ស្ថាប័ន​ការ​ពារ​អតិថិជន​អូស្ដ្រាលី​ដាក់​បណ្ដឹង​ប្រឆាំង​ក្រុមហ៊ុន​ផលិត​រថយន្ដ Volkswagen

គណៈកម្មការ​ការ​ពារ​ប្រយោជន៍​អតិថិជន​អូស្ដ្រាលី​បាន​បើក​យុទ្ធនាការ​ដាក់​​បណ្ដឹង​ផ្លូវ​ច្បាប់​ប្រឆាំង​នឹង​ក្រុមហ៊ុន​ផលិត​រថយន្ដ​អាល្លឺម៉ង់ Volkswagen ជុំវិញ​ករណី​រឿង​អាស្រូវ​ក្លែង​បន្លំ​តួលេខ​នៃ​ការ​បញ្ចេញ​ឧស្ម័ន​បំពុល​ បរិស្ថាន​ពី​រថយន្ដ​ Volkswagen ដែល​ដើរ​ដោយ​ម៉ាស៊ូត។