បុរសប្រមឹកសារភាពថា បានប្រើញញួរសម្លាប់ឪពុករបស់ខ្លួនដោយសុំលុយ១.០០០រៀលមិនឲ្យ

នគរបាលបាននិយាយថា កាលពីម្សិលមិញថា បុរសគ្មានការងារធ្វើម្នាក់ក្នុងខេត្តបាត់ដំបងសារភាពថាពិតជាបានសម្លាប់ឪពុកវ័យចំណាស់របស់ខ្លួននៅនឹងផ្ទះរបស់ខ្លួនក្នុងខេត្តនេះមែន បន្ទាប់ពីឪពុករបស់ខ្លួនមិនព្រមឱ្យលុយខ្លួនចំនួន១.០០០រៀលដើម្បីទិញស្រាផឹក។ យោងតាមលោក ថោង ធិន អធិការនគរបាលស្រុកបានឱ្យដឹងថា សឿត សិុន អាយុ៣៤ឆ្នាំបានវាយឪពុករបស់ខ្លួនឈ្មោះ ដេង សឿត អាយុ៧៤ឆ្នាំបីញញួរចំក្បាលនៅខាងក្រៅផ្ទះស្ថិតក្នុងស្រុកបាណន់នៅម៉ោងប្រហែល៤ និង១០នាទីល្ងាចថ្ងៃអង្គារ ហើយត្រូវបានចាប់ខ្លួននៅល្ងាចថ្ងៃដដែលនោះ។ លោក ថោង ធិន បានមានប្រសាសន៍ថា នគរបាលបានដឹងពីបទឧក្រិដ្ឋនេះបន្ទាប់ពីកសិករម្នាក់បានឮសំឡេងស្រែកចេញពីផ្ទះរបស់គ្រួសារនេះនៅក្នុងឃុំឈើទាល។ លោកបានថ្លែងថា កសិកររូបនេះបានព្យាយាមប្រមូលអ្នកជិតខាងមកអន្តរាគមន៍ដែរ ប៉ុន្តែយឺតពេលទៅហើយ។ លោកបានបន្តថា នៅពេលត្រូវបានសាកសួរនៅអធិការដ្ឋនានគរបាលស្រុកកាលពីម្សិលមិញ សឿត សិុន បានសារភាពចំពោះបទឧក្រិដ្ឋនោះ ដោយនិយាយថា ខ្លួនមិនអាចទប់កំហឹងបាននៅពេលឪពុករបស់ខ្លួនសួរដេញដោលអំពីលុយ១.០០០រៀលនោះ ហើយបានសួរពីទម្លាប់ផឹកស៊ីរបស់ខ្លួន។ លោកបានមានប្រសាសន៍ថា “វាស្ទើរមិនគួរឱ្យជឿដែលថា កូនយកញញួរទៅសម្លាប់ឪពុករបស់ខ្លួនដូចនេះនោះ។ កូនគួរស្រឡាញ់ ឪពុក និងមើលថែគាត់”៕សារុន           © 2016, ខេមបូឌា ដេលី. All rights reserved. No part of this […]

The post បុរសប្រមឹកសារភាពថា បានប្រើញញួរសម្លាប់ឪពុករបស់ខ្លួនដោយសុំលុយ១.០០០រៀលមិនឲ្យ appeared first on The Cambodia Daily.

  • បុរសប្រមឹកសារភាពថា បានប្រើញញួរសម្លាប់ឪពុករបស់ខ្លួនដោយសុំលុយ១.០០០រៀលមិនឲ្យ已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/09/01  Category:ព័ត៌មាន