Cam Colors៖ ត្រូវ​ការ​ប្រធាន​គម្រោង និង​បុគ្គលិក​ផ្នែក​លក់ ជិត ១០នាក់

ធ្លាប់​គ្រប់គ្រង ឬ​កាន់​គម្រោង (Project) ទេ? ធ្លាប់​ដឹកនាំ​ក្រុម​ការងារ​ដើម្បី​ជម្នះ ​ដើរ​ឲ្យ​ដល់​គោលដៅ​រួម​មួយ​ទេ? មាន​ឆន្ទៈ ធ្វើ​ជា​គំរូ ឬ​​ដឹកនាំ​ក្រុម ដើម្បី​សម្រេច​បាន​សមិទ្ធផល​ជា​ប្រវត្តិសាស្ត្រ​ទេ? ការ​បង្កើត​យុទ្ធសាស្ត្រ​ផ្នែក​លក់​ទល់​ជាមួយ​ដៃគូ​ប្រកួតប្រជែង និង​ដើរ​តួនាទី​សំខាន់​ ដោះស្រាយ​រាល់​បញ្ហា​នានា​ដែល​កើត​មាន​ឡើង ជា​អ្វី​ដែល​អ្នក​ស្រលាញ់ ចូល​ចិត្ត​មែន​ទេ?

 

ចុះ​ផ្នែក​ លក់​វិញ? សួរ​ខ្លួន​ឯង​ទៅ​មើល​ថា ​មាន​ជំនាញ ឬ​ចំណូល​ចិត្ត​​ផ្នែក​លក់​អត់? បើ​មាន​ការ​ប្រាស្រ័យ​ទាក់ទង​ល្អ ការ​ចរចា​ល្អ ​ភាសា​អង់គ្លេស​ល្អ ​ប្រើប្រាស់​កុំព្យូទ័រ​ស្ទាត់​ជំនាញ ​មាន​គំនិត​ និង​យុទ្ធសាស្ត្រ​ផ្នែក​លក់​ល្អ ប៉ុណ្ណេះ​មិន​ទាន់​គ្រប់គ្រាន់​ទេ ប៉ុន្តែ​ការ​ប្រកួតប្រជែង​ជាមួយ​ខ្លួន​ឯង និង​រៀន​សូត្រ​អ្វី​ថ្មីៗ ជា​អ្វី​ដែល “អ្នក​លក់​ខ្លាំង” មិន​អាច​ចៀស​ផុត។

 

ប្រសិន​ បើ​ការ​រៀបរាប់​ខាង​លើ ជា​ការងារ​ដែល​ស្ថិត​ក្នុង​លក្ខខណ្ឌ ការងារ​ដែល​អ្នក​ចង់​ធ្វើ ឬ​កំពុង​ស្វែង​រក ​កុំ​បង្អង់​ទៀត ដាក់​ពាក្យ និង​ចូលរួម​ជាមួយ​ក្រុមការងារ​ ក្រុមហ៊ុន​ថ្នាំ​ពណ៌​ក្នុង​ស្រុក ដែល​មាន​អាយុកាល​ជាង ១០ឆ្នាំ (CAM Colors) របស់​យើង​ឥឡូវ​នេះ។ Cam Colors ជា​ក្រុមហ៊ុន​ក្នុង​ស្រុក​ស្ដង់ដារ ដែល​ផ្ដល់​ជូន​ប្រាក់​បៀវត្សរ៍ ចាប់​ពី​ ៤០០ដុល្លារ សម្រាប់​ផ្នែក​លក់ ព្រម​ទាំង​អត្ថប្រយោជន៍​ផ្សេង​ទៀត​ជា​ច្រើន។

 

CAM Colors ត្រូវ​ការ​បន្ទាន់​បុគ្គលិក​បង្គោល មាន​មហិច្ឆតា គំនិត​ច្នៃប្រឌិត និង​ឆន្ទៈ​ខ្ពស់ ផ្នែក៖

១. ផ្នែក​លក់ (Salesperson)៖ ៧នាក់
២. ប្រធាន​គម្រោង (Site Manager)៖ ១នាក់
៣. រដ្ឋបាល​ផ្នែក​ធនធាន​មនុស្ស (HR Administrator) ៖ ១ នាក់

 

Cam Colors៖ ត្រូវ​ការ​ប្រធាន​គម្រោង និង​បុគ្គលិក​ផ្នែក​លក់ ជិត ១០នាក់

 

 

*បេក្ខនារី៖ ផ្ដល់​អាទិភាព​ខ្ពស់

 

* ថ្ងៃ​ផុត​កំណត់៖ ២០ កញ្ញា ២០១៦

 

* ដាក់ពាក្យ៖ តាម​រយៈ​អ៊ីមែល [email protected]  ឬ ក្រុមហ៊ុន ​CAM Colors ដោយ​ផ្ទាល់​តាមរយៈ​អាសយដ្ឋាន (បុរី​វិមាន​ភ្នំពេញ) ផ្ទះលេខ ១៨F ផ្លូវ​លេខ ៣៤៤ សង្កាត់​ច្រាំងចំរេះ១ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ។ អាច​សាកសួរ​ព័ត៌មាន​បន្ថែម​តាម​រយៈ ០៩២/០១៥ ៤២៤ ២១៦

 

Cam Colors៖ ត្រូវ​ការ​ប្រធាន​គម្រោង និង​បុគ្គលិក​ផ្នែក​លក់ ជិត ១០នាក់Cam Colors៖ ត្រូវ​ការ​ប្រធាន​គម្រោង និង​បុគ្គលិក​ផ្នែក​លក់ ជិត ១០នាក់

Cam Colors៖ ត្រូវ​ការ​ប្រធាន​គម្រោង និង​បុគ្គលិក​ផ្នែក​លក់ ជិត ១០នាក់