ប្រទេសកូរ៉េខាងជើងអំពាវនាវឲ្យកុមារពលីជីវិតការពារមេដឹកនាំ គីម ជុងអ៊ុន

សមាជិកក្រុមយុវជនកូរ៉េខាងជើង KCU កំពុងតែទទួលបានការបណ្តុះបណ្តាលឲ្យក្លាយទៅជាជាង «៥លានគ្រាប់បែកបរមា ណូ» ដើម្បីការពារមេដឹកនាំ គីម ជុងអ៊ុន។សារព័ត៌មាន NK news បានផ្សាយថា ការអំពាវនាវដល់ក្រុមយុវជនខាងលើនៅក្នុងមហាសន្និបាតសហព័ន្ធយុវជនកូរ៉េខាង ជើងដែលបានរៀបចំឡើងជាលើកទីមួយនៅក្នុងរយៈពេល២ទសវត្សរ៍កន្លងមក។រយៈពេលពីរថ្ងៃក្រោយការប្រកាស របស់មេដឹកនាំ គីម ជុងអ៊ុន នៅក្នុងមហា សន្និបាតតំណាងសម្ព័ន្ធយុវជន KCU កាល ពីថ្ងៃទី២៩ ខែសីហាបានប្រកាសថា យុវ ជនដែលជាសមាជិក៥លាននាក់នឹងក្លាយជាគ្រាប់បែកបរមាណូ៥លានគ្រាប់ការពារមេដឹកនាំរបស់ខ្លួន។ នៅកូរ៉េខាងជើងកុមារ ដែលមានអាយុចាប់ពី៧ដល់១៣ឆ្នាំតម្រូវឲ្យចូលក្នុង KCU ។

ប្រទេសកូរ៉េខាងជើងអំពាវនាវឲ្យកុមារពលីជីវិតការពារមេដឹកនាំ គីម ជុងអ៊ុន

កាលពីថ្ងៃទី២៧ ខែសីហាកន្លងមក លោក គីម ជុងអ៊ុន បានអំពាវនាវដល់កូរ៉េខាងជើងឲ្យរារាំងវប្បធម៌ និងរបៀបរស់នៅ តាមបែបលោកខាងលិចចូលក្នុងសង្គមកូរ៉េ ខាងជើងតាមរយៈការក្រោកឈរឡើង ប្រឆាំងនឹងសត្រូវ។ក្រៅពីការជំរុញឲ្យយុវវ័យគាំទ្រខ្លួននោះ មេដឹកនាំ គីម ជុងអ៊ុន ក៏បានប្រើប្រាស់ស្ត្រីដែលមានភាពទាក់ទាញស្រស់ស្អាត អូសទាញសត្រូវរបស់កូរ៉េខាងជើងផងដែរ។ តាមសារព័ត៌មានដេលីស្តារបានផ្សាយថា ស្ត្រីស្រស់ស្អាតរបស់កូរ៉េខាងជើងកំពុងតែបង្កើតគណនីក្លែងក្លាយនៅក្នុងបណ្តាញ ទំនាក់ទំនងសង្គមដើម្បីស្រាវជ្រាវរឿងអាថ៌ កំបាំងពីក្រុមបុរសបរទេសដែលជាជន សង្ស័យ។

ប្រទេសកូរ៉េខាងជើងអំពាវនាវឲ្យកុមារពលីជីវិតការពារមេដឹកនាំ គីម ជុងអ៊ុន

សកម្មភាពខាងលើត្រូវបានក្រុមចារ កម្មកូរ៉េខាងត្បូង NIS ទម្លាយឲ្យដឹងនាពេល ថ្មីៗនេះ ហើយស្នើដល់ពលរដ្ឋកូរ៉េខាងត្បូង បដិសេធនៅសំណើធ្វើមិត្តដែលគួរឲ្យសង្ស័យ ពីស្ត្រីកូរ៉េខាងជើង។ នៅពេលនេះមានមន្ត្រី កូរ៉េខាងត្បូង៤០រូបមានទំនាក់ទំនងតាមហ្វេសបុ៊កពីស្ត្រីកូរ៉េខាងជើង ។

កន្លងមកកូរ៉េខាងជើងបានបញ្ជូនក្រុមស្ត្រីស្រស់ស្អាតជាច្រើននាក់ទៅក្រៅប្រទេស ដើម្បីទាក់ទាញមន្ត្រីជាន់ខ្ពស់ និងប្រមូល ព័ត៌មានចារកម្មសំខាន់ៗទៀតផង។

ស្ថានភាពនៅកូរ៉េខាងជើងកំពុងតែតាន តឹងពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារតែការគំរាមកំហែងគ្នាទៅវិញទៅមក និងការធ្វើ សមយុទ្ធសាកល្បងមីស៊ីលជាបន្តបន្ទាប់។

នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចំានៅទីក្រុងប៉េកាំងបានព្រមានដល់ពលរដ្ឋរបស់ខ្លួនពី លទ្ធភាពដែលកូរ៉េខាងជើងអាចនឹងបើកការវាយប្រហារឬចាប់ខ្លួនជនជាតិកូរ៉េខាងត្បូងនៅក្នុងប្រទេសចិន។ ឯកអគ្គរដ្ឋទូត កូរ៉េខាងត្បូងបានអំពាវនាវឲ្យពលរដ្ឋរបស់ខ្លួនចៀសវាងទៅកាន់ព្រំដែនចិន-កូរ៉េខាង ជើង ព្រោះអាចនឹងត្រូវចាប់ខ្លួនដើម្បីដោះដូរជាមួយពលរដ្ឋកូរ៉េខាងជើងដែលបាន រត់ទៅកាន់កូរ៉េខាងត្បូងនាពេលកន្លងមក។

ពេលថ្មីៗនេះប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី ផាក គឿនហេ កាលពីថ្ងៃទី២៩ខែសីហាបានចេញបញ្ជាឲ្យកម្លាំងទាហានត្រៀមលក្ខណៈជានិច្ចសម្រាប់ធ្វើសង្គ្រាមជាទ្រង់ទ្រាយធំជាមួយកូរ៉េខាងជើង។
មេដឹកនាំកូរ៉េខាងត្បូងបានចេញបញ្ជាខាងលើក្រោយជំនួបពិភាក្សា ជាមួយមន្ត្រី យោធាជាន់ខ្ពស់របស់កូរ៉េខាងត្បូងពីយុទ្ធសាស្ត្រទប់ទល់នឹងសង្គ្រាមវាយប្រហារពីកាំជ្រួចមីស៊ីលនិងបរមាណូរបស់កូរេ៉ខាងជើង។

ក្នុងថ្ងៃជាមួយគ្នានោះដែរ ប្រធានាធិបតី កូរ៉េខាងត្បូងបញ្ជាក់ថា កូរ៉េខាងជើងមានសកម្មភាពយោធាគួរឲ្យបារម្ភក្នុងពេលដែល អាមេរិកនិងកូរ៉េខាងត្បូងកំពុងតែធ្វើសមយុទ្ធទ្រង់ទ្រាយធំដែលមានឈ្មោះថា អ្នក ការពារសេរីភាព Ulchi ។

មានប្រសាសន៍នៅក្នុងសន្និសីទកាសែត អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងត្បូង លោក Jeong Joon Hee បញ្ជាក់ថា កូរ៉េខាង ត្បូងបានតាមដានយ៉ាងយកចិត្តទុកដាក់ បំផុត និងត្រៀមលក្ខណៈជានិច្ចដើម្បីទប់ទល់នឹងការវាយប្រហារពីកូរ៉េខាងជើង។ ការប្រកាសខាងលើកើតឡើងក្រោយពេល ដែល កម្លាំងទាហានកូរ៉េខាងជើងបាញ់ សាកល្បងមីស៊ីលចេញពីនាវាមុជទឹកកាល ពីថ្ងៃទី២៤ ខែសីហា ។
កន្លងមកកូរ៉េខាងជើងបានបញ្ចេញប្រតិ កម្មខ្លាំងៗដោយគំរាមកម្ទេចកម្លាំងអាមេរិក ឲ្យក្លាយជាផេះ។ ប្រតិកម្មរបៀបនេះរបស់ក្រុងព្យុងយ៉ាងគឺដើម្បីឆ្លើយតបនឹងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលកាលពី ថ្ងៃសុក្រ ទី២៦ សីហា បានថ្កោលទោសចំពោះការបាញ់គ្រាប់មីស៊ីលអន្តរទ្វីបពីនាវាមុជទឹករបស់ កូរ៉េខាងជើងកាលពីថ្ងៃពុធ ទី២៤ សីហា។

វាមិនជារឿងថ្មី និងក៏មិនមានអ្វីគួរឲ្យភ្ញាក់ផ្អើលដែរចំពោះប្រតិកម្មរបស់កូរ៉េខាងជើងតបនឹងការរិះគន់ឬតបនឹងការថ្កោលទោសរបស់សហគមន៍អន្តរជាតិ។ កាលពីពេលថ្មីៗចុងក្រោយនេះគឺការថ្កោលទោស និងចំណាត់ការមួយចំនួនរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចំពោះការ បាញ់គ្រាប់មីស៊ីលអន្តរទ្វីបពីនាវាមុជទឹក របស់កូរ៉េខាងជើង។ នៅថ្ងៃអាទិត្យ ទី២៨ ខែសីហា អ្នកនាំពាក្យក្រសួងការបរទេស កូរ៉េខាងជើងបានចាត់ទុកសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខជាទង្វើចោរកម្មរបស់សហរដ្ឋអាមេរិក។

អ្នកនំាពាក្យក្រសួងការបរទេសកូរ៉េខាង ជើងរូបនេះដដែលបានថ្លែងយ៉ាងដូច្នេះថា ឥឡូវនេះសហរដ្ឋអាមេរិកបានចេញមុខ គំរាមលើសេចក្តីថ្លៃថ្នូរ និងសិទ្ធិអាទិភាពនៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េដោយធ្វើព្រងើយកន្តើយចំពោះការ ព្រមានរបស់ក្រុងព្យុងយ៉ាងនោះកូរ៉េខាង ជើងនឹងបន្តចាត់វិធានការខ្លាំងៗជាច្រើនទៀតក្នុងនាមជាមហាអំណាចយោធា ពេញលក្ខណៈ។

ការថ្លែងរបស់អ្នកនាំពាក្យក្រសួងការបរ ទេសកូរ៉េខាងជើងដែលត្រូវបានផ្សព្វផ្សាយ តាមទីភ្នាក់ងារផ្លូវការក្រុងព្យុងយ៉ាង KCNA បានបន្ថែមថា កូរ៉េខាងជើងមានលទ្ធភាព និងមធ្យោបាយគ្រប់គ្រាន់ដើម្បីកម្ទេចឲ្យក្លាយជាផេះលើពួកឈ្លានពាននៅលើទឹកដីអាមេរិក និងនៅលើសមរភូមិក្នុងសមុទ្រប៉ាស៊ីហ្វិក។ គួររម្លឹកជូនថា សង្រ្គាមពាក្យសម្តីរវាងសហគមន៍អន្តរជាតិ និងរបបក្រុងព្យុងយ៉ាងពេលនេះបានកើតមានជាថ្មី ក្រោយពីកូរ៉េខាងជើងបានបាញ់សាកល្បង គ្រាប់មីស៊ីលអន្តរទ្វីប (SLBM) ពីនាវាមុជ ទឹកកាលពីថ្ងៃពុធ ទី២៤ សីហា។

គ្រាប់មីស៊ីលអន្តរទ្វីប (SLBM) នោះ បានហោះក្នុងចម្ងាយ៥០០គីឡូម៉ែត្រមុន នឹងធ្លាក់ក្នុងសមុទ្រជប៉ុន។ យោងតាមក្រុម អ្នកជំនាញការបាញ់គ្រាប់មីស៊ីលប្រភេទនេះជាសក្ខីកម្មដែលបញ្ជាក់យ៉ាងច្បាស់ពី ការបោះមួយជំហានទៅមុខនៅក្នុងកម្មវិធីគ្រាប់មីស៊ីលអន្តរទ្វីបរបស់កូរ៉េខាងជើង៕

ប្រភព ៖ nokorwatnews

  • ប្រទេសកូរ៉េខាងជើងអំពាវនាវឲ្យកុមារពលីជីវិតការពារមេដឹកនាំ គីម ជុងអ៊ុន已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/09/01  Category:ជីវិតនិងសង្គម
Tags: