រូបសំណាក អាក្រាតកាយ របស់ដូណាល់ត្រាំ នឹងត្រូវដាក់លក់ដេញថ្លៃ

អាមេរិក៖ យោងតាមសេចក្តីថ្លែងការណ៍មួយ ពីក្រុមហ៊ុនដេញថ្លៃ Julien's Auctions កាលពីថ្ងៃពុធបានឲ្យដឹងថា រូបចម្លាក់អក្រាតរបស់លោកដូណាល់ត្រាំ ដែលមានទំហំប៉ុនមនុស្សពិតមួយ នឹងត្រូវដាក់ឲ្យដេញថ្លៃនៅខែតុលា ខាងមុខនេះហើយ នៅក្នុងទីក្រុង Los Angeles។

ការដេញថ្លៃដែលនឹងធ្វើនៅក្នុងខែតុលានេះ ត្រូវបានគេដាក់ឈ្មោះថា «ព្រះចៅអធិរាជគ្មានគ្រាប់បាល់» ដែលចង់សម្តៅទៅលើអាអូនតូច (លិង្គ) នៃរូបចម្លាក់នេះ។ ហើយគេបានប៉ាន់ប្រមាណថា វាអាចមានតម្លៃចន្លោះពី ១០,០០០ ទៅ២០,០០០ដុល្លារអាមេរិក។

ប្រភពព័ត៌មានបានឲ្យដឹងថា មួយចំណែកនៃសាច់ប្រាក់ ដែលបានមកពីការលក់ នឹងយកទៅវេទិការជាតិអន្តោប្រវេសន៍ ដែលជាអង្គការតស៊ូមតិអន្តោប្រវេសន៍។

រូបសំណាក់អាក្រាតកាយរបស់លោកត្រាំ ត្រូវបានបង្កើតឡើងដោយសមាជិកនៃក្រុមសិល្បៈ INDECLINE ដោយបានដាក់តាំងបង្ហាញជាសាធារណៈជាលើកដំបូងនៅទីក្រុង New York, San Francisco, Seattle, Cleveland និង Los Angeles កាលពីដើមខែសីហា។

ក្រុមហ៊ុនដេញថ្លៃ Julien បានឲ្យដឹងថា រូបសំណាក់មួយនេះបានក្លាយជានិមិត្តរូបសិល្បៈនៃការតវ៉ាខាងផ្នែកនយោបាយ នៅពេលវិចិត្រសាលបដិសេធមិនលាក់ទុក ឬបំផ្លាញរូបចម្លាក់នេះ។

គួរបញ្ជាក់ថា ការដេញថ្លៃនេះក៏រួមបញ្ចូលទាំងស្នាដៃសិល្បៈនៅតាមផ្លូវរាប់រយ និងសិល្បៈសហសម័យ ព្រមទាំងរូបភាពបេក្ខជនប្រធានាធិបតី លោកស្រីហ៊ីលឡារី គ្លីនតុន ក៏ត្រូវយកមកដាក់តាំងបង្ហាញផងដែរ ដោយគេប៉ាន់ប្រមាណថា អាចមានតម្លៃចន្លោះពី ១០,០០០ ទៅ ១៥,០០០ដុល្លារអាមេរិកផងដែរ៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

រូបសំណាក អាក្រាតកាយ របស់ដូណាល់ត្រាំ នឹងត្រូវដាក់លក់ដេញថ្លៃ

រូបសំណាក អាក្រាតកាយ របស់ដូណាល់ត្រាំ នឹងត្រូវដាក់លក់ដេញថ្លៃ

រូបសំណាក អាក្រាតកាយ របស់ដូណាល់ត្រាំ នឹងត្រូវដាក់លក់ដេញថ្លៃ