ក្តៅៗ រ៉ូលីន ជួបរឿងស៊យដើមខែ

6 Videos


តារាពហុទេពកោសល្យកញ្ញា រ៉ូលីន ដែលមានឈ្មោះដើម ជួប ចាន់កក្កដា នៅចុងខែសីហានេះ នាងបានភប់ប្រសប់នឹងរឿងស៊យដែលធ្វើឱ្យនាងមិនសប្បាយចិត្តមួយ ដោយសារនាងបានបាត់បង់របស់ដ៏មានតម្លៃ ដែលនាងបាននិយាយថាជារបស់អនុស្សាវរីយ៍ល្អមិនអាចកាត់ថ្លៃបាន ។

ក្តៅៗ រ៉ូលីន ជួបរឿងស៊យដើមខែ

បើតាមទំព័រហ្វេសប៊ុករបស់កញ្ញា រ៉ូលីន បានឱ្យដឹងថា នាងបានបាត់កាបូបដៃមួយ ដែលជារបស់ដ៏មានតម្លៃបំផុតសម្រាប់នាង ហើយនាងក៏បានប្រកាសដែរថា បើសិនមានបងប្អូនណារើសបានកាបូបនោះ សូមយកមកប្រគល់ឱ្យរូបនាងវិញផង ដោយនាងនឹងជូនសគុណជាទឹកប្រាក់ ១០០ ដុល្លារ ។ កញ្ញា រ៉ូលីន ក៏បានបន្ថែមថា នាងមិនចង់បានអ្វីដែលនៅក្នុងកាបូបនោះទេ រួមទាំងប្រាក់ផងដែរ តែអ្វីដែលនាងចង់បានខ្លាំងនោះគឺកាបូប ព្រោះវាមានបង្កប់ទៅដោយអនុស្សាវរីយ៍ជាច្រើនសម្រាប់នាង ។

ក្តៅៗ រ៉ូលីន ជួបរឿងស៊យដើមខែ

ដើម្បីស្រួលចំណាំថាកាបូបរបស់នាងមានរូបសណ្ឋានបែបណា កញ្ញា រ៉ូលីន ក៏បានសរសេរសារបង្ហោះលើទំព័រហ្វេសប៊ុក អមជាមួយរូបកាបូបដែលបានបាត់នោះថា «ជំរាបសួរបងប្អូនទាំងអស់គ្នាបើបងប្អូនរើសបានកាបូបដៃដូចនៅក្នុងរូបខ្ញុំកំពុងកាន់នេះសូមបងប្អូនយកមកប្រគល់ជូនខ្ញុំបាទវិញខ្ញុំនឹងជូនសគុណ100$លុយក្នុងកាបូបទាំងប៉ុន្មានបងប្អូនរក្សាទុកចុះខ្ញុំសុំតែកាបូបមកវិញព្រោះវាមានតម្លៃ និងអនុស្សាវរីយណាស់សម្រាប់ខ្ញុំ (សូមបើមើលក្នុងកាបូបមានវាយអក្សរLINនៅខាងក្នុង) សូមinboxមកក្នុងpageរបស់ខ្ញុំផ្ទាល់ខ្ញុំនឹងទំនាក់ទំនងទៅបងប្អូនវិញសូមអរគុណ»

ក្តៅៗ រ៉ូលីន ជួបរឿងស៊យដើមខែ

នេះជារឿងស៊យមួយរបស់លោក ជួប ចាន់កក្កដា ហៅ កញ្ញា រ៉ូលីន បានជួបប្រទះនៅដំណាច់ខែសីហានេះ ដែលរឿងស៊យនេះបានធ្វើឱ្យលោកកើតមានអារម្មណ៍មិនសប្បាយ ព្រោះតែកាបូបដែលពោលពេញដោយអនុស្សាវរីយ៍ជាច្រើនរបស់នាងត្រូវបានបាត់បង់ ៕ សាកល

ក្តៅៗ រ៉ូលីន ជួបរឿងស៊យដើមខែ