មើល «ភូមិគ្រោះថ្នាក់បំផុតក្នុងពិភពលោក» សំចតនៅលើកំពូលភ្នំនៅចិន!!

ភូមិ Guoliang ស្ថិតក្នុងស្រុក Huixian ខេត្ត Henan ប្រទេសចិន បានកំពុងជំទើតនៅលើកំពូលភ្នំមួយ ដែលមានកម្ពស់ពីផ្ទៃទឹកសមុទ្រ ១,៧០០ ម៉ែត្រ និងត្រូវបានឡោមព័ទ្ធដោយច្រាំងថ្មនៅលើផ្នែក៣ ។

នៅក្នុងឆ្នាំ ១៩៧២, ដើម្បីស្វែងរកផ្លូវសុវត្ថិភាព «ចូល និងចេញ» ពីក្នុងភូមិ, ពលរដ្ឋក្នុងតំបន់បាននាំគ្នាដាប់តាមច្រាំងថ្ម និងបង្កើតច្រកផ្លូវកម្ពស់ ៥ ម៉ែត្រ និងទទឹង ៤ ម៉ែត្រ ដោយប្រើដៃរបស់ពួកគេផ្ទាល់ និងកន្ត្រកប្ញស្សី ដើម្បីយកថ្មចេញ ។

ពួកអ្នកភូមិបានចំណាយពេល ៥ ឆ្នាំ ដើម្បីធ្វើច្រកផ្លូវប្រវែង ១,៣០០ មែត្រ ហើយទាំងស្រុង ។ ពីមុន ផ្លូវដើរ, កាំជណ្តើរ ដែលត្រូវបានដាប់តាមភាគច្រើនច្រាំងថ្មបញ្ឈរ ដែលអ្នកភូមិដាក់ឈ្មោះថា «ជណ្តើរឋានសួគ៌» គឺគ្រាន់តែជាផ្លូវតភ្ជាប់ភូមិជាមួយពិភពខាងក្រៅប៉ុណ្ណោះ ។

យ៉ាងណាមិញ បើទោះបីជណ្តើរទាំងនោះ ត្រូវបានពួកអ្នកភូមិបោះបង់ចោលក៏ដោយ តែវាគឺជាជម្រើសដ៏ពេញចិត្តមួយសម្រាប់ពួកអ្នកឡើងភ្នំ ៕

 


មើល «ភូមិគ្រោះថ្នាក់បំផុតក្នុងពិភពលោក» សំចតនៅលើកំពូលភ្នំនៅចិន!!

នៅសុខៗទៅដេកត្រាំទឹកហូរ… ស្មានតែស្លាប់ …អ្នកសង្គ្រោះទៅដល់ព្រលឹងចុងសក់ ស្មានថាខ្មោចងាប់រស់ឡើងវិញ

មើល «ភូមិគ្រោះថ្នាក់បំផុតក្នុងពិភពលោក» សំចតនៅលើកំពូលភ្នំនៅចិន!!

ពួកអ្នកចិញ្ចឹមនៅហ្វាំងឡង់បាញ់ថ្នាំចំណាំងពន្លឺលើស្នែងរមាំង ដើម្បីទប់ស្កាត់រថយន្តបុកនៅពេលយប់