កូនឆ្កែអភ័ព្វមួយក្បាល ត្រូវម្ចាស់ចងដាក់ក្នុងថង់ បោះចោលនៅចិញ្ចើមផ្លូវ សំណាងល្អ បាននារីចិត្តបុណ្យ ប្រទះឃើញ… (មានវីដេអូ)

អាមេរិក៖ រឿងហេតុដ៏គួរឲ្យអាណិត បានកើតឡើងទៅលើ កូនឆ្កែដ៏កំសត់មួយក្បាល ដោយសារត្រូវម្ចាស់ចិត្តអប្រិយ ច្រកដាក់ក្នុងថង់ រួចយកទៅបោះចោល នៅចិញ្ចើមថ្នល់បំណង ចង់ឲ្យឡានកិនឲ្យងាប់ ប៉ុន្តែជាសំណាងល្អ ត្រូវបានស្រ្តីម្នាក់ប្រទះឃើញ រួចក៏យកមកចិញ្ចឹមតែម្តង។

បើតាមប្រភពបានឲ្យដឹងថា ស្រ្តីវ័យ៤៥ឆ្នាំម្នាក់ ឈ្មោះ Malissa Sergent Lewis រស់នៅក្នុងទីក្រុង Karlan រដ្ឋ Kentucky សហរដ្ឋអាមេរិក បានបើករថយន្តទៅធ្វើការ លុះដល់ចំណុចកើតហេតុ ស្រាប់តែប្រទះឃើញថង់សម្រាមពណ៌ខ្មៅធំមួយនៅនឹងចិញ្ចើមផ្លូវ ជាមួយនឹងរូបភាពរវើកៗ គួរឲ្យភ្ញាក់ផ្អើល ហាក់បីដូចជាមានអ្វីមួយនៅខាងក្នុងនោះ។

ឃើញដូច្នោះស្រ្តីវ័យចំណាស់រូបនេះ ក៏បានបើកឡានសន្សឹមៗ រួចទាញទូរស័ព្ទដើម្បី ផ្តិតយករូបភាពនោះតែម្តង។  ក្រោយមកទើបរូបគាត់សម្រេចចិត្ត ចុះពីលើរថយន្តដើម្បីដើរទៅស្រាយមើល។

យ៉ាងណាមិញ អ្វីដែលមិននឹកស្មានដល់ និងធ្វើឲ្យរូបគាត់ សឹងតែមិនជឿនោះ គឺការប្រទះឃើញ កូនឆ្កែអនាថាមួយក្បាល សម្បុរខ្មៅលាយ.សនៅក្នុងនោះ ដោយមានពាក់ក្រឡៅ.កមួយផងដែរ ដែលត្រូវបានម្ចាស់របស់វា យកមកបោះចោលនៅទីនោះ ជាហេតុធ្វើឲ្យអ្នកស្រី Malissa រន្ធត់យ៉ាងខ្លាំង។

ថ្លែងទៅកាន់សារព័ត៌មាន អ្នកស្រី Malissa បានឲ្យដឹងថា «ខណៈខ្ញុំបើករថយន្តទៅធ្វើការ ខ្ញុំស្រាប់តែប្រទះឃើញថង់សម្រាមនោះ ត្រូវជនមិនស្គាល់មុខ យកមកបោះចោល នៅចិញ្ចើមផ្លូវ រួចខ្ញុំក៏បានគិត ហើយឆ្ងល់ខ្លួនថា “តើខ្ញុំមានបានឃើញអ្វីរវើកៗ នៅក្នុងថង់នោះដែរទេ?” ក្រោយមក ខ្ញុំក៏បានទៅជិតវា ទើបខ្ញុំដឹងប្រាដកថា ក្នុងថង់នោះច្បាស់ជាមានអ្វីមួយ ជាក់ជាមិនខាន ដែលនៅមានជីវិតរស់ ទើបរវើកៗយ៉ាងដូច្នេះ»

ប្រភពបន្តថា ក្រោយមកអ្នកស្រី Malissa ក៏បានឲ្យកូនប្រុសរបស់អ្នកស្រី យកវាទៅទុកនៅផ្ទះសិន ទើបក្រោយមកយកវាទៅ ជួបជាមួយនឹងបសុពេទ្យ (ពេទ្យសត្វ) ដើម្បីធ្វើការពិនិត្យមើលផងដែរ។ ជាលទ្ធផល កូនឆ្កែកំសត់មួយក្បាលនេះ គ្មានរោគសញ្ញាអ្វីគួរឲ្យភ័យខ្លាចឡើយ ហើយរូបគាត់ក៏បានសម្រេចចិត្ត យកវាមកចិញ្ចឹម តែម្តងទៅ ប្រសិនណាបើគ្មានម្ចាស់ ចេញមុខមកទទួលយកវាត្រឡប់ទៅវិញ។ មិនតែប៉ុណ្ណោះ អ្នកស្រី Malissa រួមជាមួយនឹងក្រុមគ្រួសារអ្នកស្រី ក៏បានដាក់ឈ្មោះថ្មី ឲ្យកូនឆ្កែកំសត់មួយក្បាលនេះថា Hefty ផងដែរ។

ជាមួយគ្នានេះដែរ អ្នកស្រី Malissa ក៏បានថតវីដេអូឃ្លីប ជាមួយនឹងកូនឆ្កែ ដ៏គួរឲ្យស្រលាញ់មួយក្បាលនេះ នៅលើភ្លៅរបស់គាត់ ហើយបង្ហោះចូលទៅក្នុងបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក ដោយសរសេរថា៖ «ប្រសិនបើវាជាកូនឆ្កែរបស់អ្នក សូមប្រាប់ខ្ញុំឲ្យដឹងផង។ អ្នកឯងពិតជាមនុស្សចោលម្សៀតមែន ហ៊ានធ្វើទៅរួចយកវាទៅច្រក ដាក់ក្នុងថង់សម្រាម ហើយបោះចោលនៅតាមផ្លូវចឹង»

តើសម្រាប់ប្រិយមិត្តយល់យ៉ាងណាដែរ?

ទស្សនាវីដេអូ៖ 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹដែរថា ដោយឡែកមួយវិញទៀត កាលពេលកន្លងទៅនេះ រូបភាពជាច្រើនសន្លឹក នៃសុនកដ៏គួរឲ្យអាណិត​​ និងស្រឡាញ់២ក្បាល ជាសម្លាញ់នឹងគ្នា កំពុងតែល្បីរីកសុះសាយលើ បណ្តាញទំនាក់ទំនងសង្គមជាច្រើន ក្រោយពី

តាមប្រភព កូនឆ្កែដ៏គួរឲ្យស្រញា់មួយគូនេះ ត្រូវបានដូនជីចិត្តធម៌ម្នាក់ ស្នាក់នៅវត្ដមួយកន្លែង ក្នុងប្រទេសចិន ទទួលយកមកចិញ្ចឹម ប៉ុន្តែជាអកុសល ដែលគេមិនស្គាល់ច្បាស់​ ពីទីតាំងវត្ដខាងលើនោះទេ។

ក្នុងនោះគេសង្កេតឃើញថា កូនឆ្កែសម្បុរត្នោត មាឌធំជាងគេ បានយកដៃទាំងពីរសងខាងរបស់វា អោបក្រសោបកូនឆ្កែសម្បុរខ្មៅ ដែលមាឌតូចជាងវា ហាក់បីដូចជាក្នុងន័យ ការពារមិត្តសម្លាញ់របស់វាយ៉ាងអីចឹង។

ស្របពេលជាមួយគ្នានេះដែរ អ្នកនិយមលេងបណ្តាញសង្គម Weibo របស់ចិន ជាច្រើន បានសម្តែងពីការស្រលាញ់ចូលចិត្ត និងចង់យកសុនកទាំង២ក្បាលនោះ មកចិញ្ចឹមថែមទៀតផង ហើយក៏បានធ្វើការ រិះគន់យ៉ាងចាស់ដៃផងដែរ ទៅលើម្ចាស់របស់កូនឆ្កែ ទាំង២ក្បាលនេះ ដែលគ្មានចិត្តមេត្តា គ្មានចិត្តអាណិតស្រលាញ់ យកវាទៅបោះចោលនៅ តាមដងផ្លូវផងដែរ។

អ្នកលេងបណ្តាញសង្គមម្នាក់ សរសេរថា៖ «មនុស្សអីក៏អាក្រក់ឃោរឃៅម៉្លេះ! បើដំបូងឡើយ មិនចេះមើលថែពួកវាចឹង មិនគួរណាទៅទិញ ពួកវាយកចិញ្ចឹមនោះទេ»

«អូ៎! ពិតជាគួរឲ្យអាណិតណាស់! មើលទៅភ្នែករបស់ពួកវាចុះ ក៏ក្រៀមក្រំដែរ។ ពួកវាប្រហែលជារងការឈឺចាប់ នៅតាមផ្លូវច្រើនហើយ»

«ខ្ញុំខ្លាចក្រែងតែ សត្វឆ្កែ២ក្បាលនេះ អាចនឹងត្រូវ ស្លាប់ដោយសារតែ អត់អីស៊ីនោះទេ ព្រោះយើងដឹងហើយថា ដូនជីមិនហូបសាច់នោះទេ។ ចឹងតើដូនជីនោះ ចិញ្ចឹម ឬផ្តល់ចំណីអាហារដល់ពួកវា ដោយរបៀបណាទៅ?

«ធម្មតាសត្វឆ្កែនៅក្នុងវត្តចឹង ដូច្នេះវាត្រូវតែអង្គុយ សម្មាធិឲ្យដូចដូនជីនោះ ចឹងហើយ»

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត