លោក Duterte ថាលោកចង់ជួបលោក Putin ជាងមេដឹកនាំពិភពលោកផ្សេងៗទៀត

«យើងមានលក្ខណៈស្រដៀងគ្នា»។ នេះគឺជាការអះអាងរបស់លោកប្រធានាធិបតី Rodrigo Duterte នៅពេលដែលអ្នកសារព័ត៌មានសួរថាហេតុអ្វីបានជាលោក រំភើបនៅពេលក្នុងពេលដែលលោកជួបជាមួយនឹងលោកប្រធានាធិបតីរុស្ស៊ី Vladímir Putin នាកិច្ចប្រជុំកំពូលក្នុងតំបន់លើកទី២៨ និង២៩នាពេលខាងមុខដ៏ខ្លីនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានហ្វីលីពីន Rappler នៅថ្ងៃទី៣១ ខែសីហា។

ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៅក្នុងតំបន់ នឹងជួបជុំគ្នានាឱកាសកិច្ចប្រជុំកំពូលក្នុងតំបន់ដើម្បីជជែកពីបញ្ហារួម ដំណោះស្រាយ កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងផ្សេងៗនៅថ្ងៃទី០៦-០៨ ខែកញ្ញាខាងមុខដ៏ខ្លីនេះនៅក្នុងក្រុងវៀងចន្ទន៍ នៃប្រទេសឡាវ។ លោកប្រធានាធិបតីហ្វីលីពីនដែលទើបតែកាន់តំណែងថ្មីថ្មោង Rodrigo Duterte ក៏នឹងចូលរួមក្នុងកិច្ចប្រជុំនេះ ដែលវា ក៏នឹងក្លាយការចូលរួមក្នុងវេទិកាអន្តរជាតិលើកដំបូងសម្រាប់លោកក្នុងនាមជាប្រមុខរដ្ឋហ្វីលីពីនផងដែរ។

ឆ្លៀតឱកាសនេះ លោក Duterte ដែលគេហៅក្រៅថា «អ្នកដាក់ទណ្ឌកម្ម» ក៏ត្រូវបានរំពឹងថា នឹងមានជំនួបទ្វេភាគីជាមួយនឹងប្រធានាធិបតីអាមេរិក លោក Barack Obama នាយករដ្ឋមមន្ត្រីឥណ្ឌា លោក Narendra Modi នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe, នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Malcolm Turnbull និងប្រធានាធិបតីរុស្ស៊ី លោក Vladímir Putin។

អ្វីគួរកត់សម្គាល់នោះ លោកប្រធានាធិបតី Rodrigo បានអះអាងថា ក្នុងចំណោមជំនួបជាមួយនឹងមេដឹកនាំកំពូលនាពេលខាងមុខនេះ លោក ចង់ជួបលោកប្រធានាធិបតីរុស្ស៊ី Vladimir ជាងគេ ដោយលោក បញ្ជាក់ថា «លោក ចូលចិត្ត លោក Puntin ព្រោះ លោក និងលោក Putin មានលក្ខណៈសម្បត្តិស្រដៀងគ្នា»។

សូមជម្រាបផងដែរថា លោក Rodrigo Duterte បានឡើងកាន់តំណែងជាប្រធានាធីបតីទី១៦របស់ហ្វីលីពីនជាផ្លូវការនៅថ្ងៃទី៣០ ខែមិថុនាកន្លងទៅ បន្ទាប់ពីរូបលោក ទទួលបានសំឡេងគាំទ្រយ៉ាងលើសលប់នៅក្នុងការបោះឆ្នោតសកលហ្វីលីពីននៅថ្ងៃទី០៩ ខែឧសភា។ លោកប្រធានាធិបតីរូបនេះ ត្រូវបានប្រជាជនហ្វីលីពីនគាំទ្រខ្លាំង និងចាត់ទុកថាជា«បុរសខ្លាំង» ដោយហៅឈ្មោះក្រៅថា «អ្នកដាក់ទណ្ឌកម្ម» ដ្បិតគោលនយោបាយកណ្តាប់ដៃដែករបស់រូបលោក ក្នុងការលុបបំបាត់បញ្ហាក្នុងស្រុក។ ជាក់ស្តែងនោះ គឺជាបទល្មើស និងបញ្ហាគ្រឿងញៀន។

ដោយឡែកសម្រាប់កិច្ចការក្រៅស្រុក ឬកិច្ចការបរទេស គេមិនទាន់អាចកំណត់អត្តសញ្ញាណលោក បាននៅឡើយនោះទេ ដ្បិតគិតចាប់តាំងពីឡើងកាន់អំណាចជាប្រធានាធិបតីហ្វីលីពីនរយៈពេលជិតពីរខែមកនេះ លោក Rodrigo Duterte មិនទាន់បានចេញដំណើរទស្សនកិច្ចក្រៅប្រទេសដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលផ្សេងៗនៅឡើយ។ ប្រមុខរដ្ឋហ្វីលីពីនរូបនេះ បានអវត្តមានក្នុងកិច្ចប្រជុំកំពូលក្នុងតំបន់ម្តងរួចទៅហើយ ដោយលោក បានប្រតិភូកម្មអំណាចឲ្យលោករដ្ឋមន្ត្រីការបរទេសចូលរួមជំនួស។ កិច្ចប្រជុំនោះ គឺជាកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបដែលបានប្រព្រឹត្តឡើងនៅក្នុងរដ្ឋធានីអ៊ូឡង់ បាទ័រ នៃប្រទេសម៉ុងហ្គោលីកាលពីខែកក្កដាកន្លងទៅ៕

ប្រភព៖ ថ្មីៗ


លោក ឌុយទែរតេ ប្រកាសចង់ជួបមេឧទ្ទាមអ៊ីស្លាមដែលកំពុងគេចខ្លួន

2016-07-25t104204z_92186033_d1betrpcsyab_rtrmadp_3_philippines-politics-duterte_0

ថ្ងៃពុធនេះ ប្រធានាធិបតីហ្វីលីពីនឌុយទែរតេបានប្រកាសចង់ជួបមេក្រុមឧទ្ទាមអ៊ីស្លាម Nur Misurari នៀ មីស៊ូអារី ដែលរងការចោទប្រកាន់ពីហិង្សាឡោមព័ទ្ធក្រុងមួយនៅភាគខាងត្បូង ក្នុងឆ្នាំ២០១៣។ មេឧទ្ទាមរូបនេះកំពុងរត់គេចខ្លួន។ ដើម្បីបានជួបមេឧទ្ទាមមីស៊ូអារី លោកឌុយទែរតេសន្យាមិនអើពើនឹងដីកាចាប់ខ្លួនជនរូបនេះទេ។

ដើម្បីអាចជួបមេឧទ្ទាមអ៊ីស្លាម នៀ មីស៊ូអារី Nur Misurari ដែលកំពុងគេចខ្លួនពីការតាមចាប់របស់អាជ្ញាធរ ប្រធានាធិបតីហ្វីលីពីនហ៊ានរហូតសន្យាថា លោកមិនអើពើនឹងដីកាចាប់ខ្លួនទេ។ នេះជាការប្រកាសបែបអស្ចារ្យមួយទៀត របស់ប្រធានាធិបតីឌុយទែរតេ ដែលគេគ្រប់គ្នា ស្គាល់ថាជាប្រធានាធិបតីសំដីថ្លោស។

នៀ មីស៊ូអារី អាយុ៧៧ឆ្នាំ រងការចោទប្រកាន់ថា ជាមេក្លោងនៃការឡោមព័ទ្ធក្រុងហ្សាំប៊័ងហ្កា ភាគខាងត្បូងហ្វីលីពីន កាលពីឆ្នាំ២០១៣ ធ្វើអោយមានមនុស្សស្លាប់ជាង២០០នាក់។ អាជ្ញាធរកំពុងតាមចាប់ខ្លួន មីស៊ូអារី ពីបទបង្កសកម្មភាពបះបោរ។ មីស៊ូអារីអាចជាប់គុករហូត៣០ឆ្នាំ។

តែថ្ងៃពុធនេះ លោកឌុយទែរតេប្រាប់ថា លោកបាននិយាយជាមួយមេឧទ្ទាមនោះថា លោកគ្មានបំណងចាប់ខ្លួន និងឃុំខ្លួនរូបគាត់នោះទាល់តែសោះ។ លោកចង់អោយមេឧទ្ទាមមកជួបលោកនៅកោះចូឡូ រឺក៏នៅវិមានប្រធានាធិបតី ហើយមេឧទ្ទាមរូបនោះអាចសុំអោយប៉ូលិស រឺទាហានណាមួយធ្វើអង្គរក្សការពារនាំរូបគាត់ទៅកន្លែងចរចាជាមួយលោកឌុយទែរតេ។

តែមេឧទ្ទាមចង់ជួបលោកឌុយទែរតេនៅម៉ាឡេស៊ី ក្រោមអន្តរាគមន៍របស់អង្គការកិច្ចសហប្រតិបត្តិការអ៊ីស្លាមវិញ។ លោកឌុយទែរតេអះអាងថា មេឧទ្ទាមមីស៊ូអារីសន្យាថា តែក្នុង២ថ្ងៃប៉ុណ្ណោះ គាត់អាចនឹងចុះកិច្ចព្រមព្រៀងអ្វីមួយ បិទបញ្ចប់ការប្រយុទ្ធគ្នា។

មេឧទ្ទាមមីស៊ូអារី ជាស្ថាបនិកចលនាក្រុមរណសិរ្សរំដោះជាតិ ហៅកាត់ថាMNLF នៅភាគខាងត្បូង។ ក្រុមនេះបង្កើតឡើង ក្នុងឆ្នាំ១៩៦៩។ ក្រុមឧទ្ទាមMNLFបានចុះកិច្ចព្រមព្រៀងសន្តិភាពជាមួយរដ្ឋាភិបាលហ្វីលីពីន ឆ្នាំ១៩៩៦ ជាថ្នូរនឹងភាពស្វ័យយតតំបន់។

តែក្រោយមក សកម្មជនក្រុមបានបំបែកខ្លួនទៅនៅក្រោមផ្លាកក្រុមឧទ្ទាមឈ្មោះថា រណសិរ្សរំដោះម៉ូរ៉ូអ៊ីស្លាម ហៅកាត់ថា Milf វិញ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ រណសិរ្សរំដោះម៉ូរ៉ូអ៊ីស្លាមបានចរចាសន្តិភាពជាមួយរដ្ឋាភិបាល។ លោកឌុយទែរតេ ចង់ទទួលបានកិច្ចព្រមព្រៀងជាមួយក្រុមឧទ្ទាមទាំង២។ ក្រៅពីក្រុមឧទ្ទាមអ៊ីស្លាម លោកឌុយទែរតេ ក៏បានបើកកិច្ចពិភាក្សាសន្តិភាពជាមួយក្រុមឧទ្ទាមកុម្មុយនិស្តដែរ ក្នុងពេលកន្លងមក៕

ប្រភព៖ RFI


លោក Duterte ថាលោកចង់ជួបលោក Putin ជាងមេដឹកនាំពិភពលោកផ្សេងៗទៀត

គ្រួសារលោកបណ្ឌិត កែម ឡី បានចាកចេញពីកម្ពុជាទៅដល់ប្រទេសទី២ដើម្បីរង់ចាំទៅប្រទេសទី៣

លោក Duterte ថាលោកចង់ជួបលោក Putin ជាងមេដឹកនាំពិភពលោកផ្សេងៗទៀត

និស្សិតកម្ពុជា ២០ រូប ទទួលអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅអង់គ្លេស