នៅតែគេចមិនផុត! អ្នកគាំទ្រលួចថតបាន Kai សមាជិកក្រុម Exo និង Krystal សមាជិកក្រុមF(x) កំពុងណាត់ជួបគ្នាយ៉ាងរ៉ូមែនទិក

កូរ៉េខាងត្បូង៖ គួរឲ្យដឹងថា រយៈពេលជាច្រើនខែមកហើយ ដែលទំនាក់ទំនងស្នេហារវាង កំពូលតារាទាំង២ នាក់នេះ បានលាតត្រដាងបើកប្រាប់ទៅកាន់សាធារណៈជនទាំងអស់ បន្ទាប់ពីត្រូវបានក្រុមប្រមាញ់រូបថតតារា លួចថតបានសកម្មភាពរបស់ពួកគេកំពុងតែណាត់ជួបគ្នាយ៉ាងផ្អែមល្អែម។

ប៉ុន្តែមិនយ៉ាងណា ថ្មីៗនេះក្រុមអ្នកគាំទ្រ ក៏លួចថតបានសកម្មភាព Kai សមាជិកក្រុម Exo និង Krystalសមាជិកក្រុម F(x) កំពុងណាត់ជួបគ្នានៅខាងក្រៅជាថ្មីម្តងទៀតហើយ។ ពួកគេទាំង២នាក់ បានព្យាយាមរកកន្លែងស្ងប់ស្ងាត់ និងមានលក្ខណៈឯកជនផ្ទាល់ខ្លួនបំផុត ដើម្បីចៀសវាងពីក្រុមអ្នកប្រមាញ់រូបថតទាំងអស់ ប៉ុន្តែមិនថាយ៉ាងណា ពួកគេនៅតែមិនអាចគេចផុតពីភ្នែកអ្នកគាំទ្រដដែល។

គេបានប្រទះឃើញអ្នកទាំងពីរ ណាត់ជួបគ្នានៅឯកន្លែងកម្សាន្តមួយកន្លែង  ពោលគឺពួកគេ បានចូលទៅលេង Escape room ឬយើងអាចនិយាយបែបងាយៗស្រួលយល់ថា «បន្ទប់វង្វេង» ដែលល្បែងកម្សាន្តនេះ គេតម្រូវឲ្យយើង ដើរចូលក្នុងបន្ទប់នោះហើយ រួចរកច្រកចេញមកវិញដោយខ្លួនឯង គឺវាស្រដៀងនឹងសួនវង្វេងដែរ។

បន្ថែមពីនេះ ខណៈពេលដែលពួកគេទាំង២ កំពុងដើរកម្សាន្តជាមួយគ្នា ក៏ស្រាប់តែបុគ្គលិកដែល ធ្វើការនៅឯទីនោះ ទំនងជាអ្នកគាំទ្រពួកគេ ក៏បានលួចថតសកម្មភាពរបស់ពួកគេទាំង២ តាមកាមេរ៉ាសុវត្ថិភាព CCTV ដែលបានដាក់សំរាប់ការពារសុវត្ថិភាពនៅក្នុងបន្ទប់វង្វេង នោះ។

គូសបញ្ជាក់ថា បើទោះបីជា Kai និង Krystal ពួកគេព្យាយាមពាក់ម៉ាស់បិទបាំងមុខ ដើម្បីរក្សាសិទ្ធិបុគ្គល ដើរលេងជាលក្ខណៈផ្ទាល់ខ្លួនយ៉ាងណាក៏ដោយ ប៉ុន្តែមើលទៅអ្នកគាំទ្រហាក់បីដូចជា លើសហើយ រំខានរឿងឯកជនរបស់ពួកគេ៕

ប្រភព៖ Koreaboo

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា កាលពីថ្ងៃទី ៣១ ខែមិនា កន្លងទៅនេះ ក្រុមភ្នាក់ងាររបស់ ’Dispatch’ បានបង្ហាញនូវរូបថតសម្ងាត់មួយចំនួន ដែលតារាចម្រៀងប្រចាំផលិតកម្ម SM ទាំង២នាក់នេះ បានលួចណាត់ជួបគ្នាស្ងាត់ៗ។ បើយោងតាមប្រភពបានឲ្យដឹងថា ទំនាក់ទំនងរវាង Kai និង Krystal គឺចាប់ផ្តើមឡើងពីមិត្តភក្តិនឹងគ្នា ក្នុងកំឡុងពេល ហ្វឹកហ្វាត់ កាលពីពួកគេមិនទាន់បានក្លាយជា តារាIdol នៅឡើយ។ ចាប់ពីពេលនោះ មក ពួកគេក៏ចាប់ផ្តើមស្និទ្ធស្នាលនឹងគ្នា រហូតដល់មិត្តិភាពរបស់ពួកគេ មានអារម្មណ៏ ជ្រាលជ្រៅទៅៗ ទីបំផុតពួកគេក៏បានក្លាយទៅជាគូស្នេហ៏នឹងគ្នាដែល សាកសមនិង គួរឲ្យស្រលាញ់បំផុត។ នាពេលបច្ចុប្បន្ន បើទោះបីជាពួកគេមានកាលវិភាគការងារ រវល់យ៉ាងណាក៏ដោយ ប៉ុន្តែពួកគេនៅតែឆ្លៀតពេលណាត់ជួប ជាមួយគ្នាដ៏រីករាយ ទាំងនៅក្នុង និងនៅក្រៅប្រទេសកូរ៉េផងដែរ។

ដូចគ្នាជាមួយនឹងរូបថតដែលនៅខាងក្រោមនេះ ត្រូវបានគេរាយការណ៏ថា Kai និង Krystal បានណាត់ជួបគ្នានៅថ្ងៃទី១៧ ខែកុម្ភៈ បន្ទាប់ពីបានបញ្ចប់ការប្រគំតន្រ្តីរបស់ Exo នៅឯទីក្រុងLA ។ លើសពីនេះ គេបានប្រទះឃើញថា អ្នកទាំង២បានញុំាអាហារ ពេលល្ងាចជាមួយគ្នា នៅឯភោជនីយដ្ឋានមួយ ដែលក្នុងនោះក៏មាន បងស្រីរបស់ Krystal គឺកញ្ញា Jessica ក៏បានចូលរួមជាមួយគ្នាផងដែរ។

សរុបមក គូស្នេហ៍វ័យក្មេង មួយគូនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់អ្នក គាំទ្រព្រមទាំង មានមនុស្ស ជាច្រើនបាននិយាយសរសើរ ពីពួកគេថា ពួកគេពិតជា សាកសមគ្នាណាស់! ប៉ុន្តែមិនថាយ៉ាងណា ក្រុមអ្នកគាំទ្រទាំងអស់គ្នា ក៏សុំជូនពរដល់​គូស្នេហ៏ថ្មីថ្មោង និងគួរឲ្យ ស្រលាញ់មួយគូនេះ ស្រលាញ់គ្នាឲ្យបានយូរអង្វែងផងណា !៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload