ក្រសួងធនធានទឹក បញ្ជាក់ពីបញ្ហាអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី០៦ ខែកញ្ញា​, ភ្លៀងអាចធ្លាក់ពីតិចទៅច្រើន

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករណ៍អាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៦ថា ក្នុងរយៈពេលនេះ នៅកម្ពុជាអាចនឹងមានភ្លៀងធ្លាក់ពីតិចទៅច្រើន ទៅតាមតំបន់។

ក្រសួងធនធានទឹកបានព្យាករណ៍អាសធាតុ នៅចាប់ពីថ្ងៃទីនេះ ដល់ថ្ងៃទី០៦ ខែកញ្ញាថា៖

* តំបន់មាត់សមុទ្រ៖ អាចនឹងមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ។

* តំបន់វាលទំនាប៖ អាចនឹងមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ តែផ្នែកមួយចំនួន នៃបណ្តាលខេត្តជុំវិញបឹងទន្លេសាប អាចមានភ្លៀងធ្លាក់ច្រើន។

* តំបន់ខ្ពង់រាប៖ អាចនឹងមានភ្លៀងពីបង្គួរទៅច្រើន ពិសេសខេត្តកំពង់ចាម ក្រចេះ ត្បូងឃ្មុំ និងមណ្ឌលគិរី៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

 នេះបើយោមតាមក្រសួងធនធានទឹក និងឧតុនិយមចេញសេចក្តីប្រកាស។
គួររំលឹកផងដែរថា 
ក្រសួងធនធានទឹក និងឧតុនិយម កាលពីព្រឹកថ្ងៃទី០៤ ខែសីហាកន្លងទៅនេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយបញ្ជាក់ថា បន្ទាប់ពីព្យុះទី៤ ឈ្មោះ NIDA បានថយឥទ្ធិពល ប្រព័ន្ធសម្ពាធទាបមួយបានកើនឡើង និងអូសកាត់ពីលើអាងទន្លេមេគង្គ ដែលនឹងធ្វើឲ្យមានភ្លៀងធ្លាក់ច្រើន ក្នុងអាងទន្លេមេគង្គ និងក្នុងប្រទេសកម្ពុជា។

ស្ថានភាពបែបនេះ នឹងធ្វើឲ្យកម្ពស់ទឹកទន្លេមេគង្គកើនឡើងជាបន្តបន្ទាប់។ អាស្រ័យហេតុនេះ សូមស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋរស់នៅ តាមដងទន្លេ រួសរាន់ប្រមូលផលដំណាំ ព្រមទាំងបង្កើនការប្រុងប្រយ័ត្នខ្ពស់៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ក្រសួងធនធានទឹក បញ្ជាក់ពីបញ្ហាអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី០៦ ខែកញ្ញា​, ភ្លៀងអាចធ្លាក់ពីតិចទៅច្រើន

ក្រសួងធនធានទឹក បញ្ជាក់ពីបញ្ហាអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី០៦ ខែកញ្ញា​, ភ្លៀងអាចធ្លាក់ពីតិចទៅច្រើន