រុស្ស៊ីបញ្ជូនយន្តហោះយោធាពីរគ្រឿងតម្លៃ ៦៨លានដុល្លារមកឲ្យថៃ ក្រោយការបញ្ជាទិញ តាំងពីអតីតរដ្ឋាភិបាល យីងឡាក់

(បាងកក)៖ យន្តហោះយោធាចំនួន ពីរគ្រឿងប្រភេទ Sukhoi Superjet 100LR ដែលមួយគ្រឿងៗតម្លៃ ៣៤លានដុល្លារអាមេរិកនោះ ត្រូវបានរុស្ស៊ីធ្វើការដឹកជញ្ជូនមកដល់ប្រទេសថៃហើយ បន្ទាប់ពីការបញ្ជាទិញ តាំងពីសម័យរដ្ឋាភិបាល របស់អតីតនាយករដ្ឋមន្ត្រីលោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ កាលពីប៉ុន្មានឆ្នាំមុន។ នេះ បើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០១ ខែកញ្ញា ឆ្នាំ២០១៦។

លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីនៃប្រទេសថៃ បានរៀបចំពិធីដ៏សមរម្យមួយ ដើម្បីទទួលដំណើរមក ដល់របស់យន្តហោះទាំងពីរគ្រឿងនេះ នៅថ្ងៃពុធ រួចក៏ផ្ទេរសិទ្ធិគ្រប់គ្រង ទៅឲ្យកងទ័ពអាកាស។ យន្តហោះ ទាំងពីរគ្រឿងនេះនឹងត្រូវប្រើប្រាស់ដើម្បី សម្រួលដំណើរយន្តហោះដឹកសមាជិក ក្រុមគ្រួសាររាជវង្សថៃ និង មន្ត្រីលំដាប់ VIPS ក្នុងនោះក៏មានយន្តហោះ Boeing 777 និង Airbus មួយចំនួនរួចមកហើយផងដែរ៕

រុស្ស៊ីបញ្ជូនយន្តហោះយោធាពីរគ្រឿងតម្លៃ ៦៨លានដុល្លារមកឲ្យថៃ ក្រោយការបញ្ជាទិញ តាំងពីអតីតរដ្ឋាភិបាល យីងឡាក់

ប្រភព ៖ freshnewsasia

  • រុស្ស៊ីបញ្ជូនយន្តហោះយោធាពីរគ្រឿងតម្លៃ ៦៨លានដុល្លារមកឲ្យថៃ ក្រោយការបញ្ជាទិញ តាំងពីអតីតរដ្ឋាភិបាល យីងឡាក់已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/09/01  Category:ជីវិតនិងសង្គម
Tags: