ស្ត្រីអ្នកស្រាវជ្រាវជនជាតិអេស្ប៉ាញដែលត្រូវបានបណ្តេញចេញអះអាងថា មន្ត្រីអន្តោប្រវេសន៍វាយគាត់

អ្នកស្រាវជ្រាវជនជាតិអេស្ប៉ាញម្នាក់និងជាសកម្មជនផងដែលត្រូវបាននិរទេសចេញពីប្រទេសកម្ពុជាកាលពីខែមុនចំពោះការចូលរួមនៅក្នុងការតវ៉ាជាច្រើនលើកបានអះអាងនៅសប្តាហ៍នេះថា ក្រុមមន្ត្រីអន្តោប្រវេសន៍បានថតរូបគាត់ត្រូវបានវាយដំ ខណៈដែលស្ថិតក្នុងកន្លែងឃុំខ្លួនមុនពេលការចាកចេញរបស់គាត់។ មន្ត្រីអន្តោប្រវេសន៍ជាន់ខ្ពស់ដែលឃ្លាំមើលការនិរទេសខ្លួនរបស់គាត់បានបដិសេធការចោទប្រកាន់នេះ ហើយបានចាត់ទុកគាត់ថា ជាអ្នកប្រើប្រាស់ថ្នាំញៀន និងចេះអំពើអាបធ្មប់។ លោកស្រី Marga Bujosa Segado អាយុ៣៨ឆ្នាំ ត្រូវបានចាប់ខ្លួនក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី១៦ខែសីហាខណៈពេលធ្វើការតវ៉ាទាមទារឱ្យដោះលែងអ្នកស្រី ទេព វន្នី និងអ្នកស្រី បូវ សោភា សកម្មជនសហគមន៍បឹងកក់ដែលត្រូវបានឃុំខ្លួនអំឡុងការតវ៉ា”ថ្ងៃច័ន្ទពណ៌ខ្មៅ” ទាមទារឱ្យមានការស៊ើបអង្កេតពេញលេញពីការធ្វើឃាតលោក កែម ឡី អ្នកវិភាគនយោបាយ។ ដោយត្រូវបានដោះលែងនៅល្ងាចនោះ លោកស្រី Bujosa Segado ជាបេក្ខជនថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Granada ដែលបានរស់នៅក្នុងតំបន់បឹងកក់ ត្រូវបានប្រាប់ឱ្យមកយកលិខិតឆ្លងដែនរបស់លោកស្រីនៅទីស្តីការនាយកដ្ឋានអន្តោប្រវេសន៍នៅព្រឹកបន្ទាប់។ ពេលមកដល់ លោកស្រីត្រូវបានចាប់ខ្លួនរួចយកទៅឃុំនៅបន្ទប់ឃុំខ្លួន ហើយក្រោយមកបញ្ជូនតាមយន្តហោះទៅប្រទេសអេស្ប៉ាញវិញ។ នៅក្នុងលិខិតផ្ញើមកកាសែតខេមបូឌា ដេលី កាលពីថ្ងៃអង្គារ បេក្ខជនថ្នាក់បណ្ឌិតរូបនេះបានលើកឡើងថា ខណៈពេលស្ថិតក្នុងកន្លែងឃុំខ្លួនមុនពេលនិរទេសនោះ លោកស្រីត្រូវបានទាត់ធាក់ត្រូវត្រង់ពោះ និងដងខ្លួនដោយកូនចៅរបស់លោក អ៊ុក ហៃសិលា ប្រធានផ្នែកស៊ើបអង្កេតនៅនាយកដ្ឋានអន្តោប្រវេសន៍។ លោកស្រីបានមានប្រសាសន៍ថា “មន្ត្រីអន្តោប្រវេសន៍ដែលបានប្រើពាក្យគំរោះគំរើយមកលើរូបខ្ញុំកាលពីមួយថ្ងៃមុននោះ បានទាត់ធាក់ខ្ញុំត្រូវពោះបីជើង ចំណែកមន្ត្រីទី២ម្នាក់ទៀត បានធាក់ខ្ញុំត្រូវដងខ្លួនមួយជើង។ មន្ត្រីអន្តោប្រវេសន៍ប្រាំនាក់ទៀតស្ថិតនៅក្នុងបន្ទប់ឃុំខ្លួននោះ […]

The post ស្ត្រីអ្នកស្រាវជ្រាវជនជាតិអេស្ប៉ាញដែលត្រូវបានបណ្តេញចេញអះអាងថា មន្ត្រីអន្តោប្រវេសន៍វាយគាត់ appeared first on The Cambodia Daily.