ទម្លាយមូលហេតុ ប្រធានាធិបតីហ្វ៊ីលីពី ចង់ជួបមុខប្រធានាធិបតីរុស្ស៊ី

6 Videos


កិច្ចប្រជុំកំពូលក្នុងតំបន់ដើម្បីជជែកពីបញ្ហារួម ដំណោះស្រាយ កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងផ្សេងៗនៅថ្ងៃទី០៦-០៨ ខែកញ្ញាខាងមុខដ៏ខ្លីនេះនៅក្នុងក្រុងវៀងចន្ទន៍ នៃប្រទេសឡាវ លោកប្រធានាធិបតីហ្វីលីពីនដែលទើបតែកាន់តំណែងថ្មីថ្មោង Rodrigo Duterte ដែលត្រៀមនឹងទៅចូលរួមក្នុងកិច្ចប្រជុំនេះបានបង្ហាញពីបំណងចង់ជួបលោកប្រធានាធិបតីរុស្ស៊ី Vladímir Putin ជាងគេក្នុងចំណោមថ្នាក់ដឹកនាំកំពូលនៃប្រទេសនានា ។

លោកប្រធានាធិបតី Rodrigo បានអះអាងថា ក្នុងចំណោមជំនួបជាមួយនឹងមេដឹកនាំកំពូលនាពេលខាងមុខនេះ លោក ចង់ជួបលោកប្រធានាធិបតីរុស្ស៊ី Vladimir ជាងគេ ដោយលោក បញ្ជាក់ថា «លោក ចូលចិត្ត លោក Putin ព្រោះ លោក និងលោក Putin មានលក្ខណៈសម្បត្តិស្រដៀងគ្នា» ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានហ្វីលីពីន Rappler នៅថ្ងៃទី ៣១ ខែសីហាពេលដែលអ្នកសារព័ត៌មានសួរថាហេតុអ្វីបានជាលោក រំភើបនៅពេល ដែលលោកជួបជាមួយ នឹងលោកប្រធានាធិបតីរុស្ស៊ី Vladímir Putin នាកិច្ចប្រជុំកំពូលក្នុងតំបន់លើកទី ២៨ និង ២៩ នាពេលខាងមុខដ៏ខ្លីនេះ ។

នៅថ្ងៃទី០៦-០៨ ខែកញ្ញាខាងមុខដ៏ខ្លីនេះនៅក្នុងក្រុងវៀងចន្ទន៍ នៃប្រទេសឡាវប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៅក្នុងតំបន់ នឹងជួបជុំគ្នានាឱកាសកិច្ចប្រជុំកំពូលក្នុងតំបន់ដើម្បីជជែកពីបញ្ហារួម ដំណោះស្រាយ កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងផ្សេងៗ ដែលក្នុងនោះ លោកប្រធានាធិបតីហ្វីលីពីនដែលទើបតែកាន់តំណែងថ្មីថ្មោង Rodrigo Duterte ក៏នឹងចូលរួមក្នុងកិច្ចប្រជុំនេះដែរ ហើយ ដែលវា នឹងក្លាយជាការចូលរួមក្នុងវេទិកាអន្តរជាតិលើកដំបូងសម្រាប់លោកក្នុងនាមជាប្រមុខរដ្ឋហ្វីលីពីនផងដែរ ។

ក្នុង ឱកាសនេះ លោក Duterte ដែលគេហៅក្រៅថា «អ្នកដាក់ទណ្ឌកម្ម» ក៏ត្រូវបានរំពឹងថា នឹងមានជំនួបទ្វេភាគីជាមួយនឹងប្រធានាធិបតីអាមេរិក លោក Barack Obama នាយករដ្ឋមមន្ត្រីឥណ្ឌា លោក Narendra Modi នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe, នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Malcolm Turnbull និង ប្រធានាធិបតីរុស្ស៊ី លោក Vladímir Putin ។

គួររំលឹកផងដែរថា លោក Rodrigo Duterte បានឡើងកាន់តំណែងជាប្រធានាធីបតីទី ១៦ របស់ហ្វីលីពីនជាផ្លូវការនៅថ្ងៃទី ៣០ ខែមិថុនាកន្លងទៅ បន្ទាប់ពីរូបលោក ទទួលបានសំឡេងគាំទ្រយ៉ាងលើសលប់នៅក្នុងការបោះឆ្នោតសកលហ្វីលីពីននៅថ្ងៃទី ០៩ ខែឧសភា ។ លោកប្រធានាធិបតីរូបនេះ ត្រូវបានប្រជាជនហ្វីលីពីនគាំទ្រខ្លាំង និងចាត់ទុកថាជា«បុរសខ្លាំង» ដោយហៅឈ្មោះក្រៅថា «អ្នកដាក់ទណ្ឌកម្ម» ដ្បិតគោលនយោបាយកណ្តាប់ដៃដែករបស់លោកក្នុងការលុបបំបាត់បញ្ហាបទល្មើសគ្រឿងញៀនក្នុងស្រុកយ៉ាងក្តៅគគុក ។

ចំពោះកិច្ចការបរទេស គេមិនទាន់អាចកំណត់អត្តសញ្ញាណលោក Rodrigo Duterte បាននៅឡើយនោះទេ ដ្បិតគិតចាប់តាំងពីឡើងកាន់អំណាចជាប្រធានាធិបតីហ្វីលីពីនរយៈពេលជិតពីរខែមកនេះ លោក មិនទាន់បានចេញដំណើរទស្សនកិច្ចក្រៅប្រទេសដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលផ្សេងៗនៅឡើយ ។

ប្រមុខរដ្ឋហ្វីលីពីនរូបនេះ បានអវត្តមានក្នុងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបដែលបានប្រព្រឹត្តឡើងនៅក្នុងរដ្ឋធានីអ៊ូឡង់ បាទ័រ នៃប្រទេសម៉ុងហ្គោលីកាលពីខែកក្កដាកន្លងទៅ រួចទៅហើយ ដោយលោក បានប្រតិភូកម្មអំណាចឲ្យលោករដ្ឋមន្ត្រីការបរទេសចូលរួមជំនួស ៕ ដេវីត