​Laptop ដំបូង​គេ​​ក្នុង​លោក​មាន​អេក្រង់​កោង​ លេង​ហ្គេម​កាន់​តែ​ស្រួល​

Laptop ដំបូង​គេ​​ក្នុង​ដែល​​លោក​មាន​អេក្រង់​កោង​បាន​បង្ហាញ​ខ្លួន​ឡើង​​នៅ​ព្រឹត្តិការណ៍​តាំង​បង្ហាញ​ IFA នា​ទី​ក្រុង​ប៊ែរឡាំង ដែល​ផលិត​ឡើង​ដោយ​ក្រុមហ៊ុន​ Acer។

 

​Laptop ដំបូង​គេ​​ក្នុង​លោក​មាន​អេក្រង់​កោង​ លេង​ហ្គេម​កាន់​តែ​ស្រួល​

 

​អេក្រង់​កោង​របស់​​កុំព្យូទ័រ​​ម៉ូដែល Predator 21 X នេះ​មាន​​ទំហំ​ដល់​ ២១ អ៊ីញ ហើយ​រាង​កោង​នៃ​អេក្រង់​​នេះ​ស៊ីមេទ្រី​គ្នា​នឹង​រាង​កោង​របស់​កញ្ចក់​ភ្នែក​មនុស្ស។ ចំណុច​ពិសេស​នេះ​អាច​ជួយ​ឲ្យ​ការ​លេង​ហ្គេម​កាន់​តែ​ស្រួល​ជាង​មុន ដូច​ជា​មើល​សត្រូវ​ពេល​ប្រយុទ្ធ ជា​ដើម។

 

​Laptop ដំបូង​គេ​​ក្នុង​លោក​មាន​អេក្រង់​កោង​ លេង​ហ្គេម​កាន់​តែ​ស្រួល​

 

ក្រៅ​ពី​អេក្រង់​ក៏​មាន​ចំណុច​ពិសេស​ដទៃ​ទៀត​ដូច​ជា​មាន​ផ្ទុក GPU ម៉ូដែល​ GeForce GTX 1080 ចំនួន​ពីរ​គ្រាប់, កង្ហារ​បញ្ចុះ​កម្ដៅ​ចំនួន​ ៥, CPU ជំនាន់​ទី​ ៧ របស់​ Intel, អង្គ​ផ្ទុក​ប្រភេទ​ SSD ទំហំ​ដល់​ ៤ TB ហើយ​ថែម​ទាំង​មាន​រន្ធ​សម្រាប់​ដោយ​ RAM ប្រភេទ​ DDR4 ដល់​ទៅ​ ៤ ប្រឡោះ​ឯ​ណោះ។ ចំណុច​ពិសេស​ទាំង​នេះ​ធ្វើ​ឲ្យ​កុំព្យូទ័រ​មាន​ទម្ងន់​ធ្ងន់​ដល់​ទៅ​ ៨ គីឡូក្រាម។

 

​Laptop ដំបូង​គេ​​ក្នុង​លោក​មាន​អេក្រង់​កោង​ លេង​ហ្គេម​កាន់​តែ​ស្រួល​

 

​​​​​Acer បាន​ឲ្យ​ដឹង​ថា​នឹង​ផលិត​កុំព្យូទ័រ​ម៉ូដែល​​នេះ​ដើម្បី​ដាក់​ឲ្យ​កុម្ម៉ង់​ ចាប់​ពី​​ខែ​មករា​ ដើម​ឆ្នាំ​ក្រោយ​នេះ ដោយ​មិន​បាន​បញ្ជាក់​ពី​តម្លៃ​លក់​នៅ​ឡើយ​ទេ៕​​

 

​Laptop ដំបូង​គេ​​ក្នុង​លោក​មាន​អេក្រង់​កោង​ លេង​ហ្គេម​កាន់​តែ​ស្រួល​

 

ចុច​អាន៖ Hacker យកបានទិន្នន័យ Dropbox ជាង ៦០ លានគណនី

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ BBC,TheVerge​​​​​​​​​​