David Luiz ​ត្រឡប់​មក​ Chelsea វិញ ដោយ​ចង់​ឈ្នះ​ពាន​ច្រើន​ទៀត

ក្លឹប​តោ​ខៀវ​ Chelsea បាន​ចុះ​កុងត្រា​ទិញ​យក​ខ្សែ​ការពារ​ David Luiz ​ពី​ក្រុម​​ Paris Saint-Germain ​​ត្រឡប់​មក​កីឡដ្ឋាន​ Stamford Bridge ​​វិញ​ ក្នុង​តម្លៃ​៣២​លាន​ផោន​ (ជាង​៤២​លាន​ដុល្លារ) កាល​ពី​យប់​មិញ។

David Luiz ​ត្រឡប់​មក​ Chelsea វិញ ដោយ​ចង់​ឈ្នះ​ពាន​ច្រើន​ទៀត

David Luiz លើកអាវ​ Chelsea

កីឡាករ​ជម្រើស​ជាតិ​ប្រេស៊ីល​វ័យ​២៩​ឆ្នាំ​ ​បាន​ធ្វើ​ដំណើរ​តាម​រថភ្លើង​ក្រោម​ដី​ទៅ​ទីក្រុង​ឡុងដុង​ ដើម្បី​ពិនិត្យ​សុខភាព​ និង​បាន​ចុះ​កុងត្រា​៣​ឆ្នាំ​លេង​ឲ្យ​ក្រុម​លោក​ Antonio Conte។ ខ្សែ​ការពារ​កណ្ដាល​រូប​នេះ​ ធ្លាប់​ផ្ទេរ​ពី​ Benfica ​ទៅ​ Chelsea តម្លៃ​២១,៣​លាន​ផោន​កាល​ខែ​មករា ឆ្នាំ​២០១១ និង​បាន​បង្ហាញ​ខ្លួន​១៤៣​ប្រកួត​ មុន​ចាក​ចេញ​ទៅ​ PSG តម្លៃ​៥០​លាន​ផោន​ កាល​ឆ្នាំ​២០១៤។

ក្រោយ​ចុះ​កុងត្រា Luiz​ ​​បាន​​និយាយ​ថា៖ “ខ្ញុំ​សប្បាយ​ចិត្ត​​ណាស់ ដែល​បាន​ត្រឡប់​មក​ Chelsea វិញ។ យើង​​ធ្លាប់​មាន​រឿង​អស្ចារ្យ​ជា​ច្រើន​ជាមួយ​គ្នា ហើយ​ខ្ញុំ​ចង់​ជួយ​ក្រុម​ និង​ជួយ​លោក​ Conte ឲ្យ​ទទួល​បាន​ជោគជ័យ​ជា​ច្រើន​ទៀត។ ខ្ញុំ​​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​អ្នកគាំទ្រ​ ហើយ​ខ្ញុំ​ពិត​ជា​អន្ទះសា​ចង់​ពាក់​​អាវ​ Chelsea នៅ​កីឡដ្ឋាន​ Stamford Bridge ​ម្ដង​ទៀត​ណាស់”។

David Luiz ​ត្រឡប់​មក​ Chelsea វិញ ដោយ​ចង់​ឈ្នះ​ពាន​ច្រើន​ទៀត

David Luiz ​ត្រឡប់​មក​ Chelsea វិញ ដោយ​ចង់​ឈ្នះ​ពាន​ច្រើន​ទៀត

David Luiz ​​ដែល​ធ្លាប់​បង្ហាញ​ខ្លួន​៥៦​ប្រកួត​ឲ្យ​ជម្រើស​ជាតិ​ប្រេស៊ីល​ ធ្លាប់​ឈ្នះ​ពាន​ UEFA Champions League និង​ FA Cup ជាមួយ​ Chelsea កាល​ឆ្នាំ​២០១២ ​ថែម​ទាំង​ឈ្នះ​​ពាន UEFA Europa League នៅ​ឆ្នាំ​បន្ទាប់​ទៀត។

ខ្សែ​ការពារ​ស្លាប​ឆ្វេង​ Marcos Alonso ចុះកុងត្រាលេងឲ្យ​ Chelsea

ក្រៅ​ពី​ Luiz ក្លឹប​តោ​ខៀវ​ ក៏​បាន​ប្រកាស​ទិញ​ខ្សែ​ការពារ​ស្លាប​ឆ្វេង​ Marcos Alonso ពី​ Fiorentina តម្លៃ​២៣​លាន​ផោន​ផង​ដែរ។ កីឡាករ​អេស្ប៉ាញ​វ័យ​២៥​ឆ្នាំ​រូប​នេះ​ ធ្លាប់​លេង​ឲ្យ​ Bolton ​នៅ​ Premier League ចន្លោះ​ឆ្នាំ​២០១០-២០១៣ ​និង​ធ្លាប់​លេង​ឲ្យ​ Sunderland ​ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង​កាល​ឆ្នាំ​២០១៤៕

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ BBC | Dailymail