ដំណើរការចុះឈ្មោះបោះឆ្នោតព្រឹកនេះ គឺរលូន

ខេត្តបាត់ដំបង ​៖ ការ​ចាប់ផ្ដើមនៃ​ដំណើ​រការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្ងៃ​ដំបូង ថ្ងៃ​ទី​១ ​កញ្ញា នេះ បើ​តាម​មន្ត្រី​នានា​អះអាង​ថា ហាក់​កំពុង​​ដំណើ​ការ​ដោយ​លូន បើ​ទោះជា​នៅ​តាម​មណ្ឌល​ចុះ​ឈ្មោះ​មួយ​ចំនួន​ នៅ​តាម​បណ្ដា​ស្រុក​ឆ្ងាយ​ៗ ស្ថិត​ក្នុង​សភាព​ស្ងប់ស្ងាត់​បន្តិច​ក្ដី ។

សេចក្ដី​រាយ​ការ​ណ៍​​ឱ្យ​ដឹង​ថា មណ្ឌល​ចុះ​ឈ្មោះ​បោះ​ឆ្នោត ដែល​មា​នទី​តាំងនៅ​តាម​ទីប្រជុំជន មាន​ពលរ​ដ្ឋ​ច្រើន​បាន និង​កំពុង​ធ្វើ​ដំណើ​រ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត តែ​តាម​មណ្ឌល​ដែល​នៅ​ទី​ជនបទ​ឆ្ងាយ​ដាច់​ស្រា​យាល ហាក់​មាន​ពលរ​ដ្ឋតិចតួចបំផុត បាន​ធ្វើ​ដំណើ​រ​ទៅ​ចុះ​ឈ្មោះ​ ។

ប៉ុន្តែ​មន្ត្រី​ដែល​ឃ្លាំមើល​សកម្មភាព​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នេះបាន​អះអាង​ថា ចាប់តាំងពី​ព្រឹក​ រហូត​មក​ដល់​ពេល​នេះ គេ​នៅមិន​ទាន់​លិចឮ​​​ព័​ត៌​មាន​ណាមួយ ដែល​ពាក់ព័ន្ធ​នឹង​ភាព​មិន​ប្រក្រតី​ ជុំវិញ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នេះ​ទេ​ ។  ប្រភព​ដដែល​បញ្ជាក់​ថា នេះ​ជា​ថ្ងៃ​ចុះ​ឈ្មោះ​លើក​ដំបូង ដូច្នេះ​ ប្រជា​ពលរ​ដ្ឋ ​ហាក់​មិន​ទាន់​បាន​ត្រៀមលក្ខណៈ​គ្រប់គ្រាន់​នៅឡើយ​ ។

ម្យ៉ាងទៀត​ ប្រជា​ពលរ​ដ្ឋ ​ក៏​កំពុង​មមាញឹរក​ក្នុង​ការ​បង្កបង្កើន​ផល​ តែ​សង្ឃឹមថា ប្រជា​ពលរ​ដ្ឋ ​នឹង​ឆ្លៀត​ឱ​កាស​មួយ​ថ្ងៃ ដើម្បី​ធ្វើ​ដំណើ​រ ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឱ្យ​បាន​គ្រប់​ៗ​គ្នា នៅ​តាម​មណ្ឌល​ក្នុង​មូល​ដ្ឋានរបស់​ពួក​គាត់ ។