សមត្ថកិច្ច​ព័ទ្ធចាប់​បាន​ប្រុស​ស្រី​៦​នាក់​ពេល​កំពុង​ធ្វើ​សកម្មភាព​ចែកចាយ​និង ប្រើប្រាស់​គ្រឿងញៀន​

​ខេត្តកំពង់ឆ្នាំង​៖ ជនសង្ស័យ​ប្រុស​ស្រី​៦​នាក់​ត្រូវ​សមត្ថកិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំង​សហកា រ​ណ៏ ជាមួយ​នគរបាល​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តកំពង់ឆ្នាំង ធ្វើការ​ឡោមព័ទ្ធ​ចាប់​ឃាត់ខ្លួន​បាន ខ​ណះ​កំពុង​ធ្វើ​សកម្មភាព​ប្រមូលផ្តុំ​ចែក ចាយ និង ប្រើ ប្រាស់​ថ្នាំញៀន កាលពី​វេលា​២​និង​៣០​នាទី​រសៀល​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០ ១៦ នៅ​ចំណុច​ផ្ទះជួល​ស្ថិតនៅ​ក្នុងភូមិ​ទួល​ក្រឡាញ សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ។​

សមត្ថកិច្ច​ដែល​បាន​ចុះ​ធ្វើការ​បង្ក្រាប បានអោយដឹងថា​៖​មុន​និង​ធ្វើការ​បង្ក្រាប សមត្ថ កិច្ច​បានទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ ហើយ​សមត្ថកិច្ច​បាន​អនុវត្ត​ន៏​ទៅតាម បច្ចេកទេស ជំនាញ ធ្វើការ​ឡោមព័ទ្ធ​បង្ក្រាប​ក្រុម​ជនល្មើស​បាន​ភ្លាមៗ និង​បាន​រាយ​ការ​ណ៏ ជូន​លោក​ស្ន ង​ការ​នគរបាល​ខេត្តកំពង់ឆ្នាំង និង​មានការ និង​មានការ​សម្របសម្រួល​ពី​លោក ព្រះរាជ​អា ជ្ញា​សាលាដំបូង​ខេត្ត​កំពង់​ឆ្នាំ​ផងដែរ​។​

01c1

​ជនសង្ស័យ​ទាំង​៦​នាក់​រួមមាន ១>​ឈ្មោះ ចេ​វ ភ​គ្រ័​ត្រា​ខេមរា ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់ នៅក្នុង​ភូមិ​ផ្សារលើ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង មុខសញ្ញា​ចែកចាយ ២>​ឈ្មោះ អាត សុខ​លៀង ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ក្នុងភូមិ​ដំណាក់​ពពូល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំ ពង់​ឆ្នាំង ៣>​ឈ្មោះ ធឿន ចាន់​ឌី ភេទ​ស្រី អាយុ​១៤​ឆ្នាំ រស់នៅ​ក្នុងភូមិ​កណ្តាល សង្កា ត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ៤>​ឈ្មោះ សឿន ស្រីរ័ត្ន ភេទ​ស្រី អាយុ​២២​ឆ្នាំ រស់នៅ​ក្នុងភូមិ ព្រៃ​ខ្មែរ ឃុំ​រលាប្អៀរ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ៥>​ឈ្មោះ ភៀ​ញ សុភា ភេទ​ស្រី អាយុ ១៤​ឆ្នាំ រស់នៅក្នុង​ភូមិ​បាញ់​ថ្កោល ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង និង​ទី​៦>​ឈ្មោះ រិ​ន ណា​រ៉ា ភេទ​ស្រី អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ទួល​ក្រឡាញ់ សង្កាត់​កំពង់ឆ្នាំង ក្រុង​កំ ពង់​ឆ្នាំង ។​

01c2

នៅក្នុង​បង្ក្រាប​ការ​ណី​ខាងលើនេះ សមត្ថកិច្ច​ដកហូត​បា​ន ម៉ូតូ​ម៉ាក​ឆា​លី​១​គ្រឿង និង ម្ស៉ៅ​ក្រាម​ពណ៌​ស មួយកញ្ចប់​តូច ហើយ​ជនសង្ស័យ​ទាំង​៦​នាក់​ត្រូវបាន​សមត្ថកិច្ច នគរបាល ក្រុង​កំពង់ឆ្នាំង កសាង​សំណុំរឿង បញ្ជូន​វត្ថុតាង និង​ជនសង្ស័យ បន្តទៅ​ការិយាល័យ​នគរ បាល​ប្រ​ឆាំ ង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​ន​គរាប​ល​ខេត្តកំពង់ឆ្នាំង ដើម្បី​កសាង​សំណុំរឿង តាម​និតិ​វិធី បញ្ជូនទៅ​សាលាដំបូង​ខេត្ត ៕ ( រិទ្ធិជ័យ )