ហាងមួយប្រើស្រោមស្រោបផ្លែឈើដូចខោទ្រនាប់ស្ត្រីដើម្បីទាក់ទាញអតិថិជនឱ្យចូលទិញ

ម្ចាស់ហាងលក់ផ្លែឈើមួយនៅប្រទេសចិនប្រើវិធីទាក់ទាញអតិថិជនតាមបែបថ្មីមួយ និងមិនធ្លាប់មានម្ចាស់ហាងលក់ផ្លែឈើផ្សេងៗទៀតប្រើកន្លងមកនោះទេ។

ហាងមួយប្រើស្រោមស្រោបផ្លែឈើដូចខោទ្រនាប់ស្ត្រីដើម្បីទាក់ទាញអតិថិជនឱ្យចូលទិញ

ដើម្បីទាក់ទាញអតិថិជនឱ្យចូលទិញផ្លែឈើក្នុងហាង គាត់បានផលិតជាស្រោមស្រោបផ្លែឈើម្យ៉ាងដែលមានរាងដូចជាខោទ្រនាប់ស្ត្រី។ ម្យ៉ាងទៀតមូលហេតុដែលបណ្តាលឱ្យគាត់ជ្រើសវិធីនេះគឺមកពីផ្លែឈើនោះមើលទៅមានរាងដូចជាគូថស្ត្រីផងដែរ។

ហាងមួយប្រើស្រោមស្រោបផ្លែឈើដូចខោទ្រនាប់ស្ត្រីដើម្បីទាក់ទាញអតិថិជនឱ្យចូលទិញ

ស្រោមស្រោបផ្លែឈើទាំងអស់របស់គាត់គឺសុទ្ធតែដេរដោយដៃ និងមានពណ៌ចម្រុះផ្សេងៗគ្នាដែលអ្នកទិញផ្លែឈើអាចរើសបានតាមការចូលចិត្ត។

ហាងមួយប្រើស្រោមស្រោបផ្លែឈើដូចខោទ្រនាប់ស្ត្រីដើម្បីទាក់ទាញអតិថិជនឱ្យចូលទិញ

ម្ចាស់ហាងបញ្ជាក់ផងដែរថា ស្រោមនេះមិនមែនដាក់ស្រោបផ្លែឈើលក់ដោយមិនគិតលុយនោះទេ។ ផ្លែឈើដែលគ្មានស្រោមស្រោប និងផ្លែឈើដែលមានស្រោមស្រោបលក់ក្នុងតម្លៃផ្សេងគ្នា។

ហាងមួយប្រើស្រោមស្រោបផ្លែឈើដូចខោទ្រនាប់ស្ត្រីដើម្បីទាក់ទាញអតិថិជនឱ្យចូលទិញ

ផ្លែឈើមួយប្រភេទនៅហាងរបស់គាត់នេះមានប្រយោជន៍ណាស់ចំពោះសុខភាព ព្រោះក្រៅពីវីតាមី អេ (A) ស៊ី (C) និងអ៊ី (E) វាក៏មានផ្ទុកសារធាតុខនិជមួយចំនួនដូចជា កាល់ស្យូម ដែក ប៉ូតាស្យូម និងស័ង្កសី ផងដែរ។

ហាងមួយប្រើស្រោមស្រោបផ្លែឈើដូចខោទ្រនាប់ស្ត្រីដើម្បីទាក់ទាញអតិថិជនឱ្យចូលទិញ

ការលក់ផ្លែឈើដោយប្រើស្រោមស្រោបដ៏ប្លែកពីគេមួយនេះហាក់ជាគំនិតច្នៃប្រឌិតថ្មីមួយដែលទើបតែត្រូវបានរកឃើញ តែរបាយការណ៍ពីប្រទេសចិនមិនបានបញ្ជាក់ឱ្យច្បាស់ថាតើគាត់លក់ដាច់ខ្លាំង ឬក៏យ៉ាងណានោះនៅឡើយទេ៕

ប្រភព ៖ mohameas

  • ហាងមួយប្រើស្រោមស្រោបផ្លែឈើដូចខោទ្រនាប់ស្ត្រីដើម្បីទាក់ទាញអតិថិជនឱ្យចូលទិញ已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/09/01  Category:ជីវិតនិងសង្គម
Tags: