ទោះបីអ្នកនៅភ្នំពេញ ឬនៅបរទេសក៏អ្នកអាចជួយការពារព្រៃឡង់បានដែរ

“ការបរិច្ចាកវិភាគទាន​ ជួយសកម្មជនការពារព្រៃឡង់ ​គឺជាការចូលរួមចំណែកជួយការពារព្រៃឡង់” ។​
នរណាៗក៏ដឹងដែរថា​ ព្រៃឡង់របស់ខ្មែរគឺជាព្រៃដ៏ធំមួយដែលលាតសន្ធឹងល្វឹងល្វើយលើទឹកដីចំនួន៤ខេត្តធំៗរួមមានខេត្តក្រចេះ ​ស្ទឹងត្រែង​ កំពង់ធំ ​និងខេត្តព្រះវិហារ ​និងជាព្រៃដ៏ស្រស់បំព្រងមួយក្នុងចំណោមព្រៃស្អាតៗ​ទាំង១០ក្នុងពិភពលោក ។ ​ដោយយោងតាមរបាយការណ៍ចាស់ ​ព្រៃឡង់កាលពីឆ្នាំ២០០២​ រាប់ថយក្រោយគឺមានទំហំជាង៦០ម៉ឺនហិកតា ​ប៉ុន្តែមកដល់សព្វថ្ងៃនេះ ព្រៃឡង់របស់ខ្មែរគឺនៅសល់មិនដល់៣០ម៉ឺនហិកតាផង ​ដោយមូលហេតុចម្បងនៃវិនាសកម្ម​ព្រៃឈើនៅក្នុងព្រៃឡង់គឺ​បណ្ដាលមកពីកម្សោយខាងអភិបាល​កិច្ចក្នុងវិស័យព្រៃឈើ ដែលបានបណ្ដែត​បណ្ដោយឱ្យជនល្មើសច្បាប់ឃុបឃិតគ្នាជាប្រព័ន្ធកាប់បំផ្លាញ និងលក់ឈើប្រណិតៗ​របស់ខ្មែរទៅបរទេសយ៉ាងអនាធិបតេយ្យ ។​
ជាក់ស្ដែងរហូតមកដល់ពេលនេះ ​យើងសង្កេតឃើញថាព្រៃឡង់របស់ខ្មែរ​ គឺនៅសល់ត្រឹមតែជាង៥០%នៃទំហំសរុបប៉ុណ្ណោះ ។​ ដូច្នេះដើម្បីចូលរួមចំណែកក្នុងការថែរក្សាការពារធនធានព្រៃឈើ ​នៅក្នុងព្រៃឡង់ដែលនៅសេសសល់ឱ្យនៅស្ថិតស្ថេរ ​និងរីកចម្រើនឡើងវិញ ​ប្រជាសហគមន៍ព្រៃឡង់​បានពួតដៃចូលរួមសហការគ្នាយ៉ាងសស្រាក់សស្រាំ ​ដើម្បីដាក់វេនគ្នាចុះល្បាតការពារ និងទប់ស្កាត់បទល្មើសព្រៃឈើនានាដោយរឹបអូសយកនូវវត្ថុតាងជាក់ស្ដែង​នៅនឹងកន្លែងរួមមានដូចជា៖ ​មធ្យោបាយដឹកឈើ (គោយន្ត),​ រណាអារឈើ, ​និងឈើប្រណិតជាកំណាត់ៗជាច្រើនដែលក្រុមជនល្មើស​បានចូលទៅលួចកាប់ដើម្បីយកទៅលក់បន្តឱ្យឈ្មួញផ្លូវងងឹត ។​ ដោយសារតែចលនាចូលរួមការពារប្រកបដោយភាពលះបង់ ​និងសាមគ្គីគ្នាខ្ពស់របស់បងប្អូនប្រជាសហគមន៍ព្រៃឡង់​ ទើបព្រៃឡង់របស់ខ្មែរអាចបន្តនៅមានរូបរាងរហូតមកដល់ពេលនេះបាន ​និងសង្ឃឹមថា​នឹងបន្តរក្សាត​ទៅមុខទៀតទុកឱ្យកូនចៅខ្មែរជំនាន់ក្រោយបានទទួលជាប្រយោជន៍ ​។​ ប៉ុន្តែជាអកុសល ដោយសារតែការប្រឈមនឹងកង្វះខាតមួយចំនួនដូចជា៖ វិទ្យុទាក់ទងគ្នា (I-Com) ​ចំនួន២០គ្រឿង, គ្រឿងឧបភោគបរិភោគមួយចំនួន,​ សម្ភារៈប្រើប្រាស់ចាំបាច់មួយចំនួនដូចជា៖ ​អាវភ្លៀង, ​ពិលឆ្លុះ, ​និងប្រេងឥន្ធនៈជាដើម,​ និងថ្នាំសង្កូវចាំបាច់ៗមួយចំនួនទៀត ​ទើបតម្រូវឱ្យយុវជនស្រឡាញ់បរិស្ថានមួយក្រុមសម្រេចនាំគ្នាផ្ដួចផ្ដើមបង្កើតមូលនីធិខ្នាតតូចមួយដើម្បីជួយទ្រទ្រង់ដល់សកម្មភាពចុះល្បាតការពារព្រៃឡង់របស់បងប្អូនប្រជាសហគមន៍ព្រៃឡង់​ ឱ្យបន្តដំណើរតទៅមុខទៀត​ ដើម្បី​បុព្វហេតុប្រយោជន៍ជាតិខ្មែរទាំងមូល ។​ ដូច្នេះប្រសិនបើទ្រង់ឯកឧត្តម-លោកជំទាវ​ អ្នកឧកញ៉ា​ លោកអ្នកនាង ​និងបងប្អូនជនរួមជាតិទាំងអស់មានសទ្ធាបរិសុទ្ធ ​ចង់ចូលរួមចំណែកជួយឧបត្ថម្ភដើម្បីទ្រទ្រង់ក្នុងចលនាការពារធនធានព្រៃឡង់របស់ខ្មែរនេះ ​សូមទំនាក់ទំនងទៅកាន់លេខ​ទូរស័ព្ទ៖ ​098 699 538 ឬ 096 480 8224 ៕​

ទោះបីអ្នកនៅភ្នំពេញ ឬនៅបរទេសក៏អ្នកអាចជួយការពារព្រៃឡង់បានដែរទោះបីអ្នកនៅភ្នំពេញ ឬនៅបរទេសក៏អ្នកអាចជួយការពារព្រៃឡង់បានដែរទោះបីអ្នកនៅភ្នំពេញ ឬនៅបរទេសក៏អ្នកអាចជួយការពារព្រៃឡង់បានដែរទោះបីអ្នកនៅភ្នំពេញ ឬនៅបរទេសក៏អ្នកអាចជួយការពារព្រៃឡង់បានដែរទោះបីអ្នកនៅភ្នំពេញ ឬនៅបរទេសក៏អ្នកអាចជួយការពារព្រៃឡង់បានដែរទោះបីអ្នកនៅភ្នំពេញ ឬនៅបរទេសក៏អ្នកអាចជួយការពារព្រៃឡង់បានដែរទោះបីអ្នកនៅភ្នំពេញ ឬនៅបរទេសក៏អ្នកអាចជួយការពារព្រៃឡង់បានដែរ ដោយ៖ ឈូកស
Cool FM