ប៊ុត សីហា បង្ហោះសារផ្អែមល្ហែមជូនចំពោះភរិយា

6 Videos


ពាក្យចចាមអារ៉ាមទាំងអស់ពាក់ព័ន្ធនឹងរឿងប្រពន្ធកូនរបស់ម្ចាស់ពានរង្វាន់ The Voice Cambodia រដូវកាលទី ១ លោក ប៊ុត សីហា បានលុបបំបាត់ទាំងស្រុង ក្រោយពីលោកបង្ហោះរូបថតជុំគ្រួសារលើគណនី Facebook ផ្ទាល់ខ្លួនកាលពីដើមខែមិថុនា ។

ប៊ុត សីហា បង្ហោះសារផ្អែមល្ហែមជូនចំពោះភរិយា

មិនត្រឹមតែប៉ុណ្ណោះ ក្រោយការបង្ហោះនេះ លោកបានទាញយកប្រជាប្រិយភាពយ៉ាងច្រើន ពីមិត្តអ្នកគាំទ្រចម្រៀងទាំងអស់ ដោយមានការលើកសរសើរមិនដាច់ពីមាត់ថាលោកជាតារាចម្រៀង មិនលាក់ប្រវត្តិទៀតផង ។ ក្នុងនោះ លោកក៏ត្រូវអ្នកដឹកនាំកម្មវិធីដ៏ល្បី លោកតា វ៉ិចទ័រ សរសើរពេញៗមាត់ផងដែរថាជា ឪពុក និង ស្វាមីដ៏ល្អ ថែមទៀត ។

ប៊ុត សីហា បង្ហោះសារផ្អែមល្ហែមជូនចំពោះភរិយា

ព្រោះតែទទួលបានការគាំទ្រច្រើន លោកក៏បានបង្ហោះរូបថតជុំគ្រួសារជាបន្តបន្ទាប់ ដោយរូបថតចុងក្រោយ បានបង្ហាញពីការស្រឡាញ់របស់លោកទៅកាន់ភរិយា ។ លោកបានសរសេរសារខ្លីលើរូបថតនោះថា «បងចង់ឃើញស្នាមញញឹម ស្នាមសើចសប្បាយរីករាយរបស់អូនដូចជាពេលនេះ ចង់ឲ្យអូនចឹងរហូតតទៅ បានអត់ ?» ។

ប៊ុត សីហា បង្ហោះសារផ្អែមល្ហែមជូនចំពោះភរិយា

ពាក្យសម្តីផ្អែមល្អែមនេះបានទទួលការគាំទ្រយ៉ាងច្រើនពី សំណាក់អ្នកលេងបណ្តាញសង្គម Facebook និង មានការសរសើរលើសម្រស់កូនស្រីលោកផងដែរ ។

ប៊ុត សីហា បង្ហោះសារផ្អែមល្ហែមជូនចំពោះភរិយា

គួររំឭកដែរថា តារាចម្រៀងប្រចាំផលិតកម្ម WE Production រូបនេះ នឹងត្រៀមចេញអាល់ប៊ុមចម្រៀងទោលក្នុងពេលឆាប់ៗខាងមុខនេះផងដែរ ៕

រិទ្ធី

ប៊ុត សីហា បង្ហោះសារផ្អែមល្ហែមជូនចំពោះភរិយា