របៀប​ឆុងតែ​ខ្ញី ក្រេប​តែមួយ​ក្អឿ​ក អាចជួយ​បន្សុទ្ធ​រាងកាយ​ពី​ជាតិពុល និង​ជួយ​បញ្ហា​សុខភាព​រាប់មិនអស់​ទៀ​ត​

​    ​តើ​អ្នកមាន​ខ្ញី​នៅផ្ទះ​របស់​អ្នក​ទេ​? ប្រព័ន្ធ​រំលាយ​អាហារ​នឹង​អរគុណ​អ្នក ប្រសិន​អ្នកមាន​វា​នៅផ្ទះ​។ តែ​ខ្ញី​មិន​ត្រឹមតែ​ផ្ដល់​អត្ថប្រយោជន៍​ត្រឹម​ប្រព័ន្ធ​រំលាយ​អាហារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ផ្ដល់នូវ​អារម្មណ៍ល្អ បំបាត់​ភាព​ស្ត្រេ​ស ល្អ​សម្រាប់​ក្រពះ​និង​ពោះវៀន និង​ត្រូវបាន​គេ​ស្គាល់​ថា​ជា​គ្រឿងផ្សំ​សម្រាប់​ប្រឆាំងនឹង​ផ្ដាសាយ ជួយ​ដល់​ប្រព័ន្ធ​លំហូរ​ឈាម​ដើរ​បាន​ស្រួល និង​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​ទៀតផង​។​

​    ​* គ្រឿងផ្សំ​
​    ​- ខ្ញី​ទំហំ ២​អ៊ី​ញ មួយ​ដុំ​
​    ​- ទឹក ១ លីត្រ​
​    ​- ទឹកក្រូច​ឆ្មា ២ ស្លាបព្រា​បាយ​
​    ​- ទឹកឃ្មុំ ១ ស្លាបព្រា​កាហ្វេ​

​    ​កាត់​ខ្ញី​ទៅក្នុង​ទឹក​ក្ដៅ​ពុះ​រយៈពេល ២០ នាទី បន្ទាប់មក​ថែម​ទឹកក្រូច​ឆ្មា ទឹកឃ្មុំ និង​កូរ​ឱ្យ​សព្វ​។ ពិសា​ទាំង​ក្ដៅ​ឧណ្ហៗ​ឬ​ត្រជាក់​ក៏បាន​។​

​    ​អត្ថប្រយោជន៍​របស់​តែ​ខ្ញី​ក្រូចឆ្មា​៖
​    ​- បំបាត់​ស្រេ្ត​ស​
​    ​- បំបាត់​ផ្ដាសាយ​
​    ​- ប្រឆាំង​ជំងឺមហារីក​
​    ​- ជួយ​ឱ្យ​អារម្មណ៍​ស្រស់ស្រាយ​
​    ​- ជួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​
​    ​- បំបាត់​ឈឺសន្លាក់​
​    ​- ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​
​    ​- បង្កើន​លំហូរ​ឈាម​
​    ​- បង្ការ​ជំងឺ​បេះដូង​
​    ​- ព្យាបាល​វិលមុខ​កម្រិត​ទាប​
​    ​- បំបាត់​ជាតិពុល​ពី​ក្នុង​រាងកាយ​៕