លេច​ផ្ទៃ​មុខ​ស្រី​​ស្អាតឥតខ្ចោះ​​ក្នុង​លោក ក្រោយ​ផ្គុំ​ផ្នែក​​ខ្លះ​ៗ​នៃ​មុខ​តារា​ស្រី​ល្បីៗ

គ្រូ​ពេទ្យ​ម្នាក់​បាន​​ផ្គុំ​​បញ្ចូល​គ្នា​នៃ​ច្រមុះ​របស់​ព្រះនាង​អង់គ្លេស​ Kate Middleton , ភ្នែក​​តារា​សម្ដែងKeira Knightley, ថ្ពាល់​របស់​តារា​សម្ដែង Angelina Jolie,​ថ្ងាស​របស់​តារា​ចម្រៀង Miley Cyrus និង​តារា​ផ្សេង​ទៀត​បាន​បង្កើត​ចេញ​ជា​មុខ​នារី​​ដ៏​ស្រស់​ស្អាត​ម្នាក់​ក្នុង​លោក​ ដែល​គ្រប់គ្នា​ចង់​បាន។

 

លេច​ផ្ទៃ​មុខ​ស្រី​​ស្អាតឥតខ្ចោះ​​ក្នុង​លោក ក្រោយ​ផ្គុំ​ផ្នែក​​ខ្លះ​ៗ​នៃ​មុខ​តារា​ស្រី​ល្បីៗ

 

Julian De Silva គ្រូ​ពេទ្យ​​វះកាត់​កែ​មុខ​ម​ក​ពី​មជ្ឈមណ្ឌល​កែ​សម្ផស្ស  Centre for Advanced Facial Cosmetic and Plastic Surgery ប្រទេស​អង់គ្លេស​បាន​​បង្កើត​​ជា​មុខ​ដ៏​ល្អ​ឯក​មួយ ដោយ​ផ្គុំ​បញ្ចូល​គ្នា​​​ផ្នែក​ផ្ទៃមុខ​​នៃ​ការ​ចង់​បាន​របស់​​អ្នក​កែ​សម្ផស្ស​នារី​​១០០០​នាក់ ដែល​លោក​ធ្លាប់​វះកាត់​ជាង​១០​ឆ្នាំ​កន្លង​ទៅ។

 

ច្រមុះ​របស់​ព្រះ​នាង Kate Middleton​គឺ​ជា​ផ្នែក​មួយ​ដែល​អ្នក​វះកាត់​​នារី​ៗចង់​បាន​ជាង​គេ​​ និង​តម្រូវ​ឲ្យ​លោក De Silvaជួយ ឯ​​ត្របកភ្នែក​របស់​តារា​សម្ដែង​ស្រី ​Keira Knightley ក៏​ដូចគ្នា។ ក្រៅ​ពី​អ្នក​ទាំង​ពីរ​នៅ​មាន​តារា​ស្រី​មួយ​ចំនួន​ទៀត​ដូច​ជា ចង្កា Selena Gomezនិង​ចិញ្ចើម​ Jennifer Lopez ជា​ដើម។ ចុះ​ប្រិយមិត្ត​គិត​ថា​ នេះ​ជា​មុខ​ដែល​ស្អាត​ជាង​គេ​ក្នុង​លោក​ទេ?

 

លេច​ផ្ទៃ​មុខ​ស្រី​​ស្អាតឥតខ្ចោះ​​ក្នុង​លោក ក្រោយ​ផ្គុំ​ផ្នែក​​ខ្លះ​ៗ​នៃ​មុខ​តារា​ស្រី​ល្បីៗ

 

 

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖​ independent

  • លេច​ផ្ទៃ​មុខ​ស្រី​​ស្អាតឥតខ្ចោះ​​ក្នុង​លោក ក្រោយ​ផ្គុំ​ផ្នែក​​ខ្លះ​ៗ​នៃ​មុខ​តារា​ស្រី​ល្បីៗ已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/09/01  Category:សិល្បៈ