Tottenham បំពេញការផ្ទេរ Sissoko ក្នុងតម្លៃ៣០លានផោន ខណៈ Leicester នាំយក Slimani(មានវិដេអូ)

ខ្សែបម្រើ Moussa Sissoko បានក្លាយជាកីឡាកររបស់ក្លិប Tottenham Hotspu ក្នុងតម្លៃខ្លួន៣០លានផោន (ស្មើនឹង៣៩,៤លានដុល្លារអាមេរិក) កាលពីយប់ថ្ងៃពុធ ក្រោយពីក្លិប Newcastle United បានយល់ព្រមលក់ បើទោះបីមានការព្យាយាមដាក់សំណើដេញថ្លៃពីក្លិប Everton ដើម្បីចុះហត្ថលេខាជាមួយនឹងខ្សែបម្រើអន្តរជាតិបារាំងរូបនេះក៏ដោយ។
Moussa-Sissoko

ស្របពេលលោក Mike Ashley ដែលជាម្ចាស់ផ្ទះ ចង់បានតម្លៃខ្លួនយ៉ាងហោចណាស់៣០លានផោន Newcastle បានជឿជាក់កាលពីល្ងាចថ្ងៃអង្គារថា Sissoko នឹងមិនទៅណាឡើយ ប៉ុន្តែ រយៈពេល២៤ម៉ោងក្រោយមក កីឡាកររូបនេះបានចុះហត្ថលេខារយៈពេល៥ឆ្នាំនៅឯកីឡដ្ឋាន White Hart Lane។

Islam-slimani

ខ្សែបម្រើវ័យ២៧ឆ្នាំរូបនេះ បានចូលរួមជាមួយនឹង Newcastle ពីក្លិប Toulouse របស់បារាំង ក្នុងតម្លៃខ្លួនត្រឹមតែ១,៨លានផោនប៉ុណ្ណោះ។

ស្របពេលជាមួយគ្នានេះ ក្លិប Leicester City បានទទួលជោគជ័យក្នុងការចុះហត្ថលេខាជាមួយនឹងកីឡាករដែលជាគោលដៅដ៏ចម្បងរបស់ពួកគេ នៅថ្ងៃបិទទីផ្សារដោះដូរកីឡាករកាលពីថ្ងៃពុធ ក្រោយពីខ្សែប្រយុទ្ធ Islam Slimani បានទទួលការត្រួតពិនិត្យសុខភាពនៅប្រទេសអ៊ីតាលី មូននឹងបំពេញការផ្ទេររបស់គេទកាន់ក្រុមម្ចាស់ជើងឯករបស់ក្រខ័ណ្ឌ Premier League មួយនេះ។

ខ្សែប្រយុទ្ធអន្តរជាតិអាល់ហ្សេរីរូបនេះ បានផ្ទេរក្នុងតម្លៃខ្លួន៣០លានផោន ពីក្លិប Sporting Lisbon របស់ព័រទុយហ្គាល់ ក្នុងកិច្ចសន្យារយៈពេល៥ឆ្នាំ៕

មានវិដេអូ Moussa Sissoko Best Goals, Skills 2016 and Islam Slimani Best Goals, Skills,

ប្រភពព័ត៌មាន៖ The Guardian

The post Tottenham បំពេញការផ្ទេរ Sissoko ក្នុងតម្លៃ៣០លានផោន ខណៈ Leicester នាំយក Slimani(មានវិដេអូ) appeared first on CamboSport.