រុស្ស៊ីធ្វើសមយុទ្ធស្ងាត់ៗណាតូព្រួយបារម្ភខ្លាចរងការវាយប្រហារ

កម្លាំងទាហានរុស្ស៊ីក្រោមការដឹកនាំរបស់ លោក ពូទីន បានធ្វើសមយុទ្ធជាបន្តបន្ទាប់ក្នុងនោះមានសមយុទ្ធទ្រង់ទ្រាយធំដែល មិនប្រកាសឲ្យដឹងជាមុនធ្វើឲ្យសម្ពន្ធមិត្តយោធាណាតូព្រួយបារម្ភយ៉ាងខ្លាំងពីការវាយប្រហារ។លោក Alexander Vershbow អគ្គ លេខាធិការរងអង្គការណាតូបានបង្ហាញក្តីបារម្ភពីសកម្មភាពគំរាមកំហែងរបស់រុស្ស៊ីដល់តំបន់អឺរ៉ុបទាំងមូល។ លោកបន្តទៀត ថា រុស្ស៊ីបានធ្វើសមយុទ្ធរាប់សិបដងក្នុង រយៈពេលពីរឆ្នាំកន្លងមក ហើយសមយុទ្ធនោះមិនបានប្រកាសឲ្យដឹងជាមុនឡើយ។

រុស្ស៊ីធ្វើសមយុទ្ធស្ងាត់ៗណាតូព្រួយបារម្ភខ្លាចរងការវាយប្រហារ

លោក Alexander Vershbow បញ្ជាក់ ថា រុស្ស៊ីគួរតែបើកចំហព័ត៌មានស្តីពីសកម្មភាពធ្វើសមយុទ្ធរបស់ខ្លួនដើម្បីបញ្ចៀសការការយល់ច្រឡំថា បានគំរាមកំហែង ដល់អឺរ៉ុប។ ប្រទេសដែលជាសមាជិកណាតូ ដូចជាប៉ូឡូញ និងរ៉ូម៉ានី បានបង្ហាញការ មិនពេញចិត្តចំពោះសកម្មភាពយោធារបស់ រុស្ស៊ីនៅជិតព្រំដែនរបស់ខ្លួន។

រុស្ស៊ីធ្វើសមយុទ្ធស្ងាត់ៗណាតូព្រួយបារម្ភខ្លាចរងការវាយប្រហារ

កន្លងមកថ្មីៗរុស្ស៊ីក៏បានចាប់ផ្តើមធ្វើ សមយុទ្ធជាទ្រង់ទ្រាយធំនៅជាប់ព្រំដែនប្រទេសអ៊ុយក្រែនបង្កជាក្តីព្រួយបារម្ភយ៉ាង ខ្លាំងដល់ប្រទេសនេះដែលកំពុងតែមានភាព តានតឹងជាមួយរុស្ស៊ី។ ការធ្វើសមយុទ្ធ របស់រុស្ស៊ីគឺដូចជាការត្រៀមលក្ខណៈវាយ ប្រហារគ្រប់គ្រងប្រទេសអ៊ុយក្រែនទាំងមូល។

កាលពីថ្ងៃទី២៥ ខែសីហា រដ្ឋមន្ត្រី ក្រសួងការពារជាតិរុស្ស៊ីលោក Sergei Shoigu ប្រកាសថា ការធ្វើសមយុទ្ធជាបន្ទាន់ នេះគឺធ្វើតាមការបញ្ជារបស់ប្រធានាធិបតីពូទីន។ លោកបន្តទៀតថា តាមការសម្រេច របស់អគ្គមេបញ្ជាការកងទ័ពរុស្ស៊ីលោក វ្លាឌឺមៀរ ពូទីន បានចេញបញ្ជាឲ្យចាប់ផ្តើមធ្វើសមយុទ្ធជាទ្រង់ទ្រាយធំដែលការធ្វើ សមយុទ្ធនោះមានកម្លាំងទាហាននិងអាវុធទំនើបៗជាច្រើនចូលរួមក្នុងនោះមានទាំងកម្លាំងឆត្រយោងទៀតផង ។

ការធ្វើសមយុទ្ធកើតឡើងនៅតាម បណ្តោយព្រំដែនជាប់ប្រទេសអ៊ុយក្រែន និងប្រទេសនៅក្នុងតំបន់បាល់ទិកជាសមាជិករបស់ណាតូ។ សមយុទ្ធនោះបានអូស បន្លាយរហូតដល់ដំណាច់ខែសីហា។ យុទ្ធសាស្ត្រនៅក្នុងការធ្វើសមយុទ្ធនោះគឺជាការ ត្រួតពិនិត្យកម្លាំងប្រដាប់អាវុធប្រចាំនៅ តំបន់ភាគខាងត្បូងដើម្បីដោះស្រាយបន្ទាន់ ពេលមានសង្គ្រាមកើតឡើង។

ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា ការធ្វើសមយុទ្ធនោះគឺជាការត្រួតពិនិត្យ សមត្ថភាពធ្វើសង្គ្រាមក្នុងពេលដែលពិភពលោកកំពុងតែប្រឈមមុខនឹងសង្គ្រាមជាទ្រង់ទ្រាយធំ៕

ប្រភព ៖ nokorwatnews

  • រុស្ស៊ីធ្វើសមយុទ្ធស្ងាត់ៗណាតូព្រួយបារម្ភខ្លាចរងការវាយប្រហារ已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/09/01  Category:ជីវិតនិងសង្គម
Tags: