NASA​ ​គ្រោង​យក​នាវាមុជទឹក​ទៅ​អវកាស

NASA​ ​ទើប​ចេញ​គម្រោង​យក​នាវាមុជទឹក​ទៅ​ធ្វើ​ការ​ស្រាវជ្រាវ​ឲ្យ​កាន់​តែ​ស៊ី​ជម្រៅ​លើ​ភព​ទឹក​ ​ដែល​គេ​ស្គាល់​ថា​ ​Saturn moon ឬtitan។

 

NASA​ ​គ្រោង​យក​នាវាមុជទឹក​ទៅ​អវកាស

 

នាវាមុជទឹក​ដែល​ត្រៀម​ប្រើ​ក្នុង​គម្រោង​នេះ​មាន​ប្រវែង​ ​៦​ ​ម៉ែត្រ​ ​ទទឹង​ ​១​ ​ម៉ែត្រ​ ​កម្ពស់​ ​២​ ​ម៉ែត្រ​ ​និង​ទម្ងន់​ ​១២០០​ ​គីឡូក្រាម។ លើស​ពី​នេះ​នាវា​នោះ​មាន​បំពាក់​បច្ចេកវិទ្យា​ទំនើប​ជា​ច្រើន​ដូច​ជា​ ​មុខងារ​ទំនាក់ទំនង​រយៈ​ចម្ងាយ​ឆ្ងាយ​ ​បច្ចេកវិទ្យា​ស្កេន​សណ្ឋាន​ដី​ក្រោម​ទឹក​ ​Sonar​ ​ហើយ​អាច​បើកបរ​ដោយ​ស្វ័យប្រវត្ត​ជា​ដើម។

 

NASA​ ​គ្រោង​យក​នាវាមុជទឹក​ទៅ​អវកាស

 

ក្នុង​គម្រោង​នេះ​ ​NASA​ ​ជឿ​ជាក់​ថា​ពួក​គេ​នឹង​រក​ឃើញ​នូវ​របក​គំហើញ​ដ៏​អស្ចារ្យ​ ​ព្រោះ​ភព​នេះ​សំបូរ​ដោយ​សារធាតុ​មេតាន​ត្រជាក់​ ​និង​មាន​មហាសមុទ្រ​ដែល​គ្រប់​ដណ្ដប់​ជុំវិញ​ភព​ ​ហើយ​ប្រតិបត្តិការ​ស្រាវជ្រាវ​នេះ​នឹង​ត្រូវ​ចាប់​ផ្ដើម​នៅ​ឆ្នាំ​ ​២០៣៨៕

 

 

អាន​បន្ត​ ​៖​ ចង់​ដឹង​អត់​ថា​ក្នុង​ប្រអប់​ iPhone 7 មាន​ផ្ទុក​អី​ខ្លះ?

 

ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
ប្រភព​ ​៖​ ​sciencealert​