ក្រុមគ្រួសាររបស់លោក កែម ឡី ចាកចេញពីប្រទេសកម្ពុជាហើយ

គ្រួសាររបស់លោក កែម ឡី អ្នកវិភាគនយោបាយដែលត្រូវគេបាញ់សម្លាប់បានចាកចេញពីប្រទេសកម្ពុជាកាលពីថ្ងៃអាទិត្យដោយសង្ឃឹមថា នឹងទទួលបានលំនៅថ្មីនៅក្នុងប្រទេសអូស្ត្រាលី ឬសហរដ្ឋអាមេរិក ប៉ុន្តែមិនមានកាលវិភាគច្បាស់លាស់ ឬក៏ការធានានៃការតាំងលំនៅថ្មីនោះឡើយ នេះបើយោងតាមការឱ្យដឹងពីមិត្តភក្តិរបស់គ្រួសារនេះកាលពីម្សិលមិញ។ លោក សំ អុិន ដែលជាអ្នកជិតដិតនឹងលោក កែម ឡី បានលើកឡើងថា គ្រួសារនេះបច្ចុប្បន្នកំពុងស្ថិតនៅក្នុងប្រទេសថៃ ឬនៅប្រទេសហ្វីលីពីន។ អ្នករិះគន់រដ្ឋាភិបាលឥតសំចៃមាត់រូបនេះត្រូវបានបាញ់សម្លាប់នៅក្នុងស្តាម៉ាតមួយកន្លែងក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី១០ខែកក្កដា នៅក្នុងអ្វីដែលមជ្ឈដ្ឋានទូទៅជឿថា ជាការធ្វើឃាតពាក់ព័ន្ធរឿងនយោបាយ។ប៉ុន្មានថ្ងៃក្រោយមក ភរិយាមេម៉ាយដែលមានផ្ទៃពោះរបស់លោក គឺអ្នកស្រី ប៊ូ រចនា បានលើកឡើងថា អ្នកស្រីកំពុងពិចារណាផ្លាស់លំនៅទៅប្រទេសអូស្ត្រាលីជាមួយកូនប្រុសបួននាក់ដោយសារព្រួយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន។ កាលពីថ្ងៃអាទិត្យ អ្នកស្រីបោះជំហានទៅមុខ ដោយចាកចេញពីប្រទេសជាមួយកូនៗ បងប្អូនស្រី និងប្អូនថ្លៃរបស់អ្នកស្រី ព្រមទាំងក្មួយប្រុស និងក្មួយស្រីផងដែរ នេះបើយោងតាមមិត្តភក្តិរបស់គ្រួសារនេះដែលស្នើសុំមិនបញ្ចេញឈ្មោះ ព្រោះខ្លួនមិនចង់បញ្ចេញរឿងសម្ងាត់របស់ពួកគេឲ្យគេដឹង។ មិត្តភក្តិរូបនេះបាននិយាយកាលពីម្សិលមិញថា “ពួកគេកំពុងស្ថិតនៅក្នុងប្រទេសទី២ ក្រោមការមើលខុសត្រូវរបស់អង្គការសហប្រជាជាតិ ហើយបន្ទាប់មកអង្គការសហប្រជាជាតិនឹងទទួលរ៉ាប់រងគ្រប់បែបយ៉ាង។ពួកគេកំពុងស្ថិតនៅកន្លែងមានសុវត្ថិភាពហើយ”។ មានហេតុផលមួយចំនួនដែលគ្រួសារនេះចាកចេញ ក្នុងនោះតួយ៉ាងដូចជាមានមនុស្សមិនស្គាល់មុខកំពុងតាមដានពួកគេជាដើម។នៅក្នុងករណីមួយ កូនប្រុសទី៣របស់អ្នកស្រី ប៊ូ រចនា ត្រូវបានតាមពីក្រោយពេលចេញពីផ្ទះ ហើយ”ពួកគេបានសួរវាថា ‘តើហ្អែងជាកូនប្រុសរបស់ កែម ឡី […]

The post ក្រុមគ្រួសាររបស់លោក កែម ឡី ចាកចេញពីប្រទេសកម្ពុជាហើយ appeared first on The Cambodia Daily.