កូន​បាន​៧​ខែ​គួរតែ​មើលថែទាំ​គេ​ដូចម្តេច​?

កូន​បាន​៧​ខែ​គួរតែ​មើលថែទាំ​គេ​ដូចម្តេច​?

​នៅពេល​ដែល​កូន​មាន​អាយុ​៧​ខែ នោះ​គេ​ចាប់ផ្តើម​ធំ​ដឹងក្តី​បន្តិច​ម្តងៗ​ហើយ​។ ដូចនេះ​វិធី​ក្នុងការ​មើលថែ​ក៏​អ្នក​គួរតែ​ផ្លាស់ប្តូរ​ចេញ​ដែរ​។ តើ​គួរតែ​មើល​ថែទាំ​តាម​របៀប​ណា​ខ្លះ​ទៅ​?
​ក្រោយពេល​ដែល​កូនបៅ​ទឹកដោះគោ​រួច អ្នក​អាចឲ្យ​គេ​បៅ​ទឹក​ដើម្បី​សម្អាត​ធ្មេញ​របស់គេ​។ ម្យ៉ាងទៀត​អ្នក​អាច​និយាយ​រឿង​និទាន និង​ឲ្យ​កូន​អ្នក​មើលសៀវភៅ​ដែល​មាន​រូបភាព​បាន​។ នៅពេល​នេះ​កូន​អាច​យក​ការ​យំ​ក្លែងក្លាយ​មក​ចង់​ទទួល​បាន​របស់​ដែល​គេ​ចង់បាន ដូចនេះ​អ្នក​ត្រូវ​តែ​ចេះ​សង្កេត ហើយ​ធ្វើ​យ៉ាងណា​កុំ​ឲ្យ​កូន​ឲ្យ​សោះ ដើម្បី​កុំឲ្យ​គេ​មាន​ទម្លាប់​អាក្រក់ដោយ​ប្រើ​ការយំមក​ចង់បានរ​បស់​ផ្សេងៗ​។ នៅពេល​ដែល​កូន​បោះរ​បស់ចោល អ្នក​មិន​ត្រូវ​ខឹង​ទេ ព្រោះ​គេ​នៅ​មិនទាន់​ចាប់​របស់​បាន​នឹង​ឡើយ​។ ចុងក្រោយ​អ្នក​ត្រូវតែ​បង្រៀន​គេ​កុំឲ្យ​ខ្លាចមនុស្ស​ឲ្យសោះ​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina
​ប្រភព ៖ baobao001.com

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី01 
កញ្ញា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។