Panward មានសំណាងណាស់ ត្រូវបានស្វាមីស្រលាញ់ខ្លាំង និងផ្អែមល្ហែមគ្រប់ពេល

ថៃ៖ តារាស្រីថៃល្បី Pei Panward ដែលប្រិយមិត្តតែងតែឃើញនាង តាមរយៈរឿង ភាគថៃ ជាតួស្រីឆ្នាស់ចិត្តអាក្រក់នោះ បច្ចុប្បន្ននាង បានសាងជីវិតជាមួយនឹងក្រុមគ្រួសារ យ៉ាងមានសុភមង្គលបំផុត។

ជីវិតរស់នៅ របស់តារាស្រីរូបនេះ បានអាចនិយាយបានថា ពិតជាសំណាងខ្លាំងណាស់ ដែលមានស្វាមី ស្រលាញ់ និងថ្នាក់ថ្នមនាងយ៉ាងពេញទំហឹង។ ហើយមិនតែប៉ុណ្ណោះ រូបលោក តែងតែនាំនាង ដើរលេងតាមបណ្តាប្រទេសនានា នៅក្នុងថ្ងៃឈប់ សម្រាកទៀតផង។ 

រូបថតជាច្រើនសន្លឹករបស់ នាងPei Panward ដែលបង្ហោះក្នុងអ៊ិនស្តាក្រាម បានធ្វើឲ្យអ្នកគាំទ្រច្រណែននាងមិនតិចទេ ដែលមានស្វាមី ផ្អែមល្ហែមដាក់ មិនចាញ់ពេលនៅជាគូស្នេហ៍នឹងគ្នាឡើយ។ ហើយអ្នកគាំទ្រក៏បាន ជូនពរឲ្យពួកគេស្រលាញ់គ្នាបែបនេះ រហូតដល់ចាស់ផងដែរ។

គួររំលឹកផងដែរថា  Pei Panward ជាតារាស្រីមួយ ត្រូវបានគេចាត់ទុកថា ប៉ិនប្រសប់ខាងតួកាចឆ្នាស់ វាយតប់ធាក់ជាមួយតួស្រី។ ហើយនាងបានថតរឿងភាគ មិនតិចជាង២០រឿងនោះទេ តែក្រោយពេលនាងរៀបការរូច នាងក៏បានដកឃ្លាបន្តិចពីសិល្បៈ ដែលចង់មានពេលវេលាខ្លះ ទៅថែទាំគ្រួសារ។ ហើយទោះជាយ៉ាងណា អ្នកគាំទ្រនៅតែសង្ឃឹមថា រូបនាងនឹងចូលមកថតរឿងសាជាថ្មីវិញផងដែរ៕

តោះមើលរូបថតSweet Sweet របស់គ្រួសារនាង Pei Panward បន្តិចមើល៖ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែកសម្រាប់ នាង Chompoo Araya ក៏ទទួលបានសុភមង្គលមិនធម្មតាផងដែរ ដែលត្រូវស្វាមីយកចិត្តថ្លើមយ៉ាងខ្លាំង។

វាសនារបស់តារាស្រីថៃ នាង Chompoo Araya តែងតែត្រូវបានគេស្ងើចសរសើរ ថាបានស្វាមីទាំងស្រស់សង្ហារ និងជាមហាសេដ្ឋីថែមទៀតផង ហើយនារីភាគច្រើន ក៏ចង់បានជីវិតពោរពេញទៅដោយ គំនរមាសប្រាក់ និងមានសុភមង្គលដូចជារូបនាងផងដែរ។

ចំពោះ Chompoo និងស្វាមី មិនសូវមានពេលបាននៅជាមួយគ្នាប៉ុន្មានទេ ដែលភាគច្រើន នាងតែងចេញទៅក្រៅប្រទេសនានា ដើម្បីចួលរួមព្រឹត្តិការណ៍ធំៗ ហើយចំណែកខាងស្វាមីវិញ ក៏រវល់ក្នុងការងាររបស់គាត់ផងដែរ។ ប៉ុន្តែទោះជាយ៉ាងណា ពួកគេនៅតែឆ្លៀតពេល នៅជាមួយគ្នាយ៉ាងផ្អែមល្ហែម និងមានសុភមង្គលដដែល។

ក្នុងនោះដែរ Chompoo បានបង្ហោះរូបស្វាមីរបស់នាង ក្នុងបណ្តាញសង្គមអ៊ិនស្តាក្រាម ពេលរូបលោកចូលចង្ក្រាន ដើម្បីចម្អិនអាហារឲ្យនាងញ៉ាំនាពេលរាត្រី ហើយនាងបានសរសេរខាងលើរូបថា "សូមទោស អូនមិនចម្អិនទេ" ។

បើក្រឡេកមើល រូបភាពរបស់ស្វាមីនាង Chompoo បានបង្ហាញឲ្យឃើញថា រូបលោក ពិតជាស្រលាញ់ភរិយាយ៉ាងខ្លាំង ដែលខំធ្វើម្ហូបអាហារឲ្យញ៉ាំ ទាំងកណ្តាលយប់បែបនេះ។ ហើយជាពិសេស អ្នកគាំទ្រ ក៏បានច្រណែនលើរូបនាង ដែលបានស្វាមីល្អមួយចប់តែម្តង និងចេះយកចិត្តប្រពន្ធថែមទៀត៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload