អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ នៅក្រោយមន្ទីរពេទ្យកុមារជាតិ បានរលត់ហើយ, មូលហេតុឆ្លងភ្លើងពេលសាកទូរស័ព្ទ

(ភ្នំពេញ)៖ អគ្គិភ័យដែលឆាបឆេះ ផ្ទះប្រជាពលរដ្ឋ នៅខាងក្រោយមន្ទីរពេទ្យកុមារជាតិ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោកបានរលត់ ទៅវិញហើយ នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦នេះ ក្រោយម្ចាស់ផ្ទះ និងប្រជាពលរដ្ឋ នៅជិតខាងជួយពន្លត់ទាន់។

សមត្ថកិច្ចបានឲ្យដឹងថា មូលហេតុគឺបណ្តាលមកពីឆ្លងភ្លើង នៅពេលម្ចាស់ផ្ទះសាកថ្មទូរស័ព្ទ ហើយដាក់លើពូក។ គ្រោះអគ្គិភ័យមួយ ចំអិតកំពិសនេះ បានបណ្តាលឲ្យខូចខាតពូកដេក និងទ្រព្យសម្បត្តិមួយចំនួនតូច។

រថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង បានទៅជួយអន្តរាគន៍ដែរ ប៉ុន្តែមិនបានបាញ់នោះទេ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

។ គួររំលឹកផងដែរថា អគ្គិភ័យដែលបានឆាបឆេះភោជនីយដ្ឋាន «ចេនឡា» ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦អា ក្នុងភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ បានរលត់ទៅវិញហើយ កាលពីវេលាម៉ោងប្រមាណ៣៖៥០នាទី រសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ កន្លងទៅ ក្រោយពីមានការអន្តរាគមន៍ពីរថយន្តពន្លត់អគ្គិភ័យ។

ភ្នាក់ងារ Fresh News បានរាយការណ៍ថា សម្រាប់គ្រោះអគ្គិភ័យនេះ បានបំផ្លាញទ្រព្យសម្បត្តិមួយចំនួននៅក្នុងហាង ហើយពេលឆាបឆេះនោះ ម្ចាស់ហាងមិននៅនោះឡើយ។

បើតាមសមត្ថកិច្ច មូលហេតុដែលនាំឲ្យគ្រោះអគ្គិភ័យ គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ហើយរថយន្តពន្លត់អគ្គិភ័យពី៥ទៅ៦គ្រឿង របស់សាលាខណ្ឌ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានជួយអន្តរាគមន៍បាញ់ពន្លត់៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត