បងប្អូន​​ស្រី​ បង្កើត​ប្រវត្តិសាស្ត្រ​ជា​អ្នក​បើក​​​បរ​យន្តហោះ ​Boeing​ ដូច​គ្នា​

បងប្អូន​​បង្កើត​​ ២នាក់​​បាន​សាង​ប្រវត្តិសាស្ត្រ​​​​នៅ​ប៉ាគីស្ថាន ដោយ​ក្លាយ​​​​ជា​​អ្នក​បើក​បរ​យន្តហោះ​ដឹក​អ្នក​ដំណើរ​​ប្រភេទ​ Boeing 777 ដំបូង​គេ​ដូច​​គ្នា។

 

បងប្អូន​​ស្រី​ បង្កើត​ប្រវត្តិសាស្ត្រ​ជា​អ្នក​បើក​​​បរ​យន្តហោះ ​Boeing​ ដូច​គ្នា​

 

​អ្នក​នាំ​ពាក្យ​ក្រុម​ហ៊ុន​អាកាសចរណ៍​​​​​​​អន្តរជាតិ​ប៉ាគីស្ថាន​​​​ (PIA) លោក​​ Danyal Gilani​ និយាយ​ថា ​​​​​កញ្ញា​​ Maryam Masood និង​​ Erum Masood ធ្លាប់​បើក​យន្តហោះ​​​​​​ខុស​គ្នា​​​ ប៉ុន្តែ​​ពេលនេះ​​​​បាន​បើក​​​យន្តហោះ​ដូច​គ្នា​។
បងប្អូន​​​គួរ​ឲ្យ​ស្រលាញ់​ទាំង​ពីរ​​​​ បាន​​បើក​បរ​​​​​​យន្តហោះ​ធន់​ Boeing ដូចគ្នា​​​​ពី​​ទីក្រុង​​​ឡាហ័រ​ ប្រទេស​ប៉ាគីស្ថាន​ ទៅ​​ទីក្រុង​​​ ការ៉ាឈី, មែនឆេសស្ទើ (នៅអង់គ្លេស), ញីវយ៉ក (អាមេរិក​) និង​ទីក្រុង​ឡុងដ៍​​​ (អង់គ្លេស)។

 

​កាលពី​ពេល​ថ្មីៗ​នេះ កញ្ញា​​ Erum ជា​​ប្អូន​​​​​បាន​​វិវឌ្ឍ​​ខ្លួន​ឈាន​​ទៅ​បើក​យន្តហោះ​​ប្រភេទ​ Boeing 777 ដោយ​ស្រប​ជាមួយ​នឹង​​បង​របស់​ខ្លួន ដែល​​ជា​​​​​រឿង​ដ៏​កម្រ​​​កើត​មាន​​​ក្នុង​ប្រវត្តិសាស្ត្រ​​ប្រទេស​នេះ។

 

គួរ​បញ្ជាក់​ថា​​​នារី​ប៉ាគីស្ថាន​ជា​ច្រើន​រូប ​​​ធ្លាប់​ទទួល​បាន​កេរ្តិ៍ឈ្មោះ​​​ជូន​ប្រទេស​ជាតិ​​​ក្នុង​​​វិស័យ​​​អាកាសចរណ៍​​ផ្នែក​សេវាកម្ម​ល្អ​​​កាល​ពី​​ឆ្នាំ​មុនៗ។ កាល​​​ឆ្នាំ​២០០៦​ ស្ត្រី​​ចំនួន ៧នាក់​​ បាន​បញ្ចប់​​​ការ​សិក្សា​ខាង​អ្នក​បើក​យន្តហោះ​​​​ចម្បាំង​​​ ​ក្នុង​ជួរ​​កម្លាំង​អាកាស​ប៉ាគីស្ថាន​ ផងដែរ​៕

 

បងប្អូន​​ស្រី​ បង្កើត​ប្រវត្តិសាស្ត្រ​ជា​អ្នក​បើក​​​បរ​យន្តហោះ ​Boeing​ ដូច​គ្នា​

 

 

ចុចអាន៖ ជួប​អ្នក​បើក​យន្តហោះ​ស្រី​ដំបូង​​គេ ដែល​បាន​ទម្លាក់គ្រាប់បែក​លើ​ពួក ISIS

ចុចអាន៖ ស្ត្រី​​បី​នាក់​​​ក្លាយ​ជា​អ្នក​បើក​យន្តហោះ​​​​​​​​​នារី​ដំបូង ​នៃ​អាកាសចរ​​​​​​ប្រទេស​ប្រ៊ុយណេ​​​

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Tribune