គ្រាន់តែចូលខែថ្មីភ្លាម ព្រះកាយច័ន្ទ ថតរឿងថ្មីភ្លែត!

6 Videos


ព្រះកាយច័ន្ទ ទើបតែប្រកាសថា នឹងវិលត្រឡប់ទៅសម្តែងវិញ បន្ទាប់ពីផ្អាកមិនទទួលថតអស់ពេលជាច្រើនខែមកនោះ ។ គ្រាន់តែខែថ្មីចូលមកដល់ភ្លាម គឺនៅព្រឹកថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០១៦ នេះ ព្រះកាយច័ន្ទ បានក្រុងពាលី ថតរឿងថ្មីមួយភ្លែតគឺរឿង «បងជាកែវភ្នែកអូន» ឲ្យស្ថានីយ៍ទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ ៩ ក្នុងតំណែងជាតួឯក ។ ហើយកាលពីប៉ុន្មានថ្ងៃមុននេះ ព្រះកាយច័ន្ទ ក៏បានប្រកាសជ្រើសរើសក្រុមចម្រៀងនារីមួយក្រុមផងដែរ ។

គ្រាន់តែចូលខែថ្មីភ្លាម ព្រះកាយច័ន្ទ ថតរឿងថ្មីភ្លែត!

ព្រះកាយច័ន្ទ មិនត្រឹមតែមានរូបរាងនិងរូបសម្រស់ស្រស់ស្អាតនោះទេ ថែមទាំងពូកែរាំទៀតផង កន្លងមកនាងតែងតែបង្ហាញមុខនៅលើឆាកប្រគតុំតន្ត្រីជាមួយនិងក្រុមរាំផ្ទាល់ខ្លូនមិនចាញ់តារាអាជីព ដែលមានឈ្មោះល្បីល្បាញនោះទេ ។ បន្ទាប់ពីមានឈ្មោះល្បីល្បាញជាមួយក្រុមរាំផ្ទាល់ខ្លួន ស្រាប់តែថ្មីៗនេះ ព្រះកាយច័ន្ទ ប្រកាសបង្កើតក្រុមចម្រៀងនារីផ្ទាល់ខ្លួនមួយបន្ថែមទៀត ព្រះកាយច័ន្ទ បានឲ្យដឹងថា នាងត្រូវការជ្រើសរើសក្រុមចម្រៀងនារីមួយក្រុម ដែលមានលក្ខខណ្ឌចំនួនបី ទីមួយគឺ បេក្ខនារីត្រូវមានអាយុចាប់ពី ១៧ ឆ្នាំដល់ ២៥ ឆ្នាំ ។ លក្ខខណ្ឌទីពីរ ត្រូវចេះរាំ ហើយអាចច្រៀងបានបន្តិចបន្តួច និងលក្ខខណ្ឌចុងក្រោយ ត្រូវមានកម្ពស់ចាប់ពី ១,៦០ ម៉ែត្រឡើងទៅ ។

គ្រាន់តែចូលខែថ្មីភ្លាម ព្រះកាយច័ន្ទ ថតរឿងថ្មីភ្លែត!

គួរបញ្ជាក់ផងដែរថា ព្រះកាយច័ន្ទ ទើបតែវិលត្រឡប់មកពីសម្តែងនៅប្រទេសអូស្ត្រាលីវិញ កាលពីពាក់កណ្តាលខែសីហា កន្លងមកនេះ បន្ទាប់ពីបានចេញទៅសម្តែងនៅទីនោះរយៈពេលមួយខែ ថ្វីត្បិតតែនាងមិនមានបទពិសោធន៍នៅក្នុងការចេញទៅសម្តែនៅក្រៅប្រទេសដូចជាសិល្បការីនីផ្សេងទៀត ប៉ុន្តែការចេញទៅសម្តែងនៅក្រៅប្រទេសជាលើកដំបូងរបស់នាងនេះ ពិតជាមានការគាំទ្រច្រើនពីសំណាក់បងប្អូនខ្មែរនៅទីនោះ ៕ អាលីណា 01.09.16

គ្រាន់តែចូលខែថ្មីភ្លាម ព្រះកាយច័ន្ទ ថតរឿងថ្មីភ្លែត!គ្រាន់តែចូលខែថ្មីភ្លាម ព្រះកាយច័ន្ទ ថតរឿងថ្មីភ្លែត!គ្រាន់តែចូលខែថ្មីភ្លាម ព្រះកាយច័ន្ទ ថតរឿងថ្មីភ្លែត!គ្រាន់តែចូលខែថ្មីភ្លាម ព្រះកាយច័ន្ទ ថតរឿងថ្មីភ្លែត!គ្រាន់តែចូលខែថ្មីភ្លាម ព្រះកាយច័ន្ទ ថតរឿងថ្មីភ្លែត!គ្រាន់តែចូលខែថ្មីភ្លាម ព្រះកាយច័ន្ទ ថតរឿងថ្មីភ្លែត!គ្រាន់តែចូលខែថ្មីភ្លាម ព្រះកាយច័ន្ទ ថតរឿងថ្មីភ្លែត!គ្រាន់តែចូលខែថ្មីភ្លាម ព្រះកាយច័ន្ទ ថតរឿងថ្មីភ្លែត!គ្រាន់តែចូលខែថ្មីភ្លាម ព្រះកាយច័ន្ទ ថតរឿងថ្មីភ្លែត!