ប្រកាសរកអ្នកចូលរួមការប្រកួតទូកប្រពៃណីខ្នាតអន្តរជាតិ នៅតាខ្មៅ

សហព័ន្ធកីឡាទូកប្រពៃណីកម្ពុជា បានជូនដំណឹងដល់សមាគម និងក្លិបកីឡាប្រណាំងទូក នៅទូទាំងប្រទេសកម្ពុជា ឲ្យមកដាក់ពាក្យសុំចូលរួមការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ និងទូកកានូ-កាយ៉ាក់ ជ្រើសរើសជើងឯកប្រចាំឆ្នាំ២០១៦ ឲ្យបានរួសរាន់ និងទាន់ពេលវេលា។

mm3

បើតាមសេចក្តីជូនដំណឹងនេះ បានឲ្យដឹងថា ការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ និងទូកកានូ-កាយ៉ាក់ ជ្រើសរើសជើងឯកប្រចាំឆ្នាំ២០១៦នេះ នឹងធ្វើនៅដងទន្លេក្រុងតាខ្មៅ ខេត្តកណ្តាល ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែកញ្ញា ប៉ុន្តែការទទួលចុះឈ្មោះចូលរួម គឺចាប់ផ្តើមពីពេលនេះទៅ នៅទីស្នាក់ការសហព័ន្ធកីឡាទូកកានូ និងរ៉ូវីងកម្ពុជា ស្ថិតនៅក្នុងពហុកីឡដ្ឋានជាតិ រៀងរាល់ម៉ោងធ្វើការ ឬតាមទូរស័ព្ទលេខ ០៩៧ ៧២២ ៤៨៧៨/ ០១២៧៩៨៥០៤ ខណៈការប្រជុំចាប់ឆ្នោតប្រកួត នឹងប្រព្រឹត្តទៅនាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង ៨:៣០ព្រឹក នៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល៕

mm1

mm2

The post ប្រកាសរកអ្នកចូលរួមការប្រកួតទូកប្រពៃណីខ្នាតអន្តរជាតិ នៅតាខ្មៅ appeared first on CamboSport.