អ្នកពុល​ស្ថិតក្នុងស្ថានភាព​ធ្ងន់ធ្ងរនៅឡើយ…

រាជ​ធានី​ភ្នំពេញ ៖ ប្រភពពីលោកគ្រូពេទ្យ​ម្នាក់​​​ឱ្យកោះសន្តិភាព​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​០១ កញ្ញា ​២០១៦ នេះថា ​ជន​រង​គ្រោះ​​ប្រុស-​ស្រី​ដែល​ពុល​រហូត​ដល់​សន្លប់​​នៅ​ក្នុងខារ៉ាអូខេ «​ញូ​វហ្សឺ​លែ​ន​» ​ក្បែរ​ផ្សារ​មាន់​អាំង​មាន​ចំនួន​៨​នាក់​ ហើយត្រូវ​បញ្ជូន​មក​សង្គ្រោះ​​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត​ គឺកំពុង​​​​បន្ត​​​ដាក់​ស្នប់​ខ្យល់​សិប្បនិមិត្ត ​ដើម្បី​ជំនួយ​ក្នុង​​ការ​ដកដង្ហើម​នៅឡើយ ។ អាចទេ? ​មូលហេតុ​ពុល ធ្ងន់ធ្ងរក្នុងហាងខារ៉ាអូខេយប់មិញ​​គឺ...

ប្រភពឱ្យ​ដឹងទៀតថា មនុស្ស​​​៦​នាក់​ត្រូវបាន​បញ្ជូន​ទៅ​អគាររ៉េ​អា​បេ ដើម្បីស​ង្គ្រោះ​បន្ទាន់​ ដែលពួក​គេ​មិន​ទាន់​អាច​និយាយ​បាន​នៅ​ឡើយ​ ទាល់តែ​យើង​យកដៃ​ក្តិច​សាច់​ ទើប​គេ​បើកភ្នែក​ឡើង ។ រីឯ​ដៃជើង​មិន​អាច​លើក​បាន​​ឡើយ ​ហើយ​ក៏​មិន​ទាន់​ដឹងខ្លួន​ស្រួល​ដែរ ។ និយាយ​ជា​រួម​ ពួក​គេ​ស្ថិត​ក្នុង​ស្ថាន​ភា​ព​​ធ្ងន់ធ្ងរ ​និង​ត្រូវការ​​ស្នប់​ខ្យល់​ដាក់​ជំនួយ ​មិន​អាច​អត់​បាន​ឡើយ​​នា​ពេល​នេះ ។

លោកវេជ្ជបណ្ឌិត​​ម្នាក់​សុំ​មិន​​បញ្ចេញ​ឈ្មោះ​​ឱ្យ​ដឹង​ថា «បើសិនជា​​​ទាំង​៨​នាក់​ ដែលត្រូវ​គេ​អះអាង​ថា បានពុល​កាហ្វេ​លាយ​ស្រា​បៀ​រ​ABC នោះ វា​មិន​អាច​នោះ​ទេ ​ព្រោះ​ពេល​បញ្ជូន​មក​ដល់​មន្ទីរពេទ្យ​ គឺ​ស្ថិត​ក្នុង​ស្ថានភា​ព​ធ្ងន់​​បំផុត​ទៅហើយ ដោយម្នាក់​ៗ​ជិត​ដាច់​ខ្យល់​ទៅ​ហើយ ។ ​ដូច្នេះ​ ទាមទារឱ្យគ្រូពេទ្យ​ ត្រូវ​តែ​ដាក់​ស្នប់​ខ្យល់​ ជា​ជំនួយ​ក្នុង​ដកដង្ហើម តែ​អាច​ថា ​ពួក​គេ​ប្រើប្រាស់​សារជាតិ​អ្វី​ម្យ៉ាង​​ហួស​កម្រិត ​ទើប​បណ្តាល​ឱ្យសន្លប់​ធ្ងន់​បែប​​នេះ ។

គិតមកដល់​​រសៀល​ថ្ងៃដដែល​នេះ ​ពួក​គេ​នៅ​តែ​ដាក់​ស្នប់​ខ្យល់​​ជា​ជំនួយ​ ក្នុង​ដកដង្ហើម​ដដែល​ ហើយ​ក្រុម​គ្រូពេទ្យ​ កំពុង​តែ​ធ្វើការ​ យកចិត្ត​ទុ​យ​ដាក់​បំផុត ក្នុង​ការ​ស្រាវជ្រាវ​រក​មូលហេតុ​នៃ​សារជាតិ​ពុល​ទៅ​លើ​​មនុស្ស​ប្រុស​-ស្រី​ទាំង​៨​នាក់​នេះ​ផង ។

គួររំលឹកថា មានការ​ភ្ញាក់ផ្អើល​មួយ ភ្ញៀវ​ប្រុស៦​នាក់ និង​បុគ្គលិក​ស្រី​​​២​នាក់បាន​ពុល ដោយមិនដឹង​ជា​ពុល​ស្រា ឬ​អាហារ  បណ្តាល​​ឱ្យ​សន្លប់​ ហើយ​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់ដឹក​​ទៅ​កាន់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ដែលហេតុការណ៍នេះកើត​ឡើង​​នៅ​ហាង ខារ៉ាអូខេ​ «ញូ​វ​ហ្សេ​លែ​ន» ជិត​ផ្សារ​មាន់​អាំង តាម​បណ្តោយ​ផ្លូវ​លេខ​៣១៥ សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​១០​យប់ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០១៦ ។

ជនរងគ្រោះត្រូវគេស្គាល់​ ​១​-ឈ្មោះ​នេ​ត កុសល ភេទ​ប្រុស អាយុ៤២​ឆ្នាំ ស្នាក់​នៅ​សង្កាត់​​មានជ័យ ​ខណ្ឌមានជ័យ​ ២​-ឈ្មោះ​សូ
សំ​អុល ភេទ​ប្រុស អាយុ៥២​ឆ្នាំ ៣-ឈ្មោះ​ចាន់ ទ្រា ភេទ​ស្រី អាយុ​២២​ឆ្នាំ ជា​បុគ្គលិក​ហាង​ ៤-ឈ្មោះ​អ៊ុំ ចាន់​ថន ភេទ​ប្រុស អាយុ ៤៣​ឆ្នាំ ៥-ឈ្មោះ​ជុំ សុ​ភី ភេទ​ស្រី អាយុ​២៩​ឆ្នាំ ជា​​បុគ្គលិក​ហាង​ និង​៦​-ឈ្មោះ​គឹ​ម ស៊ន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ និង​២នាក់​ទៀត​​​មិន​បញ្ចេញ​ឈ្មោះទេ ។