សម្តេច​តេ​ជោ ហ៊ុន សែន មាន​សុខភាព​ល្អ​និង​មក​ដល់​កម្ពុជា​វិញ​ហើយ

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​វិល​និវត្តន៍​ពី​ពិនិត្យ​សុខភាព​នៅ​ប្រទេស​សិង្ហ​បុរី​វិញ​ហើយ បន្ទាប់​ពី​ចំណាយពេល​៣​ថ្ងៃ ។

បើ​តាម​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ដែល​សរសេរ​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​បង្ហោះ​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​បាន​ឲ្យ​ដឹង​ដែរ​ថា សុខភាព​របស់​សម្តេច​ល្អ​ណាស់ ហើយ​នៅ​មុន​ចុះ​ទៅ​តាម​ខេត្ត​បន្ត​ទៀត សម្តេច​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​ទៅ​ចូលរួម​ប្រជុំ​កំពូល​អាស៊ាន​នៅ​ឡាវ និង​ចូលរួម​ពិព័រណ៍​អាស៊ាន ចិន​នៅ​ប្រទេស​ចិន ៕