Nasri, Mangala និង Bony ចេញពី Man City ខណៈ Wilshere ទៅ Bournemouth

កីឡាករ Samir Nasri, Eliaquim Mangala, Joe Hart និង Wilfried Bony គឺជាកីឡាករបួននាក់ក្នុចំណោម៧នាក់
ដែលបានចាកចេញពីក្លិប Manchester City នៅថ្ងៃចុងក្រោយនៃការបើកទីផ្សារដោះដូរកីឡាករ ខណៈដែលពួកគេសុទ្ធសឹងបានយល់ព្រមក្នុងលក្ខខណ្ឌខ្ចីជើងរហូតដល់បិទរដូវកាលនេះ។

2560

ខ្សែបម្រើ Nasri ដែលចូលរួមជាមួយនឹងក្លិប Man City ពីក្លិប Arsenal កាលពីឆ្នាំ២០១១ ក្នុងតម្លៃខ្លួន២៥លានផោននោះ បានចូលរួមជាមួយនឹងក្លិប Sevilla។

Samir Nasri

ដោយឡែក ខ្សែការពារ Mangala ដែលបានផ្ទេរមកពីក្លិប Porto កាលពី២ឆ្នាំមុនក្នុងតម្លៃខ្លួន៤២លានផោនកាលពី២ឆ្នាំមុននោះ បានផ្ទេរទៅកាន់ក្លិប Valencia។

Magala

ខ្សែប្រយុទ្ធអន្តរជាតិកូតឌីវ័រ Bony ដែលត្រូវបានទិញមកក្នុងតម្លៃខ្លួន២៥លានផោន ពីក្លិប Swansea City កាលពីខែមករា ឆ្នាំ២០១៥ បានចូលរួមជាមួយនឹងក្លិប Stoke City ខណៈដែលអ្នកចាំទី Hart បានបំពេញការផ្ទេរទៅ Torino។

Wilfried Bony

ស្របពេលជាមួយគ្នានេះ ការសម្លឹងរកការអាចលេងក្នុងជម្រើសដំបូងរបស់ Jack Wilshere បានបញ្ចប់ ក្រោយពីខ្សែបម្រើរបស់ក្លិប Arsenal រូបនេះបានផ្ទេរទៅកាន់ក្លិប Bournemouth ក្នុងកិច្ចសន្យាខ្ចីជើងរយៈពេលមួយរដូវកាលនេះ។

Jack Wilshere

ខ្សែប្រយុទ្ធធ្លាក់ទម្រង់លេង Mario Balotelli បានចុះហត្ថលេខាជាមួយនឹងក្លិប Nice របស់បារាំង ក្នុងការផ្ទេរមួយដែលគ្មានតម្លៃខ្លួន។ ខ្សែប្រយុទ្ធអន្តរជាតិអ៊ីតាលីរូបនេះ ដែលត្រូវបានចាត់ទុកដោយលោក Jurgen Klopp ថា ជាចំនួនលើសនៅឯក្លិប Liverpool នោះ បានចុះហត្ថលេខាលើកុងត្រារយៈពេល១ឆ្នាំ៕

3000

ប្រភពព័ត៌មាន៖ The Guardian

The post Nasri, Mangala និង Bony ចេញពី Man City ខណៈ Wilshere ទៅ Bournemouth appeared first on CamboSport.