សាហាវ! មនុស្សប្រមាណ ១១នាក់ ស្លាប់ ដោយសារការវាយប្រហារ របស់ព្យុះទីហ្វុង Lionrock នៅជប៉ុន

ជប៉ុន៖ ខណៈដែលប្រទេសចិន ហាក់បីដូចជារាងស្ងប់ស្ងាត់ ព្យុះភ្លៀងនិងទឹកជំនន់បន្តិចនោះ បើក្រឡេកទៅមើលឯប្រទេសជប៉ុនឯណោះវិញ ក៏កំពុងតែទទួលរង ការវាយប្រហារដោយព្យុះភ្លៀង យ៉ាងខ្លាំងក្លានិងទឹកជំនន់ផងដែរ ដែលបានបង្កឲ្យមានការជន់លិច ផ្ទះសំបែងប្រជាពលរដ្ឋក្នុងតំបន់ និងខូចខាតអស់នូវ ហេដ្ឋារចនាសម្ព័ន្ធជាច្រើន ហើយថែមទាំងបាន ឆក់យកជីវិតមនុស្សអស់ជាច្រើនថែមទៀតផង។

នេះបើយោងតាម ប្រភពសារព័ត៌មាន បានឲ្យដឹងថា ភ្លៀងធ្លាក់យ៉ាងខ្លាំងក្លា រួមជាមួយនឹងការបោកបក់ ដោយកម្លាំងខ្យល់ព្យុះទីហ្វុង Lionrock បង្កឲ្យខ្ទេចខ្ទី និងជន់លិចទីប្រជុំជន នៅទូទាំងភាគខាងជើង នៃប្រទេសជប៉ុន ដែលបានសម្លាប់មនុស្សអស់ប្រមាណ ១១នាក់ផងដែរ ដែលភាគច្រើនគឺសុទ្ធសឹងតែជា អ្នកស្រុកដែលមានវ័យចាស់ជរា ស្នាក់នៅមន្ទីរពេទ្យថែទាំមនុស្សចាស់ ឬមណ្ឌលចាស់ជរា ដែលមិនអាចគេចខ្លួន និងមិនត្រូវបានជួយសង្រ្គោះទាន់ពេល ពេលមានទឹកជំនន់ជន់លេច។ ដោយឡែក ជនរងគ្រោះប្រមាណ ៨៥នាក់ផ្សេងទៀត ដែលស្នាក់នៅក្នុងមណ្ឌលខាងលើ រួមទាំងបុគ្គលិក នៅជាន់ទី៣នៃអគារ ត្រូវបានជួយសង្គ្រោះទាន់ពេលផងដែរ។

ប្រភពបន្តថា ភាគច្រើនផ្ទះនៅក្នុងទីក្រុង Lwaizumi ដែលមានត្រឹមតែជាន់ផ្ទាល់ដី សុទ្ធតែបានរងការលិចលង់ រួមទាំងចាស់ៗដែលកើតមានជំងឺវង្វេងវង្វាន់ វ័យចន្លោះពី ៨០ ទៅ ៩០ឆ្នាំ បានស្លាប់បាត់បង់ជីវិត។

យោងតាមមន្រ្តីប៉ូលិសឲ្យដឹងថា សាកសពមនុស្ស៩នាក់ ត្រូវបានរកឃើញកាលពីថ្ងៃពុធកន្លងទៅនេះ ខណៈបច្ចុប្បន្ននៅកន្លែងផ្សេងទៀត កំពុងតែចេញប្រត្តិបត្តការ ស្វែងរកជនរងគ្រោះ និងអ្នកបាត់ខ្លួនបន្ថែមទៀតផងដែរ។

អាជ្ញាធរក្នុងទីក្រុង Minamifurano បានរាយការណ៍ឲ្យដឹងថា មនុស្សជាច្រើនរយនាក់ បានជាប់គាំងនៅក្នុងផ្ទះរបស់ខ្លួន ខណៈរាប់រយនាក់ផ្សេងទៀត បានជាប់គាំងនៅក្នុងអគារជាច្រើនកន្លែង ក្នុងទីក្រុង និងនៅតំបន់ដាច់ស្រយ៉ាល។

គួរឲ្យដឹងថា ព្យុះទីហ្វុង Lionrock នេះ បានកើតឡើងកាលពីល្ងាច ថ្ងៃអង្គារ ទី៣០ សីហា ២០១៦ ក្បែរទីក្រុង Ofunato ដែលមានចម្ងាយ ៥០០គីឡូម៉ែត្រ ភាគខាងត្បូងទីក្រុងតូក្យូ ស្ថិតនៅក្នុងតំបន់នៃឆ្នេរសមុទ្រប៉ាស៊ីហ្វិក។ គួរឲ្យដឹងទៀតថា ព្យុះបានបន្តបោកបក់ឆ្លងកាត់កោះ Honshu ដែលជាកោះមួយដ៏សំខាន់ មានប្រជាជនរស់នៅ ច្រើនជាងគេផងដែរ។

គួររំលឹកផងដែរថា ព្យុះទីហ្វុងក៏ធ្លាប់បានវាយប្រហារយ៉ាងខ្លាំងក្លា មកលើតំបន់ភាគខាងជើងប្រទេសជប៉ុនលើកដំបូងក្នុងឆ្នាំ១៩៥១ ដែលបានបណ្តាលឲ្យមានការបាក់ស្រុតដី និងបានបំផ្លិចបំផ្លាញ ខូតខាតអស់ទ្រព្យសម្បត្តិជាច្រើនផងដែរ រហូតក្រុមភ្នាក់ឧតុនិយមជប៉ុន​ បានកត់ត្រាទុកជាប្រវត្តិសាស្រ្តទៀតផង។

បន្ថែមពីនេះទៀត រលកយក្សស៊ូណាមិ និងការរញ្ជួយដី ក៏ធ្លាប់បានវាយប្រហារ មកលើប្រទេសជប៉ុនយ៉ាងដំណំ កាលពី៥ឆ្នាំមុន  ដែលបានសម្លាប់មនុស្សអស់ប្រមាណជាង ១៨,០០០នាក់ ដែលស្ថិតនៅតាមតំបន់ឆ្នេរសមុទ្រភាគខាងជើងប្រទេសជប៉ុននេះផងដែរ ៕  

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត