ថៃ​ល័​រ ស្វ៊ី​ស កំពុង​រង្គោះរង្គើ​ស្នេហ៍​ថ្មីថ្មោង

ក្តី​ស្រឡាញ់​របស់​នាង​ថៃ​ល័​រ ស្វ៊ី​ស និង​លោក Tom Hiddlestone កំពុង​ស្ថិត​ក្នុង​ចំណាប់អារម្មណ៍​របស់​ទស្សនិកជន ។ នាង​ថៃ​ល័​រ ស្វ៊ី​ស គឺជា​តារាចម្រៀង​ដ៏​ល្បី​នៅ​លើ​ពិភពលោក ឯ​លោក Tom ជា​តារា​សម្តែង​ដ៏​ល្បី​ក្នុង​រឿង «Thor» ។

ភាព​ល្អូកល្អិន​របស់​អ្នក​ទាំង​២​កើតឡើង​ក្នុង​រយៈពេល​តែ​៣​ខែ​ប៉ុណ្ណោះ ក៏​លេចឮ​ដំណឹង​ថា បាន​ទាស់សម្តី​គ្នា ។ ទស្សនាវដ្តី «US Weekly» ផ្សាយ​ថា ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ ពួក​គេ​ទាំង​២​នាក់​មាន​ពេលវេលា​តិច​នៅ​ជាមួយ​គ្នា ព្រោះ ម្នាក់​ៗ​រវល់​នឹង​ការងារ ។ លើស​ពី​នេះ​ការ​សេពគប់​របស់​អ្នក​ទាំង​២​មាន​ផល​អវិជ្ជមាន​ដល់​អាជីព​របស់​លោក ។ មុន​នេះ​លោក Tom គេ​មានឈ្មោះ​នៅ​ក្នុង​ក្រុម​មនុស្ស​ត្រូវ​ដើរតួ​ជា «Jems Bon» បន្ត​ពី​លោក Daniel Craig ប៉ុន្តែ​នៅ​ពេល​ពួក​គេ​ជួប​រឿង​អកុសល​ឈ្លោះ​ទាស់ទែង​គ្នា​លោក Tom ក៏​បាត់បង់​ឱកាស​សម្តែង​នោះ ។

ទោះ​ជាយ៉ា​ង​ណា​ក្តី មិត្តភក្តិ​របស់​ពួក​គេ​បញ្ជាក់​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា លោក Tome និង​នាង​ថៃ​ល័​រ ស្វ៊ី​ស មិន​បែកបាក់​គ្នា​ទេ និង​អាច​បង្ហាញខ្លួន​រួម​គ្នា​ជា​លើក​ដំបូង​ក្នុង​ពិធី​ប្រកាស​រង្វាន់ «MTV» នៅ​ថ្ងៃ​ទី​១៨ កញ្ញា  ២០១៦ ។ ពេល​នោះ​ទស្សនិកជន​នឹង​បានឃើញ​ច្បាស់​ថា តើ​ពួក​គេ​បែក​គ្នា​មែន ឬ​យ៉ា​ង​ណា ៕