ពិតជាប្លែក! ភោជនីយដ្ឋានយន្តហោះ កំពុងតែទទួលបាន ការចាប់អារម្មណ៍ច្រើន

ចិន៖ ភោជនីយដ្ឋានដ៏ប្លែកមួយ  ដែលមានទីតាំងស្ថិតនៅទីក្រុង Wuhan ខេត្ត Hubei ប្រទេសចិន កំពុងតែទទួលបានប្រជាប្រិយភាព និងការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នករស់នៅក្នុងតំបន់នោះ មិនយូរប៉ុន្មានក្រោយការសម្ពោធភោជនីយដ្ឋានយន្តហោះ ដែលមានបម្រើការសេវាកម្ម ម្ហូបអាហារ លក្ខណៈអន្តរជាតិ និងមិនធ្លាប់មានពីមុនមក។

យន្តហោះប្រភេទ Boeing 737 បានបង្ហាញខ្លួនឈរសំកាំង តាំងពីខែមីនាមកម៉្លេះ នៅចំកណ្តាលទីតាំងផ្សារទំនើប ដែលសំបូរទៅដោយហ្វូងមនុស្សចេញចូលឥតល្ហែពីមួយថ្ងែទៅមួយថ្ងៃ។ យន្តហោះនេះត្រូវបានទិញយកពីក្រុមហ៊ុនក្ស័យធន របស់អាកាសចរណ៍ Batavia Air នៃប្រទេសឥណ្ឌូនេស៊ី ក្នុងតម្លៃ ៣៥លានយ័ន (ប្រហែលជា ៥លាន២សែនដុល្លារអាមេរិក) ដោយពាណិជ្ជករជនជាតិចិនក្នុងស្រុកម្នាក់ ដែលមានគំនិតច្នៃវាទៅជាភោជនីយដ្ឋានដ៏ទាក់ទាញមួយវិញ។

ប្រភពបានឲ្យដឹងថា គេបានចំណាយពេលយ៉ាងហោចណាស់ ៤ខែឯណោះ ដើម្បីនាំយកយន្តហោះមួយគ្រឿងនេះ ពីប្រទេសឥណ្ឌូនេស៊ី មកកាន់ទីប្រជុំជននៃទីក្រុង Wuhan ប្រទេសចិន។

អ្វីដែលពិសេសជាងនេះទៅទៀតនោះ ដើម្បីអាចក្លាយខ្លួនជាបុគ្គលិក ក្នុងភោជនីយដ្ឋានយន្តហោះនេះ អ្នកដាក់ពាក្យត្រូវមានលក្ខណសម្បត្តិសមសួន បែបស្តង់ដារដែលអាចទទួលយកបានទៀតផង ហើយក៏តម្រូវឲ្យមានជីវប្រវត្តិច្បាស់លាស់ និងធ្លាប់មានបទពិសោធន៍ការអប់រំ ទាក់ទងនឹងសេវាកម្មលើយន្តហោះ ឬអ្នកគ្រប់គ្រងសណ្ឋាគារជាដើម។

បើនិយាយពីអ្នកបម្រើប្រុសវិញ ត្រូវតែមានកម្ពស់ ១,៧៥ម៉ែត្រឡើងទៅ ឯអ្នកបម្រើស្រីវិញត្រូវមានកម្ពស់យ៉ាងហោចណាស់ ១,៦៥ម៉ែត្រផងដែរ។ ក្រោយពីត្រូវបាន ជ្រើសរើសជាបុគ្គលិកបម្រើការហើយ ខាងភោជនីយដ្ឋានយន្តហោះ នឹងផ្តល់តួនាទីការងារឲ្យធ្វើជាអ្នកបម្រើក្លែងក្លាយ ដែលមានការតុបតែងខ្លួនស្អាតបាត ឬហៅថា “Fake Flight Attendant” ពោលគឺមិនខុសគ្នា នឹងអ្នកបម្រើលើយន្តហោះពិតៗនោះឡើយ។

ទន្ទឹមនឹងនោះផងដែរ មុនពេលភ្ញៀវទទួលទានអាហារ ខាងភោជនីយដ្ឋានយន្តហោះនេះ ក៏អនុញ្ញាតឲ្យភ្ញៀវ អង្គុយនៅកន្លែងពីឡុត (បន្ទប់កាប៊ីនបើកយន្តហោះ) ដើម្បីថតរូប Selfie ដ៏ស្រស់ស្អាត ធ្វើដូចមែនទែនចឹងដែរ។

ដោយឡែកបើតាមប្រភពសារព័ត៌មានក្នុងស្រុក បានឲ្យដឹងថា អាហារពេលល្ងាច ក្នុងភោជនីយដ្ឋានយន្តហោះនេះ មានតម្លៃប្រហែលជា ២០០យ័ន (ប្រមាណ ៣០ដុល្លារអាមេរិក) ទៅ ៣០០យ័ន (ប្រមាណ ៤៥ដុល្លារអារមេរិក) និងមានកាបូកបន្ថែម ១០០យ័នទៀត (ប្រហែលជា ១៥ដុល្លារអាមេរិក) ប្រសិនណាបើភ្ញៀវ ចង់ហោះហើរក្លែងក្លាយផងដែរ។ មិនតែប៉ុណ្ណោះ ក៏មានសួនកម្សាន្តជិះយន្តហោះខ្នាតតូច សម្រាប់កុមារនៅក្បែរភោជនីយដ្ឋានយន្តហោះ ខាងលើនេះផងដែរ ៕   

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត