដែលមនុស្សយន្តអាចធ្វើបានជៀសវាងការបង្ករបញ្ហាណាមួយ។ ក្រុមហ៊ុន ក៏បានបញ្ជាក់ផងដែរថា គម្រោងនេះមិនអាចនឹងមានវត្តមានក្នុងពេលឆាប់ៗនេះនោះទេ ប៉ុន្តែវានឹងអាចលេចរូបរាងក្នុងរយៈពេល ៣០ ឆ្នាំក្រោយ។

ក្នុងនោះដែរគេសង្កេតឃើញថាលោក Josh Bocanegra ដែលជាស្ថាបនិកក្រុមហ៊ុនបានចេញនូវប្រយោគមួយឃ្លាដែលបង្ហាញពីជំនឿចិត្តយ៉ាងខ្ពស់ទៅលើគម្រោងរបស់ក្រុមហ៊ុនខ្លួន ដែលប្រយោគនោះមានន័យជាភាសាខ្មែរថា “ខ្ញុំទទួលការស្លាប់ ហើយខ្ញុំមិនញញើតនឹងវានោះទេ ប៉ុន្តែខ្ញុំមិនប្រាកដ 100% នោះទេ ថានៅថ្ងៃណាមួយខ្ញុំនឹងស្លាប់” ។


  • ៣០ ឆ្នាំ​ក្រោយ​​អ្នក​វិទ្យាសាស្ត្រ​​អាច​នឹង​ធ្វើ​ឲ្យ​មនុស្ស​ដែល​ស្លាប់​បាត់​រស់​ឡើង​វិញ已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/09/01  Category:បច្ចេកវិទ្យា
Tags: